ជំងឺ
ទម្លាប់ទាំង ៣នេះ ជួយអ្នកចៀសវាងពីជំងឺទឹកនោមផ្អែមអស់មួយជីវិត
Tror Sopheap
October 6 2024
90 views

អ្នកចូលចិត្តហូបអាហារផ្អែមៗ ងាយកើតជំងឺទឹកនោមផ្អែមនិងធាត់លឿនណាស់។ បើយោងតាមអង្គការសុខភាពពិភពលោក មានមនុស្សជាង ៤២២លាននាក់កំពុងរស់នៅជាមួយទម្រង់នៃជំងឺទឹកនោមផ្អែមនេះ។ បើអ្នកចង់ចៀសវាងជំងឺទឹកនោមផ្អែម អ្នកគួរធ្វើរឿងទាំង ៤នេះសិន។

១. ការធ្វើលំហាត់ប្រាណ៖ ការ​ធ្វើ​សកម្មភាព​រាង​កាយ​ជា​ប្រចាំ ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ការ​ការពារ ឬ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២។ ជាការពិត កង្វះលំហាត់ប្រាណ និងអសកម្មយូរជំរុញឱ្យកើតជំងឺនេះ។ ការមានទម្លាប់ធ្វើលំហាត់ប្រាណជាទៀងទាត់ធ្វើអោយប្រសើរឡើងនូវសមត្ថភាពរបស់សាច់ដុំក្នុងការប្រើអាំងស៊ុយលីន និងស្រូបយកជាតិស្ករ។ វាក៏បំបាត់ភាពតានតឹងខ្លះពីកោសិកាបង្កើតអាំងស៊ុយលីនរបស់អ្នកផងដែរ។ អត្ថប្រយោជន៍មួយទៀត សម្រាប់ការហាត់ប្រាណ គឺវាជួយអ្នកក្នុងការសម្រកទម្ងន់។ ប្រសិនបើអ្នកអាចគ្រប់គ្រងលំហាត់ប្រាណត្រឹមតែ 30 នាទី 5 ថ្ងៃក្នុងមួយសប្តាហ៍ នេះអាចជួយសម្រួលសម្ពាធឈាម និងកូលេស្តេរ៉ុលផងដែរ។

២. ទឹកខ្ញី៖ ទឹកខ្ញី​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ជាពិសេសគឺល្អបំផុតចំពោះអ្នកជំងឺទឹកនោមផ្អែម។ វាមានជាតិស័ង្កសីដែលជំរុញនៃអាំងស៊ុយលីន។ លើសពីនេះវាក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាកផងដែរ។ របៀបធ្វើ៖ មុនដំបូងយើងត្រូវយកដុំខ្ញីមួយដុំយកទៅដាំជាមួយទឹកចំនួន១លីត្រ រួចពេលដែលខ្ញីចាប់ផ្ដើមទន់យើងយកវាទៅច្របាច់ឲ្យចូលជាតិជាមួយទឹកដែលដាំជាមួយវារួចស្រង់យកកាកចេញចាក់ដាក់ចូលកែវសឹមផឹកជាការស្រេច។

៣. អ្នកត្រូវជៀសវាងថ្នាំជក់៖ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) ការជក់បារីបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមពី៣០ទៅ៤០%។ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​រួច​ហើយ ហានិភ័យខ្លាំងណាស់ សម្រាប់​អ្នក​ជក់​បារី។ ដូចនេះ អ្នកគួរជៀសវាង ឬបញ្ឃប់ការជក់បារីនេះ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2188

អត្ថបទទាក់ទង

#ជំងឺ

ទម្លាប់ទាំង ៣នេះ ជួយអ្នកចៀសវាងពីជំងឺទឹកនោមផ្អែមអស់មួយជីវិត
Tror Sopheap
October 6 2024
90 views

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
291 views

#ជំងឺ

ផ្លែឈើនិងបន្លែ ៣នេះ នៅខ្មែរយើងមានលក់ច្រើន ញ៉ាំហើយជួយប្រឆាំងជំងឺមហារីក
Tror Sopheap
September 13 2024
217 views

#ជំងឺ

ប្រយ័ត្នផង! អ្នកញ៉ាំ ២ក្រុមអាហារនេះ ឆាប់កើតជំងឺទឹកនោមផ្អែមអត់ដឹងខ្លួនទេ
Tror Sopheap
September 12 2024
216 views

#ជំងឺ

ជំងឺពោះវៀនខ្ជិល! វេជ្ជ. Kulthep Rattankovit បង្ហាញពីកត្តាបង្កឱ្យកើតជំងឺពោះវៀនខ្ជិល ធ្វើឱ្យទល់លាមក ពិបាកបត់ជើងជាប្រចាំ
Pheakdey Pao
September 6 2024
235 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
640 views
អត្ថបទថ្មីៗ
#ជំងឺOctober 6 2024
ទម្លាប់ទាំង ៣នេះ ជួយអ្នកចៀសវាងពីជំងឺទឹកនោមផ្អែមអស់មួយជីវិត
#កីឡាOctober 6 2024
ក្រុមហ៊ុន Herbalife បានចែករំលែក របៀបបង្កើតផែនការលំហាត់ប្រាណប្រចាំសប្តាហ៍ផ្ទាល់ខ្លួន
#ចិត្តសាស្ត្រOctober 4 2024
ទម្លាប់គិត ២បែបនេះ ជួយអ្នកបន្ធូរអារម្មណ៍ចេញពីស្រ្តេស ភាពតានតឹង និងការបាក់ទឹកចិត្ត
#កីឡាOctober 4 2024
គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
#ចិត្តសាស្ត្រOctober 4 2024
អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
#អាហារSeptember 30 2024
ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia