អាហារ
វីតាមីន២ អ្នកចង់បានស្បែកភ្លឺរលោង មានសំណើម ក្មេងជាងវ័យ គួរញុំាកុំខាន
Thida Pet
August 25 2024
1.9 K views

នរណាខ្លះចង់បានសុខភាពល្អ នរណាខ្លះចង់បានសុខភាពរបស់ស្បែក ភ្លឺរលោង មានសំណើម មិនងាយចាស់ជ្រីវជ្រួញ យារធ្លាក់? ជាការពិតណាស់ ការចង់បាននេះមិនចេះតែបានងាយៗនោះទេ គឺត្រូវការដឹងពីវិធីសាស្រ្តក្នុងការថែទាំសរីរាង្គនេះទើបអាចទៅរួចបាន។

អាស្រ័យហេតុនេះក្រុមការងារចាបបៃតង នឹងធ្វើការលើកយកវីតាមីន៣ប្រភេទដែលមានប្រយោជន៍ច្រើនសម្រាប់ជំនួយដល់សុខភាពរបស់ខួរក្បាល ជាពិសេសសុខភា​ពរបស់ស្បែកតែម្ដង។ សម្រាប់ស្រ្តីៗបុរសៗដែលចង់បានស្បែកស្អាតមិនងាយចាស់តាមអាយុរបស់ខ្លួនអាចញុំាវីតាមីននេះ2បាន នេះបើយោងតាមរយៈគេហទំព័រ verywellhealth.com។ 

ទី១វីតាមីនស៊ី ៖ គ្រប់គ្នាប្រាកដជាដឹងពីអត្ថប្រយោជន៍របស់វីតាមីនស៊ីច្រើនហើយ ទោះបីក្រុមការងារចាបបៃតងមិននិយាយជឿថា អ្នកស្រឡាញ់សុខភាព ជាពិសេសស្រីៗមានសម្រស់ស្រស់ស្អាតជាច្រើនពិតជាបានដឹងច្បាស់។ វីតាមីនស៊ីគឺជាវីតាមីនមួយប្រភេទដែលគ្រូពេទ្យសើរស្បែកណែនាំឱ្យប្រើប្រាស់ក្នុងការជួយពន្យារភាពចាស់នៃស្បែក ស្នាមអុចខ្មៅជាដើម។ ព្រោះវីតាមីនស៊ីមានសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងជាតិពុលដែលបង្កជាគ្រោះថ្នាក់ដល់ស្បែករបស់អ្នក រួមទាំងជួយជម្រុញការផលិតកូឡាជេនរបស់ស្បែក។ 

ទី២អូមេហ្គា៣៖ ត្រូវបានគេទទួលស្គាល់ថាមានប្រយោជន៍ជាច្រើនដល់សុខភាពរបស់ខួរក្បាល ច្រើនបំផុត។ អត្ថប្រយោជន៍ទាំងនោះមានដូចជា ជំនួយការចងចាំ ធ្វើឱ្យខួរក្បាលស្រឡះ ការពារជំងឺធ្លាក់ទឹកចិត្ត និងផ្តោតអារម្មណ៍បានល្អ។ អាស៊ីតខ្លាញ់អូមេហ្គា៣ក៏មានប្រយោជន៍ជួយដល់សុខភាពរបស់ស្បែកដូចគ្នា។ ដូច្នេះប្រសិនណាអ្នកចង់បានសុខភាពរបស់ស្បែកល្អ អាចញុំាប្រភេទអូមេហ្គា៣បាន តែមុនញុំាគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុនសិន​ដើម្បីអាចដឹងពីបរិមាណប៉ុណ្ណាទើបត្រឹមត្រូវ មិនបង្កជាគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកនៅពេលក្រោយ ព្រោះបើញុំាលើសបរិមាណគឺប្រាដកជាអាចគ្រោះថ្នាក់។ ចំពោះអូមេហ្គា៣ប្រសិនណាអ្នកមិនចង់ញុំាជាប្រភេទថ្នាំគ្រាប់ អាចញុំាជាប្រភេទអាហារជំនួសវិញ គឺអូមេហ្គាមានក្នុងសាច់ត្រី ដូច្នេះអ្នកអាចញុំាសាច់ត្រី៣ដងក្នុង១សប្ដាហ៍ល្អសម្រាប់សុខភាព៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia