ចិត្តសាស្ត្រ
ពេលផ្លូវចិត្តចុះខ្សោយ តើគួរធ្វើបែបណា ទាញចិត្តរបស់អ្នកឱ្យងើបមកវិញ?
Tror Sopheap
November 29 2024
103 views

មនុស្សយើងអាចជួបបញ្ហាគ្មានឈប់ឈរនោះទេ ការជួបច្រើនពេកវាទាញផ្លូវចិត្តរបស់អ្នកកោងរហូតមានបញ្ហាផ្លូវចិត្ត។ បញ្ហាផ្លូវអាចមានកត្តាដូចជា ខំធ្វើការលើសម៉ោងគ្មានពេលសម្រាក សម្ពាធគ្រួសារ និងលុយ។ ឱ្យអ្នកមានអារម្មណ៍ចង់នៅតែម្នាក់ឯង...។

រឿងពីរអ្នកត្រូវយល់ជាមុនសិនថា ភាពធន់ជាសមត្ថភាពពិសេសក្នុងការទប់ទល់នឹងស្ថានភាពលំបាកៗ ដែលអ្នកអាចស៊ូទ្រាំនឹងបញ្ហាទាំងអស់នោះបាន។ ចំណែកថា កម្លាំងចិត្តជាសមត្ថភាពរបស់បុគ្គលម្នាក់ក្នុងការដោះស្រាយប្រកបដោយប្រសិទ្ធភាពជាមួយនឹងអារម្មណ៍ភាពតានតឹង សម្ពាធ និងបញ្ហាប្រឈម ហើយអនុវត្តឱ្យអស់ពីសមត្ថភាពដោយមិនគិតពីកាលៈទេសៈលំបាកកម្រិតណានោះទេ។ បើអ្នកបាក់ទឹកចិត្ត ៣វិធីទាញចិត្តរបស់អ្នកឱ្យងើបឡើងវិញ។

១. បណ្តុះការគិតវិជ្ជមានដើម្បីបញ្ចូលក្តីស្រឡាញចូលក្នុងជីវិតឱ្យរស់ឡើងវិញ៖ ជំហានដំបូងនៃការគិតវិជ្ជមាន អ្នកត្រូវទទួលស្គាល់ថាអ្នកកំពុងមានភាពអវិជ្ជមានចូលគំនិតហើយ។ រួចហើយកុំ​វាយលើ​ខ្លួនឯង​ តែ​ត្រូវ​ទទួល​ស្គាល់​វា រួច​ធ្វើការ​កែប្រែ​វា​។ វាល្អជាងគិតថា 'ខ្ញុំបរាជ័យហើយ' សូមប្រាប់ខ្លួនឯងថា អ្នកនឹងជោគជ័យ ខ្ញុំអាចធ្វើបានល្អ...  ដរាបណាអ្នកព្យាយាមអស់ពីសមត្ថភាពហើយ បញ្ហាក៏រលាយខ្លួនតាមការប្រឹងរបស់អ្នកដែរ។ ការគិតវិជ្ជមានជាថ្នាំប៉ូវផ្លូវចិត្តអ្នកឱ្យងើបមកវិញពិតមែន! ព្រោះអ្វី? ការគិតល្អ អ្នកកំពុងតែបញ្ចូលក្តីស្រឡាញ់ក្នុងបេះដូងរបស់អ្នក។

២. ការធ្វើសមាធិជាការចំណាយពេលសម្រាប់ខ្លួនអ្នកឱ្យមានកម្លាំងចិត្តឡើងវិញ៖ នៅក្នុងពិភពលោកដ៏មមាញឹកមួយនេះ បើអ្នកគ្មានពេលសម្រាកសម្រាប់ផ្លូវចិត្តនោះទេ ចិត្តរបស់អ្នកឈឺ។ វាដូចជាម៉ាស៊ីនដែរ បើគ្មានពេលសម្រាកទេម៉ាស៊ីនរបស់អ្នកនឹងគាំងខូចមិនខាន។ សមាធិជាវិធីរំងាប់ចិត្ត ហើយអនុញ្ញាតឱ្យខ្លួនអ្នកមានវត្តមាននៅក្នុងពេលឥឡូវនេះ គឺឱ្យខ្លួនអ្នកចេះស្រឡាញ់ខ្លួនឯង ហើយមានទស្សនវិជ្ជមានចំពោះជីវិតមួយនេះផងដែរ។

 ៣. ចំណាយពេលធ្វើលំហាត់ប្រាណដើម្បីដាស់អារម្មណ៍ខ្សោយឱ្យមករឹងមាំឡើងវិញ៖ រាងកាយ​របស់​អ្នកមានភាព​សំខាន់​ដូច​ជា​ចិត្ត​របស់​អ្នកដែរ។ ពេលរាងកាយរបស់អ្នករឹងមាំ ចិត្តរបស់អ្នកក៏មាំដែរ។​ សុខភាពផ្លូវកាយ និងផ្លូវចិត្តដើរទន្ទឹមគ្នា បើម្ខាងណាមួយបញ្ហា ម្ខាងទៀតក៏មានបញ្ហាឈឺតាមគ្នាដែរ។ ការធ្វើលំហាត់ប្រាណត្រូវបានបង្ហាញនៅក្នុងការសិក្សាថា វាជួយបង្កើនកម្រិតសារធាតុ serotonin និង dopamine នៅក្នុងខួរក្បាល ជាសារធាតុគីមី 'មានអារម្មណ៍ល្អ' ។ ហើយជួយកាត់បន្ថយការធ្លាក់ទឹកចិត្ត ឱ្យផ្លូវចិត្តរបស់អ្នកមានភាពច្បាស់លាស់ អាចផ្តោតលើគោលដៅបានមុត ហើយខាងក្នុងចិត្តមានភាពស្ងប់ស្ងាត់យ៉ាងត្រជាក់៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3151

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
112 views

#ចិត្តសាស្ត្រ

នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង
Tror Sopheap
March 8 2026
730 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
403 views

#ចិត្តសាស្ត្រ

ចង់ឱ្យផ្លូវចិត្តរីករាយ មានក្តីសុខនោះ អ្នកត្រូវរស់នៅតាមច្បាប់មាសទាំង ៤នេះ គ្មានទុក្ខកង្វល់ច្រើនទេ
Tror Sopheap
February 28 2026
1.2 K views

#ចិត្តសាស្ត្រ

អ្នកមានអត្តចរិត ១នេះ បំផ្លាញគ្រួសារ ដឹកនាំជីវិតក៏បរាជ័យ និងផ្លូវចិត្តក៏ចុះខ្សោយទៀត
Tror Sopheap
February 24 2026
7.6 K views

#ចិត្តសាស្ត្រ

អ្នកគ្រូ ហមុនី លើកឡើងថា វិធីនេះដុតចំណង់ឱ្យអ្នកទៅហាត់ប្រាណ ដើម្បីសម្រកគីឡូ
Tror Sopheap
February 22 2026
279 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
Tror Sopheap
March 20 2026
15.1 K views

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.6 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
8.2 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.4 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
7.3 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រMarch 24 2026
ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
#ព័ត៌មានMarch 24 2026
មន្ទីរពេទ្យខ្មែរ ១នេះ ព្យាបាលជំងឺត្របកភ្នែក ជំងឺប្រព័ន្ធទឹកភ្នែក និងបញ្ហាឆ្អឹងប្រឡង់ភ្នែក
#កីឡាMarch 23 2026
អ្នកគ្រូ ណាណា បញ្ជាក់ថា វីធី ២នេះ មិនស្រកគីឡូ ហើយហានិភ័យដល់សុខភាព
#ព័ត៌មានMarch 23 2026
មន្ទីរពេទ្យ ១នេះ វះកាត់ជំងឺត្រចៀក បំពងក និងច្រមុះដោយឥតគិតថ្លៃទេ
#ព័ត៌មានMarch 22 2026
រាជរដ្ឋាភិបាលកម្ពុជា​បានដាក់ចេញនូវវិធានការ​ ៤នេះ សម្រួលលើប្រេងសាំង និងប្រេងម៉ាសូត
#សម្រស់March 22 2026
អ្នកគ្រូសូលីដា ប្រាប់ថា ទម្លាប់ ១នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia