អាហារ
ពិបាកចិត្តលើសគីឡូ! ៤វិធីក្នុងការញ៉ាំអាហារឱ្យអ្នករំលាយជាតិខ្លាញ់ក្បាលពោះ
Tror Sopheap
December 1 2024
348 views

អ្នកត្រូវដឹងពីរបៀបញ៉ាំអាហារនិងទម្លាប់មួយចំនួនជាមុនសិន ដើម្បីសម្រកគីឡូបានផលលឿន។ មានអ្នកខ្លះសម្រកគីឡូដោយប្រើថ្នាំធ្វើឱ្យប៉ះពាល់សុខភាពពេលក្រោយទៅវិញ។ បើអ្នកមិនចង់ឱ្យប៉ះពាល់ដល់សុខទេ អ្នកអាចពិគ្រោះជាមួយវេជ្ជបណ្ឌិតផ្នែកអាហារូបត្ថម្ភដើម្បីហូបអាហារមានជាតិវីតាមីន និងសារធាតុរ៉ែ។ ហើយនៅអត្ថបទនេះមានវិធីចំនួន ៤ជួយអ្នករំលាយជាតិខ្លាញ់។

១. ហាមហូបពេលយប់៖ អ្នកមានទម្លាប់ហូបអាហារពេលយប់​ គេឆាប់ឡើងគីឡូលឿនខុសពីធម្មតា ព្រោះអាហារមិនអាចរលាយអស់ វានៅសល់ជាតិខ្លាញ់ច្រើនផ្ទុកនៅត្រង់ក្បាលពោះ។ អ្នកកុំហូបអាហារពេល​យប់ បន្ទាប់ពីហូបបាយពេល​ល្ងាចរួច។ បើអ្នកឃ្លានខ្លាំងហើយចង់ហូបនោះ អ្នកគួរ​ញ៉ាំតែ​ក្តៅ​ ឬមួយយ៉ាអួរមួយ​កំប៉ុង​ក៏​បាន។ ពេលដុសធ្មេញរួច មិនគួរញុំាអីទៀតទេ ហើយការហូប​អាហារ​សម្រន់​​ពេល​យប់អាចធ្វើឲ្យ​ឡើង​គីឡូ​លឿន​បំផុត។ បើកាត់បន្ថយអាហារពេលយប់ ខ្លាញ់ក្បាលពោះរបស់អ្នកក៏ស្រកតាមហ្នឹងដែរ។

២.ញ៉ាំផ្លែឈើឲ្យច្រើន៖ គ្មានសម្រកគីឡូលឿនជាងហូបអាហារល្អៗ ដូចជាផ្លែឈើនោះទេ។ គ្រូហាត់ប្រាណតែងណែនាំថា បើអ្នកចង់សម្រកគីឡូមិន​ថា​ប្រុស​ ឬ​ស្រីទេ ការហូបបន្លែ​ ផ្លែ​ឈើ​ឲ្យ​ច្រើន​ជាង​សាច់ វា​ផ្តល់ជាតិវីតាមីន ជាតិរ៉ែ សារធាតុ​បំប៉ន និងមានជាតិ​សរសៃជំនួស​កាឡូរី សូម្បីជាតិខ្លាញ់ក្បាលនៅក្បាលពោះក៏ស្រកក៏ដែរ។

៣. ផឹកសា​ភេសជ្ជៈ​សម្រកគីឡូ៖ បើអ្នកផឹកភេសជ្ជៈដែលសម្បូរជាតិស្ករច្រើន ងាយឡើងគីឡូណាស់។ ព្រោះវាបង្កឱ្យជាតិស្ករស្ថិតនៅក្នុងឈាម។ អ្នក​គួរផឹក​ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​នមានស្ករតិចត្រឹមតែ ១០%ដល់៣០%បានហើយ។ ចំពោះ​ភេសជ្ជៈ​កំប៉ុង​ដែលមាន​ជាតិ​ហ្គាសហើយមាន​ផ្ទុក​ទៅដោយ​ជាតិ​ស្ករច្រើន​ ជួនកាលវា​មាន​លាយ​ជាតិគីមីថែម​ទៀតនោះ អ្នកត្រូវតែ​ចៀសវាង​ដែរ​(ជំងឺមហារីក)។ ភេសជ្ជៈ​ល្អៗ អ្នកគួរផឹកបន្ថែមនោះមានដូចជាគឺ​ទឹក​ឆ្អិន ទឹក​ដាំ​ពុះ តែបៃតង ទឹកឃ្មុំ និងទឹក​ផ្លែឈើ​ស្រស់គ្មានជាតិលាយស្ករជាដើម។

៤.កាត់បន្ថយ​ការបរិភោគ​ជាតិ​ខ្លាញ់​៖ ដើម្បី​សម្រកគីឡូអ្នក​ត្រូវ​បន្ថយ​បរិភោគ​អាហារ​ដែលមាន​ជាតិ​ខ្លាញ់ និង​ស្វែងយល់​អំពី​ប្រភេទ​ខ្លាញ់​ដែល​គួរ​បរិភោគមានដូចជាខ្លាញ់ត្រី ខ្លាញ់ជ្រូ ខ្លាញ់ផ្លែប័រ...នេះជាខ្លាញ់មានសារធាតុចិញ្ចឹមដែលផ្តល់ថាមពលដល់រាងកាយហើយកាត់ជាតិខ្លាញ់អាក្រក់ចេញ។ បើ​អ្នក​ចង់​ផ្តល់​ប្រូតេអ៊ីន​ដល់​ខ្លួនប្រាណ​លោកអ្នក​គួរ​ពិសា​សាច់​ត្រី​ឱ្យបាន​ច្រើនជាង​សាច់​ដទៃទៀត​៕ អត្ថបទដោយ៖ ទ្រ សុភាព ​

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia