ជំងឺ
មិនចង់ឱ្យជំងឺទឹកនោមផ្អែមចូលខ្លួនទេ អ្នកត្រូវតែមានទម្លាប់សាមញ្ញៗ ដុតជាតិស្ករ
Tror Sopheap
October 28 2024
3.8 K views

ចង់រស់ក្នុងជំងឺ ឬរស់ក្នុងសុខភាពល្អ? នេះជាជម្រើសរបស់អ្នក។ បញ្ហាមួយដែលប្រជាជនខ្មែររាងប្រឈមខ្លាំងគឺជំងឺទឹកនោមផ្អែម។ ដោយសារអ្នកមួយចំនួនចូលចិត្តហូបអាហារផ្អែមៗ ភេសជ្ជៈក៏ផ្អែម ហើយក៏ជាដើមហេតុលើសគីឡួដែរ។ ទម្លាប់ល្អនាំឱ្យសុខភាពអ្នកចៀសវាងពីជំងឺទឹកនោមផ្អែមបានយ៉ាងល្អ។ បើអ្នកចង់រស់នៅគ្មានជំងឺទឹកនោមផ្អែម អ្នកត្រូវមានទម្លាប់សាមញ្ញៗ នេះ៖

ទម្លាប់ទី១. ការហូបអាហារកែច្នៃ ឬអាហារមានរសជាតិផ្អែម ចូរអ្នកកាត់បន្ថយ ដើម្បីកាត់ជំងឺទឹកនោមផ្អែមចេញពីជីវិតរបស់អ្នក។ ការហូបអាហារមានប្រូតេអ៊ីនមានកម្រិតជាតិស្ករទាប ពិតជាជួយកាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែម ឬការពារលើសជាតិស្ករក្នុងឈាមដោយសង្កត់ធ្ងន់ទៅលើអាហារមានជាតិខ្លាញ់ទាប ប្រូតេអ៊ីនរុក្ខជាតិដូចជាត្រី សាច់មាន់ តៅហ៊ូ និងសាច់គោជាដើម។ ហើយអ្នកអាចបន្ថែមអាហារបែបនេះ ដូចជាបន្លែ គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ និងទឹកដោះគោមានជាតិខ្លាញ់ទាបជាប្រចាំថ្ងៃផងដែរ។

ទម្លាប់ទី២. សម្រាប់ទម្លាប់ទី២ នេះ អ្នកមិនអាចខ្វះបានទេ គឺការធ្វើលំហាត់ប្រាណ។ តាមគេហទំព័រ  betterhealth បានចុះផ្សាយថា ការធ្វើលំហាត់ប្រាណសាមញ្ញៗ ដូចជារត់ ដើរ ហែលទឹក និងលើកទម្ងន់ ត្រឹមតែ ១០ទៅ២០នាទី នេះជាលំហាត់ប្រាណជួយកាត់បន្ថយជាតិស្ករ ជួយគ្រប់គ្រងការឡើងគីឡូ គ្រប់គ្រងសម្ពាធឈាម និងកូឡេស្តេរ៉ុលយ៉ាងល្អផងដែរ

ទម្លាប់ទី៣. កាត់​ស្រ្តេស កាត់ជាតិស្ករ។ ពេលអ្នកស្រ្តេសខ្លាំងធ្វើឱ្យអ្នកអស់កម្លាំង ដើម្បីបញ្ចូលកម្លាំងឡើងវិញ អ្នកត្រូវការអាហារមានរសជាតិផ្អែមៗ ដើម្បីកើនថាមពល។ ព្រោះតែស្រ្តេសនាំឱ្យ​ប៉ះពាល់​ដល់​កម្រិត​អ័រម៉ូន​ ហើយ​​ធ្វើ​ឲ្យ​រាងកាយ​​ផលិត​អ័រម៉ូនកូទីសុលកើន​ជាតិស្ករជាង​ធម្មតា​។ វិធីកាត់ស្រ្តេស អ្នកអាចហាត់ប្រាណ គេង ដើរលំហែរកាយ និងនិយាយគ្នាលេង ក៏វាជួយបន្ធូរអារម្មណ៍ស្រ្តេសដែរ។ ពេលអ្នកធ្វើសកម្មបែបនេះ ស្រ្តេសលែងរស់នៅក្នុងខួរក្បាលរបស់អ្នកហើយ។

ទម្លាប់៤.  អ្នកត្រូវជៀសវាងថ្នាំជក់៖ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) ការជក់បារីបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមពី៣០ទៅ៤០%។ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​រួច​ហើយ ហានិភ័យខ្លាំងណាស់ សម្រាប់​អ្នក​ជក់​បារី។ ដូចនេះ អ្នកគួរជៀសវាង ឬបញ្ឃប់ការជក់បារីនេះទៅ អាណិតសុខភាពផង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2651

អត្ថបទថ្មីៗ
#កុមារJune 23 2025
អ្នកគ្រូ សុជា បញ្ជាក់ថា សញ្ញាកុមារអូទីស្សឹម ហើយត្រូវចេះផ្តល់ក្តីសង្ឃឹមដល់ពួកគេជាថ្មី
#គំនិតរកស៊ីJune 23 2025
ចិញ្ចឹមបង្កងនៅជិតភ្នំជាយដែន តែលក់២៥ខេត្តក្រុង ចិញ្ចឹមមិនទាន់ភ្ញៀវហូប
#កីឡាJune 23 2025
គ្មានអ្វីមានតម្លៃជាងសុខភាពទេ! ទម្លាប់ ១នេះ កុំឱ្យអ្នកចូលពេទ្យអស់លុយច្រើនពេលឈឺម្តងៗ
#ព័ត៌មានJune 22 2025
កម្ពុជារឹងមាំ! ក្រសួង. បញ្ជាក់ថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ
#ជំងឺJune 22 2025
ប្រយ័ត្នផង! នេះជាសញ្ញាបញ្ជាក់ថា អ្នកអាចមានផ្ទុកមេរោគដស៍ក្នុងខ្លួន
#អាហារJune 21 2025
ភេសជ្ជៈ ៣ពេលព្រឹកនេះជារនាំងការពារមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia