ចិត្តសាស្ត្រ
ជាក្បួនបន្តអាយុជប៉ុន ឱ្យអ្នករស់នៅគ្មានជំងឺ មានអាយុវែង និងខួរក្បាលគ្មានស្រ្តេសទេ
Tror Sopheap
November 28 2024
691 views

មនុស្សដែលអាយុវែងមិនមែនមកពីផឹកស្រាទេ មកពីកសាងទម្លាប់ល្អៗ ការពារជំងឺ។ អ្នកផឹកស្រាភាគច្រើនហៅតែជំងឺចូលក្នុងខ្លួនទេ។ បើអ្នកចង់មានអាយុវែងហើយគ្មានជំងឺទេ អ្នកគួរអានអត្ថបទមួយនេះជាក្បួនរបស់ជប៉ុននៅកោះអូគីណាវ៉ាដែលមានទម្លាប់ល្អឱ្យអ្នករស់នៅមានសុខភាពមាំ។ នេះជាក្បួនអាយុវែងរបស់ពួកគេ៖

១. ហ្សែន៖ ជិត ៥០ឆ្នាំមកហើយ លោក Craig Willcox ជាសាស្ត្រាចារ្យផ្នែកសុខភាពសាធារណៈ និងរោគវិទ្យានៅសាកលវិទ្យាល័យ Okinawa International បានធ្វើការស៊ើបអង្កេតលើការរស់នៅបានយូរអ្នករស់នៅកោះអូគីណាវ៉ាបានលើកឡើងថា មានមនុស្សចាស់ជាង ១០០០នាក់ និងអ្នកចាស់ទុំរាប់រយនាក់ក្នុងវ័យ ៧០ឆ្នាំ ៨០ទៅ៩០ឆ្នាំ ដែលបានរកឃើញថា ពួកគាត់មានអាយុវែងព្រោះតែមានរបបអាហារ ទម្លាប់លំហាត់ប្រាណ ហ្សែន ខាងវិញ្ញាណ និងគំរូសង្គម។ ហើយសាស្រ្តាចារ្យ Wilcox បានសន្និដ្ឋានថា "ប្រហែល ២ ភាគ ៣ ក្នុងការរស់នៅមានអាយុវែងមកពីរបបអាហារ របៀបរស់នៅ នៅនៅសល់ពីនេះគឺ ហ្សែន នេះឯង"។

២. អាហារបន្តអាយុ៖ ពេលអ្នកហូបអាហារមានជាតិវីតាមីន និងសារធាតុរ៉ែ ដើម្បីប្រឆាំងការពារជំងឺ និងគ្រប់គ្រងការឡើងគីឡូ។ របបអាហារអូគីណាវ៉ាមានការញ៉ាំអាហារដូចជាផ្លែឈើ បន្លែ៥ប្រភេទផ្សេងគ្នា និងសាច់ត្រីដើម្បីផ្តល់ក្តីសុខភាពដល់បេះដូងជាងសាច់។ អាហារមានអាយុវែងមានអង្ករ ដំឡូងជ្វាជាអាហារបំប៉នដែលមានសារធាតុចិញ្ចឹមដែលមានកាឡូរីទាប។ មានអាហារសមុទ្រដែលសម្បូរទៅដោយជាតិ Carotenoid ដូចជាសារ៉ាយសមុទ្រ និងបន្លែស្លឹកបៃតងសម្បូរជាតិដែក រួមបញ្ចូលគ្នាជួយកាត់បន្ថយការរលាក និងស្ត្រេសយ៉ាងល្អបំផុត។

៣. តែ Matcha ជនជាតិជប៉ុនចូលចិត្តផឹកតែបរិមាណដ៏ច្រើន ជាពិសេសគឺតែ matcha ប៉ូវសុខភាពណាស់។ តែ Matcha មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មព្រោះវាជាតែបុរាណមានសារធាតុក្លរ៉ូហ្វីល និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជនជាតិជប៉ុនមានទម្លាប់ផឹករក្សាអាយុឱ្យវែងជាង ១០០០ឆ្នាំមកហើយ។ នៅខ្មែរយើងក៏មានលក់ដែរ នៅតាមហាងកាហ្វេ។

៤. ជៀសវាងពីជាតិស្ករ៖ ម្ហូប​ជប៉ុនកម្រមានជាតិស្ករកែច្នៃ ឬមានជាតិផ្អែមណាស់។ ជនជាតិជប៉ុនប្រើ​ប្រាស់​ស្ករ​តិច​ជាង​គេដូចជាតែ matcha គេប្រើលាយបញ្ចូលតែបៃតងច្រើនដោយគ្មានជាតិស្ករ និងទឹកដោះគោទេ។ ព្រោះប្រើជាតិស្ករច្រើននាំជំងឺដូចជាការរលាក លើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ហើយវាផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលថែមទៀត។

៥. រស់ក្នុងសតិសម្បជញ្ញៈ ដើម្បី​រំសាយ​ស្ត្រេស៖ ជនជាតិជប៉ុនក៏មានក្បួនសម្រាកផ្លូវចិត្តដែរ។ ពួកគេយល់ឃើញថា ការផ្តោតសតិធ្វើលំហាត់ប្រាណជាការព្យាបាលចិត្តឱ្យសម្រាកក្នុងរាងកាយដ៏រឹងមាំ។ ការងូតទឹកក្នុងព្រៃក៏ជាការជួយលាងជាតិស្រ្តេសពីខួរក្បាលឱ្យអារម្មណ៍ស្រស់ថ្លាដែរ។ ហើយពួកគេតែងរក្សាទម្លាប់រស់នៅក្នុងភាពស្ងប់ស្ងាត់ ដើម្បីឱ្យចិត្តគេស្ងប់ចេញពីបណ្តាញសង្គម។ សូម្បីតែរស់ក្នុងធម្មជាតិ និងការដកដង្ហើមយ៉ាងជ្រៅ ដើម្បីកាត់បន្ថយកម្រិតស្ត្រេស និងបង្កើនសុខភាពផ្លូវចិត្តរបស់ពួកគេឱ្យរីករាយតាមបែបធម្មជាតិដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
189 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
294 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
946 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
622 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
327 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
776 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia