អាហារ
អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
5.9 K views

មានសុភាសិតក្រិចបានលើកឡើថា ជំងឺចូលតាមមាត់។ ចង់បញ្ជាក់ថា សុខភាពល្អឬមិនល្អអាស្រ័យលើអាហារអ្នកហូបជាប្រចាំថ្ងៃនេះឯង។ បើអ្ននកហូបអាហារប្រៃផ្អែមលើសដែនកំណត់ មិនយូរទេ! ផលតបស្នងវាសងត្រឡប់មកវិញគឺខូចតម្រង បញ្ហាធាត់ និងបញ្ហាលើសឈាម។ ថ្ងៃនេះ យើងលើកពីបញ្ហាអាហារ ៥នេះជាហេតុនាំឱ្យខូចតម្រងនោម។

១. សម្រាប់អាហារ​កំប៉ុង​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សូ​ដ្យូ​ម ​ព្រោះតែវា​មានបរិមាណច្រើន​​នៃ​ជាតិ​អំបិល​នៅក្នុង​គ្រឿង​កំប៉ុង អ្នកមានជំងឺតម្រងនោមហូបក្នុងកម្រិតមួយតិច ឬ​ជៀសវាងក៏បានដែរ។ ការហូបអាហារមានជាតិប្រៃ និងអាហារកែច្នៃ ជាប្រភេទអាហារដែលប៉ះពាល់ដល់សម្ពាធឈាម និងបញ្ហាបេះដូង។ ជាពិសេសគឺប៉ះពាល់ដល់ក្រលៀនឬភាសាពេទ្យហៅថាតម្រងនោម ការបន្តញ៉ាំអាហារប្រៃយូរៗទៅវាធ្វើឱ្យកម្រិតប៉ូតាស្យូមក្នុងរាងកាយកើនឡើងនាំឱ្យសម្ពាធឈាមឡើងខ្ពស់ បណ្តាលឱ្យបាត់បង់សមត្ថភាពរបស់ក្រលៀន និងបណ្តាលឱ្យខូចក្រលៀនលឿន។

២. អ្នកហូបអាហារមានរសជាតិផ្អែមៗ វាជាការចូលរួមចំណែក​បង្កដល់ការលើសគីឡូនាំឱ្យកើតទឹកនោមផ្អែមហើយ​ជំងឺមួយ​​នេះ​ជា​កត្តា​នាំឱ្យ​កើតមាន​ជំងឺ​តម្រងនោម​។ ដូច្នេះ​ហើយ សូមអ្នកចៀសវាងភេសជ្ជៈផ្អែមៗ ឬអាហារមានជាតិផ្អែមៗ លើសកម្រិត កុំឱ្យខូចតម្រងនោម​ទាន់ ចូរហូបអាហារឬភេសជ្ជៈមានផ្អែមក្នុង​កម្រិតតិចបានហើយ។ ​

៣. ការញ៉ាំទឹកចិត្តក៏ជាបញ្ហាដល់តម្រងនោមដែរ។ ព្រោះ​តម្រងនោមក៏​ដូចជា​ផ្នែក​ផ្សេងរបស់រាងកាយដែរ។ វា​ត្រូវការ​ជាតិ​ទឹក​ឱ្យបានគ្រប់គ្រាន់​ដើម្បី​រក្សាបាន​នូវ​សុខភាពរឹងមាំឱ្យ​ដំណើរការ​មុខងារ​តម្រងនោម។ បើអ្នកញ៉ាំទឹកតិចជាប្រចាំថ្ងៃ នាំឱ្យ​លំហូរ​ឈាម​តិច​ទៅ​តម្រងនោម​។ ជា​លទ្ធផល​ឈាម​នឹង​ប្រែជា​ខាប់​បង្ក​ផលប៉ះពាល់​តម្រងនោម​ក្នុងការ​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​។ គ្រាន់តែញ៉ាំទឹកជាទូទៅ ៣ទៅ៤លីត្រជួយសុខភាពតម្រងនោមរបស់អ្នកនឹងល្អប្រសើរ។

៤. ចំពោះការជក់បារីក៏ជាហេតុមួយបង្កបញ្ហាដល់តម្រងនោម និងសួតយ៉ាងខ្លាំង។ ព្រោះតែការជក់បារីអាចបង្កជំងឺលើសសម្ពាធឈាមដែលបណ្ដាលឱ្យមានការកាត់បន្ថយលំហូរឈាមទៅកាន់តម្រងនោមកាន់តែតិចទៅៗ។ ការកាត់ការជក់បារី នាំសុខភាពតម្រងនោមនិងសួតរបស់អ្នកចាប់ផ្តើមល្អឡើងវិញដែរ។  

៥. ចំពោះផ្លែក្រូចវិញ ចំពោះអ្នកមានបញ្ហាតម្រងនោម ហាមកុំឱ្យហូប។​ ព្រោះផ្លែក្រូចមិនត្រឹមតែមានកាឡូរីទាបទេ វាមាន​សម្បូរទៅដោយវីតាមីនស៊ី ថែមទាំងមានជាតិប៉ូតាស្យូមច្រើន។ ជាមធ្យមផ្លែក្រូចមួយមានប៉ូតាស្យូម ២៤០មីលីក្រាម។ អ្នកមានជំងឺតម្រងនោមមិនអាចកំចាត់នូវប៉ូតាស្យូមដែលលើសក្នុងឈាមបានទេ វាបង្កបញ្ហាដល់សុខភាព៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia