ចិត្តសាស្ត្រ
អ្នកជំនាញប្រាប់ថា ប្រើក្បួនពិសេសនេះ ជួយស្រាយបញ្ហាចេញទ្រូងឱ្យស្រឡះចិត្ត ឱ្យចិត្តរឹងមាំ
Tror Sopheap
November 21 2024
83 views

អាសូជីវិតណាស់! មនុស្សយើងភាគច្រើនវក់វីនឹងបញ្ហាការងារ បញ្ហាមិត្តស្រី មិត្តប្រុស និងបញ្ហាគ្រួសារយ៉ាងណែនទ្រូងតែម្តង។ អ្នកអាចនិយាយថា ជីវិតខ្ញុំរស់គ្រាន់តែកំដរបញ្ហាប៉ុណ្ណោះ... បញ្ហាខ្ញុំគ្មានដំណោះស្រាយរាប់ឆ្នាំហើយ... ។ បើអ្នកហ៊ានទទួលស្គាល់ការពិតនិយាយពេញម៉ាត់បែបនេះ ខ្ញុំសូមសរសើរអ្នកថា ពិតជាអស្ចារ្យណាស់។

មានន័យថា អ្នកកំពុងតែរកផ្លូវត្រូវហើយ បើអ្នកជួបបញ្ហារាប់សិបជំពូកបែបនេះ ខ្ញុំមានកំពូលអ្នកចិត្តសាស្រ្តពីរនាក់ បង្ហើបបង្ហាញផ្លូវឱ្យអ្នកដឹកនាំជីវិតមានលទ្ធផលកើន ហើយសប្បាយជាងមុន។ តាមលោក Stephen R. Covey ជាបុគ្គលម្នាក់ដែលប្រជាជនអាមេរិកគោរពឱ្យតម្លៃណាស់លោក ធ្លាប់បានពោលថា ក្នុងជីវិតមនុស្សមិនមែនមានបញ្ហាការងារច្រើននោះទេ កត្តាចម្បងមកពីកង្វះការរៀបចំថា តើកិច្ចការ ១ណាដែលសំខាន់ជាងគេ? ហើយតើរឿងណា ដែលយើងអាចធ្វើ ឬគ្រប់គ្រងបាន ហើយវាហុចផលត្រឡប់មកវិញជាវិជ្ជមានក្នុងជីវិតកម្រិតណា?

ឧ.ថា អ្នកជាមេចុងភៅ ដើម្បីបានម្ហូបមួយតុឱ្យភ្ញៀវ អ្នកមានកិច្ចការច្រើនណាស់។ ប៉ុន្តែអ្នកអាចពុះបំបែកកិច្ចការទាំងអស់ហ្នឹង កត់ដាក់ចូលក្នុងក្រដាសគួរទិញបន្លែបែបណា ទិញសាច់ប្រភេទណា ទិញគ្រឿងបែបណា...? អ្នកឃើញទេ ការរៀបចំការងារតូចៗ ឱ្យអារម្មណ៍អ្នកលែងស្មុគស្មាញ លែងស្រ្តេស និងខូចចិត្តទៀតហើយ បើអ្នកចេះរៀបចំដូចជាមេចុងភៅម្នាក់នេះ ធ្វើការក៏សប្បាយ ពេលធ្វើការរួចហើយសប្បាយឱ្យអស់ដៃតែម្តង។

 ពេលអ្នកសម្រេចកិច្ចការតាមលំហូរក្នុងការរៀបចំរបស់អ្នក ទោះបីរឿងគ្រួសារ មិត្តប្រុសស្រី និងការងារក៏ដោយ វាធ្វើឱ្យចិត្តអ្នកក៏ជម្រះស្រឡះល្អដែរ។ តាមលោក Ryan Holiday ជាអ្នកនិពន្ធលក់រាប់លាន់ក្បាល បានលើកឡើងបន្ថែមថា បើអ្នកមិនអាចគ្រប់គ្រងចាត់ចែងតាមលំហូរការងាររបស់អ្នកបានទេ វានឹងបំផ្លាញរូបអ្នក(អាយុកាន់តែច្រើន ទំនួលខុសត្រូវក៏ច្រើនដែរ)។

ហើយលោក Holiday បានបន្តថា អ្នកបរាជ័យ រួមទាំងការគ្រប់គ្រងអ្នកដទៃ និងក្តីស្រមៃរបស់ខ្លួននោះ មូលហេតុពីមិនអាចគ្រប់គ្រងលើខ្លួនឯង ដើម្បីឈានជើងសម្រេចកិច្ចការតូចៗ ជាប្រចាំថ្ងៃ។ គាត់បានបញ្ជាក់បន្ថែមថា អ្នកដឹកនាំជោគជ័យមិនត្រូវការធ្វើតាមអារម្មណ៍ទេ គឺកើតចេញពីវិន័យយ៉ាងតឹង។ ពេលអ្នកភ្ញាក់ពីគេង អ្នកមិនអាចទៅធ្វើការក្នុងក្រុមហ៊ុនភ្លាមទេ លំដាប់ការងារគួរធ្វើនោះ រៀបចំកន្លែងគកេងឱ្យបានល្អ ងូតទឹក ដុសធ្មេញ និងស្លៀកពាក់ខោអាវជាដើម។ គ្រាន់តែអ្នកមានវិន័យធ្វើតាមលំដាប់លំដោយចំពោះកិច្ចការសំខាន់នីមួយៗនោះ អ្នកនឹងមានអារម្មណ៍៍រីករាយពេញមួយថ្ងៃមិនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2258

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ធ្វើរឿង ៣នេះ ជួយផ្លាស់ប្តូរខ្លួនអ្នកចេញពីស្រ្តេស និងភាពតានតឹង
Tror Sopheap
December 1 2024
475 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
November 29 2024
175 views

#ចិត្តសាស្ត្រ

ពេលផ្លូវចិត្តចុះខ្សោយ តើគួរធ្វើបែបណា ទាញចិត្តរបស់អ្នកឱ្យងើបមកវិញ?
Tror Sopheap
November 29 2024
96 views

#ចិត្តសាស្ត្រ

ជាក្បួនបន្តអាយុជប៉ុន ឱ្យអ្នករស់នៅគ្មានជំងឺ មានអាយុវែង និងខួរក្បាលគ្មានស្រ្តេសទេ
Tror Sopheap
November 28 2024
118 views

#ចិត្តសាស្ត្រ

៦ទម្លាប់ពេលព្រឹកនេះ កុំឱ្យអារម្មណ៍អ្នកស្ពឹកៗ មានអារម្មណ៍រីករាយទាំងការងារ និងជីវិត
Tror Sopheap
November 28 2024
134 views

#ចិត្តសាស្ត្រ

អ្នកជំនាញបញ្ជាក់ថា នេះជាសញ្ញាអ្នកមានបញ្ហាបាក់ទឹកចិត្ត ព្រោះតែអារម្មណ៍ ១នេះ
Tror Sopheap
November 27 2024
314 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia