អាហារ
ធាត់ពេក ពិបាកចិត្តខ្លាំង! អាហារ ៥នេះជួយរំលាយខ្លាញ់ ឱ្យគីឡូឆាប់ស្រកលឿន
Tror Sopheap
October 30 2024
519 views

បើអ្នកធាត់ពេក ឬមានរាងមិនពេញចិត្តទេ អ្នកគួរតែសម្រកគីឡូ។ អ្នកធាត់មួយចំនួនមានបញ្ហាសុខភាពធ្ងន់ធ្ងរដូចជាលើសឈាម ងាយគាំងបេះដូង និងអារម្មណ៍ខ្មាសអៀនច្រើន។ អ្នកធាត់មកពីញ៉ាំអាហារដែលសម្បូរជាតិខ្លាញ់ ជាតិស្ករច្រើន ឬអាហារដែលផ្ទុកកាឡូរីច្រើន។ នេះជាអាហារ ៥ប្រភេទ កុំឱ្យឡើងគីឡូហើយសម្រកគីឡូទៀត។  

១.ដំឡូងជ្វា៖ ការញ៉ាំដំឡូងជ្វា ១-២ ផ្លែ អាចកាត់បន្ថយ ២០-២៥% នៃកាឡូរីក្នុងរាងកាយ បើប្រៀបធៀបទៅនឹងការទទួលទានបាយ ១-២ ចាន។ បើប្រៀបធៀបទៅនឹងអង្ករ ដំឡូងជ្វាមានមាតិកាខារ៉ូទីនខ្ពស់ អាហារប្រភេទនេះក៏សម្បូរជាតិសរសៃនាំឱ្យអារម្មណ៍ឆ្អែតបានយូរ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ការពារទល់លាមកនិងដុតខ្លាញ់។

២. ផ្លែចេកដុតខ្លាញ់បានលឿន ល្អដល់ក្រពះទៀត៖ តាមគេហទំព័រ The Times of India បានចុះផ្សាយថា ផ្លែចេកបានរួមចំណែកដល់ការសម្រកគីឡូបានលឿន ព្រោះវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃយ៉ាងល្អ។ សម្រាប់ផ្លែឈើនេះមានជាតិប៉ូតាស្យូមខ្ពស់ និងមានកាបូអ៊ីដ្រាតដែលមានសុខភាពល្អឲ្យអ្នកហូបឆ្អែតបានយូរហើយផ្តល់ថាមពលឱ្យអ្នកគ្រប់គ្រាន់សម្រាប់សកម្មភាពកិច្ចការជាប្រចាំថ្ងៃផងដែរ។

៣. ផ្លែឪឡឹកមានជាតិទឹកច្រើន ល្អដល់ការសម្រកគីឡូ៖ បើយោងតាមគេហទំព័រ healthline បានចុះផ្សាយថា  ចំពោះផ្លែឪឡឹកនេះសម្បូរទៅដោយជាតិទឹកមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃជួយសម្រួលការសម្រកគីឡូបានល្អ។ ហើយផ្លែឈើនេះមានកាឡូរីទាបត្រឹម ៤៦.៥ កាឡូរី រួមមានកាបូអ៊ីដ្រាត ១២ ក្រាម ស្ករ ១០ ក្រាម និងជាតិសរសៃ។ ការហូបផ្លែឪឡឹកនេះទប់ស្កាត់ការឃ្លាន ហើយធ្វើឱ្យអ្នកស្រកគីឡូបានលទ្ធផលលឿន។

៤. ការហូបបន្លែច្រើនជួយសម្រកគីឡូ។ មនុស្សមួយចំនួនពេលស្រ្តេសគិតមិនចេញចេះតែហូបអាហារមិនគិតលើរបបអាហារផ្អែមៗនិងខ្លាញ់ច្រើន នាំឱ្យធាត់លើសដើម។ ការហូបបន្លែច្រើនដែលផ្តល់សារធាតុចិញ្ចឹមឱ្យរាងកាយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី២ មានបន្លែដូចជា ប្រូខូលី ស្ពៃ​ស្ពីណាច ការ៉ុត ផ្កាខាត់ណា ប៉េងប៉ោះ ត្រសក់ ទំពាំងបារាំង សណ្តែក ស្ពៃចង្កឹះ... សម្រាប់ការសម្រកគីឡូព្រោះវាសម្បូរទៅដោយជាតិសរសៃ និងវីតាមីន A, K និង Cដល់រាងកាយឱ្យមានថាមពលផងដែរ ។

៥. .ស៊ុបផ្សិត៖ យោងតាមរយៈលោក ​​Julieanna Hever ដែលជាអ្នកនិពន្ធសៀវភៅ The Vegiterranean Diet បាននិយាយបញ្ជាក់ឱ្យដឹងថា ការទទួលទានស៊ុបមុនចាប់ផ្ដើមញុំាអាហារគឺអាចជួយកាត់បន្ថយកម្រិតញុំារបស់អ្នកបានច្រើន ជួយសម្រកគីឡូ​​ ប្រភេទស៊ុបអាចញុំាបានមានដូចជាស៊ុបសាច់មាន់ ស៊ុប​ផ្សិតសុទ្ធជាដើម។ដូច្នេះអាចសាកល្បងញុំាស៊ុបមុនញុំាអាហារតាមក្រោយដើម្បីជួយសម្រកគីឡូ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia