ចិត្តសាស្ត្រ
អ្នកជំនាញបញ្ជាក់ថា នេះជាសញ្ញាអ្នកមានបញ្ហាបាក់ទឹកចិត្ត ព្រោះតែអារម្មណ៍ ១នេះ
Tror Sopheap
November 27 2024
320 views

ឈឺកាយមិនដូចជាឈឺចិត្តនោះទេ។ ពេលអ្នកមានជំងឺផ្លូវចិត្ត ការរស់នៅ និងធ្វើការរបស់អ្នកគឺពិបាកណាស់។ តាមលោក Erlanger A. Turner ជាចិត្តវិទូនៅសាកលវិទ្យាល័យ Houston-Downtown មានប្រសាសន៍ថា "យោងទៅតាមការសិក្សាថ្មីៗ មានជនជាតិអាមេរិកប្រហែល ១នាក់ក្នុងចំណោម ៥នាក់បានបំពេញតាមការវិនិច្ឆ័យសម្រាប់ជំងឺធ្លាក់ទឹកចិត្តដ៏ធំ។ គួរឱ្យស្តាយណាស់! មនុស្សជាច្រើនមិនស្វែងរកជំនួយព្យាបាលទេ ព្រោះតែគេខ្លាចការមាក់ងាយ ឬខ្វះព័ត៌មានបន្ថែម។ តើអារម្មណ៍ ១ណាទាញមនុស្សយើងឱ្យកើតបញ្ហាបាក់ទឹកចិត្ត?

បើអ្នករស់នៅ ធ្វើការ និងរកស៊ីក៏ដោយ បើចេះតែបណ្តោយតាមអារម្មណ៍រហូតនោះ អារម្មណ៍របស់អ្នកនឹងឆាប់ចុះខ្សោយលឿន។ ពេលអ្នករស់នៅតាមអារម្មណ៍សោកសៅដូចជា ខូចចិត្តពីស្នេហា ចូលចិត្តអង្គុយគិតរឿងអវិជ្ជមាន ងាយតូចចិត្តនឹងខ្លួនឯង និងឆាប់យំជាដើម សម្រាប់រឿងទាំងអស់នេះ វាទាញចិត្តរបស់អ្នកឱ្យធ្លាក់ចូលរណ្តៅបញ្ហាបាក់ទឹកចិត្តដោយឥតដឹងខ្លួនទេ ហៅថា សញ្ញាប្តូរអារម្មណ៍សោកសៅឱ្យទៅជាបញ្ហាបាក់ទឹកចិត្ត។ នេះជាការលើកឡើងពីវេជ្ជបណ្ឌិត Dara Gasior នាយកផ្នែកវាយតម្លៃសុខភាពផ្លូវចិត្ត។

លោក Gasior បានបន្ថែមថា សញ្ញាដ៏ធំខ្ញុំស្វែងរកឃើញថា អារម្មណ៍ក្រៀមក្រំរស់ក្នុងអារម្មណ៍សោកសៅហ្នឹង វាមានឥទ្ធិពលលើកម្រិតមុខងារក្នុងការប្រើជីវិតខ្លាំង។ ពេលអ្នកមានអារម្មណ៍ក្រៀមក្រំដំបូង អ្នកអាចបំពេញកិច្ចការប្រចាំថ្ងៃបានធម្មតា បើអ្នកឈានដល់កើតបញ្ហាទឹកចិត្ត អ្នកមិនងាយធ្វើការនោះទេ។ អ្នកឃើញទេ! អ្នក​​មានបញ្ហា​​ធ្លាក់​ទឹក​ចិត្ត​ជា​ធម្មតា​មាន​អារម្មណ៍​ចុះខ្សោយ​រយៈពេល​ជាច្រើន​ថ្ងៃ បើអ្នកមានជំងឺផ្លូវចិត្តគឺពិបាកព្យាបាលណាស់។

ដូច្នេះ ពេលអ្នកមានអារម្មណ៍សោកសៅ កុំបណ្តោយវាឱ្យមានឥទ្ធិពលលើជីវិតរបស់អ្នក អ្នកត្រូវតែព្យាយាមទាញអារម្មណ៍មួយនេឱ្យរឹងមាំឡើងវិញ។ ដូចជាអ្នកខូចចិត្តរឿងស្នេហា ហើយមានអារម្មណ៍សោកសៅពីអតីតកាល អ្នកគួរគិតថា នេះជារឿងអតីតកាលដែលយើងមិនអាចផ្លាស់ប្តូរវាបានទេ មានតែការព្យាយាមធ្វើដំណើរទៅមុខទេ ទើបចិត្តរបស់អ្នកនឹងរឹងមាំ។ ដើម្បីទាញចិត្តរបស់អ្នកឱ្យរឹងមាំពីដំបូងៗ អ្នកត្រូវតែហាត់ប្រាណ អានសៀវភៅ ខំធ្វើការ និងចំណាយពេលជាមួយគ្រួសារឬមិត្តភក្តិ ពេលនោះអ្នកនឹងមានអារម្មណ៍ ជីវិតរបស់ខ្លួនមានតម្លៃណាស់ ហើយអ្នកលែងមានអារម្មណ៍រស់ក្នុងភាពសោកសៅទៀតហើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
187 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
294 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
946 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
622 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
327 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
776 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia