អត្ថបទ PR
វិនិយោគលើសុខភាពបេះដូង គឺជាការវិនិយោគដែលមានផលចំណេញច្រើនបំផុត
Tror Sopheap
December 20 2024
260 views

នៅក្នុងបរិបទសេដ្ឋកិច្ចមិនស្ថិតស្ថេរ មនុស្សជាច្រើនជ្រើសរើសយុទ្ធសាស្ត្រ "រឹតបន្តឹងផ្នែកហិរញ្ញវត្ថុ" ទោះជាយ៉ាងណាក៏ដោយការសម្រេចចិត្តកាត់បន្ថយការចំណាយនិងលៃលកការចំណាយឱ្យសមស្របគឺជារឿយៗតែងតែខ្វះការពិចារណាឱ្យបានត្រឹមត្រូវ។ អ្នកជំនាញសេដ្ឋកិច្ចបានណែនាំថា គោលការណ៍ជាមូលដ្ឋាននៃការរឹតបន្តឹងការចំណាយ មិនគួរពាក់ព័ន្ធនឹងការចំណាយទៅលើផលិតផលដែលជះឥទ្ធិពលដល់សុខភាពដោយផ្ទាល់នោះទេ។ ទាំងនេះគួរតែត្រូវបានចាត់ទុកថាជា "ការវិនិយោគ" ដ៏សំខាន់ដែលត្រូវតែបន្តធ្វើ។

ចំណាយឱ្យសមស្រប គឺជាការវិនិយោគលើសុខភាព

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាបានប្រឈមមុខនឹងបញ្ហាធំៗជាច្រើន ដែលភាគច្រើនបណ្តាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។ ឥទ្ធិពលទាំងនេះមិនត្រឹមតែកាត់បន្ថយកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរដែរ។ មនុស្សជាច្រើនមានទំនោរក្នុងការឆ្លើយតបដោយ "រឹតបន្តឹងផ្នែកហិរញ្ញវត្ថុ" ប៉ុន្តែជាការព្រួយបារម្ភថា ប្រជាជនបែរជាកាត់បន្ថយការចំណាយលើការទិញម្ហូបអាហារនិងគ្រឿងផ្សំក្នុងការចម្អិនអាហារប្រចាំថ្ងៃរបស់ពួកគេទៅវិញ ដោយជ្រើសរើសផលិតផលដែលមានតំលៃថោក។ ការចំណាយដ៏សំខាន់ដែលជះឥទ្ធិពលដល់សុខភាពដោយផ្ទាល់ គួរតែផ្តល់អាទិភាពជាចម្បងនិងបន្តធ្វ

ជាក់ស្តែង យោងតាមអ្នកជំនាញសេដ្ឋកិច្ច ប្រសិនបើអ្នកក្រឡេកមើលច្បាប់ 50/30/20 ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន (50% នៃប្រាក់ចំណូលសម្រាប់តម្រូវការចាំបាច់ 20% នៃប្រាក់ចំណូលសម្រាប់ការសន្សំនិងការវិនិយោគ ហើយ30% នៃប្រាក់ចំណូលដែលនៅសល់ត្រូវបានប្រើប្រាស់សម្រាប់តម្រូវការផ្ទាល់ខ្លួន) បន្ទាប់មកមនុស្សម្នាក់ៗគួរតែកាត់បន្ថយការចំណាយលើតម្រូវការផ្ទាល់ខ្លួនជាមុនសិន ជាជាងកាត់បន្ថយការចំណាយលើតម្រូវការចាំបាច់ (¹)

ដោយទទួលស្គាល់ពីភាពផ្ទុយនៃការចំណាយនេះ ដែលមាននៅក្នុងចិត្តរបស់ប្រជាជនកម្ពុជាជាច្រើន រួមទាំងយុវវ័យ influencerដ៏ល្បីគឺអ្នកនាង ជា ស្រីនាបានចែករំលែកនៅក្នុងកម្មវិធីជជែកិច្ចពីភាក្សាមួយក្រោមប្រធានបទវិនិយោគសម្រាប់សុខភាពបេះដូង

ខ្ញុំសង្កេតឃើញថាមនុស្សជាច្រើនតែងតែចំណាយច្រើនទៅលើរបស់ដែលមិនចាំបាច់សម្រាប់ចំណង់ចំណូលចិត្តរបស់ខ្លួន របស់ក្រៅខ្លួន ប៉ុន្តែមិនសូវយកចិត្តទុកដាក់ក្នុងការជ្រើសរើសអាហារ ជាពិសេសគ្រឿងផ្សំដែលប្រើ​​រាល់ថ្ងៃដែលវាមានឥទ្ធពលនិងប៉ះពាល់ផ្ទាល់ដល់សុខភាពយើងនៅរយៈពេលវែង

Photo 2024 12 20 12 20 07

ជា ស្រីនាជឿថាការចំណាយផ្នែកសុខភាពគឺចាត់ទុកថាជាការវិនិយោគ

ស្រីនាក៏បានសង្កត់ធ្ងន់នៃការយល់ឃើញថា ការជ្រើសរើសអាហារ និងគ្រឿងផ្សំដែលមានតម្លៃថោក ដើម្បីចិញ្ចឹមរាងកាយ វាអាចផ្តល់ស្ថិរភាពហិរញ្ញវត្ថុយមួយរយៈពេលប៉ុណ្ណោះ ប៉ុន្តែមានហានិភ័យ និងផលវិបាកអវិជ្ជមានជាច្រើនសម្រាប់សុខភាពរយៈពេលយូរ ដោយមិនគិតពីតម្លៃនៃការព្យាបាលនាពេលអនាគតដែលអាចចំណាយច្រើនលើសលុប។

 វិនិយោគសម្រាប់សុខភាពបេះដូង គឺជាការវិនិយោគរយៈពេលវែងដែលផ្តល់ផលចំណេញច្រើនបំផុត

នេះជាអ្វីដែលពិធីករដ៏ល្បីគឺអ្នកនាង ហុិន ច័ន្ទនីរត្នបាន ប្រាប់ពីបញ្ហានេះ​! ដោយឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងជីវិត ពិធីការិនីដ៏មានទេពកោសល្យរូបនេះ បានបើកបេះដូងនៅពេលដឹងថា សុខភាពគឺជាទ្រព្យដ៏មានតម្លៃបំផុត ហើយត្រូវតែយកចិត្តទុកដាក់។ តាមការយល់ឃើញរបស់អ្នកនាងនីរត្ន ការមានសុខភាពល្អ យើងអាចជម្នះគ្រប់រឿងរ៉ាវទាំងអស់ ដូច្នេះមិនថាបរិបទសេដ្ឋកិច្ចបែបណានោះទេ អ្នកគួរតែចំណាយប្រាក់សមស្របដើម្បីវិនិយោគលើសុខភាព ជាពិសេសសុខភាពបេះដូង ព្រោះនេះជាផ្នែកមួយដ៏សំខាន់នៃថាមពលរាងកាយរបស់មនុស្សម្នាក់ៗ។

ដូច្នេះ វិនិយោគលើសុខភាពបេះដូង មិនត្រឹមតែជាការវិនិយោគរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយុទ្ធសាស្ត្រវិនិយោគដ៏ឆ្លាតវៃ ដែលជួយយើងរក្សាថាមពល និងភាពធន់ក្នុងគ្រាលំបាក។ នៅពេលប្រឈមមុខនឹងបញ្ហា បេះដូងដែលមានសុខភាពល្អ នឹងជួយឱ្យរាងកាយរបស់យើងរក្សាភាពបត់បែន និងភាពធន់នឹងអ្វីៗគ្រប់យ៉ាង" អ្នកនាង ហុិន ច័ន្ទនីរត្នបានចែករំលែក។

ពិធីការិនីនីរត្នក៏បានបង្ហើបពីវិធីដែលនាងមើលថែនិងវិនិយោគទៅលើសុខភាពជារៀងរាល់ថ្ងៃ។ ទាំងនោះគឺរួមបញ្ចូលការរក្សាស្មារតីសុទិដ្ឋិនិយមជានិច្ច ព្យាយាមធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ 15 នាទី បរិភោគបន្លែបៃតងច្រើន;កាត់បន្ថយការទទួលទានអំបិល អាហារដឹតៗពេក រក្សាគីឡូ កុំឱ្យធាត់ពេកនិងជាពិសេសត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជ្រើសរើសខ្លាញ់ដែលមានសារធាតុផ្សំដែលល្អសម្រាប់បេះដូងនិងមិនប៉ះពាល់សុខភាព។ ប្រភពនៃខ្លាញ់មានប្រយោជន៍ដែលនាងតែងតែប្រើគឺ ត្រីសាល់ម៉ុន គ្រាប់ធញ្ញជាតិ ប្រេងបន្លែជាដើម...

Photo 2024 12 20 12 20 07 (2)

សម្រាប់ពិធីការិនីនីរត្ន ការជ្រើសរើសអ្វីដែលល្អបំផុតសម្រាប់បេះដូងរបស់អ្នកចាប់ផ្ដើមដោយការជ្រើសរើសគ្រឿងផ្សំធ្វើម្ហូបប្រចាំថ្ងៃដូចជាប្រេងឆាជាដើម

ទាក់ទងទៅលើប្រធានបទនៃការវិនិយោគលើសុខភាពបេះដូងលោកវេជ្ជបណ្ឌិត ថេង យូដាលីន(ឯកទេសនៃជម្ងឺបេះដូងនិងសរសៃឈាម) បាននិយាយថា មូលហេតុនៃជំងឺសរសៃឈាមបេះដូង មិនត្រឹមតែមកពីហ្សែន ភេទ ការជក់បារីឬទទួលស្រាតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្តាលពីកត្តារស់នៅ និងចំណីអាហារូបត្ថម្ភផងដែរ។ នោះហើយជាមូលហេតុដែលជំងឺស្ទះសរសៃឈាមបេះដូងដែលអាចកើតឡើងពីក្មេងនៅក្នុងប្រទេសកម្ពុជា ហើយជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងផ្សេងទៀតនៃការស្លាប់នៅកម្ពុជា (យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក) () ដូច្នេះបើតាមវេជ្ជបណ្ឌិត បុគ្គលម្នាក់ៗត្រូវចាត់វិធានការដើម្បី «​វិនិយោគប្រកបដោយនិរន្តរភាព​» សម្រាប់បេះដូងចាប់ពីថ្ងៃនេះតទៅ

កវេជ្ជបណ្ឌិត ថេង យូដាលីនបានផ្តល់អនុសាសន៍ថា យោងតាមព័ត៌មានពីសហព័ន្ធបេះដូងពិភពលោក 80% នៃហានិភ័យនៃជំងឺស្ទះសរសៃឈាមបេះដូងអាចត្រូវបានការពារតាមរយៈរបបអាហារ របៀបរស់នៅ និងការហាត់ប្រាណជាទៀងទាត់។ ការកសាងទម្លាប់នេះអាចធ្វើទៅបានមួយជំហានម្តងៗ តាមរយៈសកម្មភាពសាមញ្ញៗ ប៉ុន្តែមានប្រសិទ្ធភាពដូចជា៖ មិនជក់បារី ឆាប់ចូលគេង ហាត់ប្រាណទៀងទាត់ ញ៉ាំអាហារប្រៃតិច កាត់បន្ថយខ្លាញ់សត្វ ជំនួសដោយប្រេងបន្លែ

នៅក្នុងក្រុមអាហារូបត្ថម្ភ វាមិនមែនគ្រាន់តែអំពីមុខម្ហូបប៉ុណ្ណោះទេ សូម្បីតែគ្រឿងផ្សំដែលប្រើក្នុងការរៀបចំក៏មានតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រវិនិយោគសុខភាពផងដែរ។ ឧទាហរណ៍ ប្រេងបន្លែទាំងអស់គឺដូចគ្នា ប្រេងបន្លែមួយដបផលិតដោយគ្រឿងផ្សំជំនួយសុខភាពបេះដូង ដែលអាចរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាបេះដូងឱ្យរឹងមាំ និងមានសុខភាពល្អ" ដំបូន្មានរបស់លោកវេជ្ជបណ្ឌិតយូដាលីន

លោកវេជ្ជបណ្ឌិត យូដាលីន បានបញ្ជាក់ថា ការជ្រើសរើសប្រេងបន្លែដែលផលិតចេញពីគ្រឿងផ្សំជំនួយសុខភាពបេះដូង ក៏ដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកធ្វើឱ្យបេះដូងរឹងមាំ និងមានសុខភាពល្អ»

យោងតាមការណែនាំរបស់លោកវេជ្ជបណ្ឌិត អ្នកប្រើប្រាស់អាចជ្រើសរើសប្រេងបន្លែគុណភាពខ្ពស់ ដែលទទួលបានគ្រឿងផ្សំពីធម្មជាតិដែលជួយដល់សុខភាពបេះដូង។ ជាឧទាហរណ៍ ប្រេងសណ្តែកសៀងសុទ្ធសម្បូរទៅដោយអូមេហ្គា 3-6-9 ប្រេងអង្ករសម្រូបសុទ្ធសម្បូរដោយហ្គាម៉ាអូរីហ្សាណុល ហើយប្រេងផ្កាឈូករ័ត្នសុទ្ធសម្បូរទៅដោយវីតាមីន E ធម្មជាតិ។ សារធាតុចិញ្ចឹមទាំងនេះជួយការពារកូឡេស្តេរ៉ុលអាក្រក់ និងការពារសុខភាពបេះដូងរបស់អ្នក។

ដូច្នេះហើយ ការវិនិយោគលើសុខភាពជាទូទៅ និងជាពិសេសសុខភាពបេះដូង នៅក្នុងអំឡុងពេលមានការលំបាកផ្នែកហិរញ្ញវត្ថុ គឺជាការសម្រេចចិត្តដ៏យូរអង្វែង និងប្រកបដោយនិរន្តរភាព។ ជាមួយនឹងបេះដូងដែលមានសុខភាពល្អ មិនត្រឹមតែធ្វើឱ្យគុណភាពជីវិតប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយការពារបន្ទុកនៃ ការចំណាយលើការព្យាបាលនាពេលអនាគត។

(1): UNFCU - Budgeting basics: The 50-30-20 rule

(2): https://data.who.int/countries/116

(3): https://world-heart-federation.org/what-we-do/prevention/

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2914

អត្ថបទទាក់ទង

#អត្ថបទ PR

ពិតជាមានមោទកភាពណាស់! គ្លីនិកឡាប៊ែលជា គ្លីនិកកូនខ្មែរទទួលបានពានរង្វាន់ថ្នាក់អន្តរជាតិនៅប្រទេសសឹង្ហបុរី
Vuthea Morn
October 17 2025
63 views

#អត្ថបទ PR

ធ្លាក់សជាអ្វី? ការធ្លាក់សវារំខានអ្វីខ្លះដល់ស្ត្រី ហើយមានប៉ុន្មានយ៉ាង?
Daneth Mech
October 15 2025
154 views

#អត្ថបទ PR

អបអរសាទរ! គ្លីនិកគ្រីស្តាល់ទទួលបានពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិនៅប្រទេសសាំងហ្គាពួរ ជាគ្លីនិកកែសម្ផស្សលើកខ្ទង់ច្រមុះឈានមុខគេនៅកម្ពុជាក្នុងឆ្នាំ2025
Pheakdey Pao
October 14 2025
191 views

#អត្ថបទ PR

មោទនភាព! ប្រេង កូឡា បូបាម សញ្ញារូបព្រួញ ជាប្រេង កូឡាកូនខ្មែរ របស់សហគ្រាសជា ចំណាន មានសន្ទុះគាំទ្រខ្លាំង
Thida Pet
October 14 2025
14 views

#អត្ថបទ PR

សហគ្រាសផលិតឱសថ ជា ចំណាន  ជោគជ័យក្នុងការផលិតថ្នាំក្នុងស្រុក ជិត20 ឆ្នាំហើយ
Thida Pet
October 13 2025
26 views

#អត្ថបទ PR

គ្លីនិកខ្មែរកាន់តែឈានមុខ និងលេចធ្លោក្នុងឆាកអន្តរជាតិ!
Kaochou Ly
October 13 2025
63 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
16.2 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
12.9 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9.1 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
7.7 K views

#អាហារ

ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ក្បាលពោះ ហើយប៉ូវសរសៃឈាមខួរក្បាល
Tror Sopheap
October 14 2025
7.4 K views

#អាហារ

ពេលព្រឹកផឹកភេសជ្ជៈ ១នេះ ដេញជាតិពុលថែសម្រស់ ពង្រឹងថ្លើម និងប៉ូវតម្រងនោម
Tror Sopheap
October 9 2025
7.3 K views
អត្ថបទថ្មីៗ
#ជំងឺOctober 21 2025
ឈឺឆ្អឹង ឬសន្លាក់មិនមែនជារឿងធម្មតាទេ អ្នកមានអាការៈ ៤ប្រភេទនេះ ជាសញ្ញាជំងឺមហារីក
#អាហារOctober 21 2025
ប្រយ័ត្ន៖ ផឹកកាហ្វេចំម៉ោងទាំងនេះ ប៉ះពាល់សុខភាពខ្លាំង
#កុមារOctober 20 2025
អ្នកចិត្តសាស្រ្ត៖ ចង់ឱ្យកូនធំឡើងក្លាយជាមនុស្សពូកែ ឪពុកម្តាយឆ្លាតវៃត្រូវឈប់និយាយពាក្យទាំងនេះដាក់កូន
#ព័ត៌មានOctober 20 2025
សូមប្រយ័ត្ន! មន្រ្តី ក.ប.ប. កំពុងស្វែងរកប្រេងឆា ៥ម៉ាកជាផលិតផលវៀតណាម ប៉ះពាល់សុខភាពណាស់
#ចិត្តសាស្ត្រOctober 19 2025
១ថ្ងៃ! អ្នកមានទម្លាប់ ៨នេះ មិនងាយចាស់ សម្រស់នៅតែក្មេងសាច់នៅថ្លាល្អគន់
#កីឡាOctober 19 2025
លោកគ្រូ សំណាង ថា៖ ៣ទម្លាប់នេះ ជាគ្រឹះសម្រកគីឡូឱ្យប្លែកលឿន កម្ចាត់ជាតិពុលឱ្យសម្រស់ក្មេងជាងវ័យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia