ជំងឺ
មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
360 views

បញ្ហាទល់លាមក ពិបាកបត់ជើង បត់ជើងម្តងៗលាមកមានសភាពរឹងដូចដុំថ្ម ជួនកាលទំហំលាមករឹងធំពេកអាចនឹងធ្វើឱ្យដាច់រហែកនៅតំបន់ទ្វារលាមកថែមទៀត។ បញ្ហានេះ បើផ្អែកទៅតាមការលើកឡើងរបស់វេជ្ជបណ្ឌិត Kulthep Rattankovit ឯកទេសខាងក្រពះពោះវៀន និងថ្លើម ប្រចាំមន្ទីរពេទ្យVimut នៅប្រទេសថៃ បានពន្យល់ឱ្យដឹងថា ជាទូទៅចំពោះបញ្ហាទល់លាមក យើងតែងគិតថា បង្កមកពីកត្តាពោះវៀនដំណើរការមិនទៀងទាត់ល្អ ក៏ប៉ុន្តែតាមការពិត ការទល់លាមកជាធម្មតាកើតឡើងនៅពេលដែលលាមកនៅក្នុងពោះវៀនធំរបស់យើងរក្សាទុកយូរពេក ហើយពោះវៀនធំស្រូបយកទឹកច្រើនពេកពីលាមក ដែលបណ្តាលឱ្យលាមកប្រែទៅជាសភាពរឹង និងស្ងួត ជាហេតុនាំឱ្យលាមកធ្វើដំណើរឆ្លងកាត់ពោះវៀនទៅកាន់ទ្វារលាមកយឺត បង្កចេញពីជាបញ្ហាពិបាកបន្ទោរបង់។

បញ្ហាពិបាកបន្ទោរបង់ ឬទល់លាមកនេះ ភាគច្រើននឹងស្តែងចេញជារោគសញ្ញាដូចជា៖

-បន្ទោរបង់តិចជាង៣ដងក្នុង១សប្តាហ៍

-បន្ទោរបង់ម្តងៗពិបាកខ្លាំង ដោយសារតែដុំលាមករឹង និងជួនកាលបណ្តាលឱ្យដាច់រហែកនៅតំបន់ទ្វារលាមក

មានអារម្មណ៍រឹងពោះក្នុងពោះ ដូចពោះវៀនគ្មានចលនា

មានអារម្មណ៍ថាហាក់ដូចជាមានការស្ទះនៅក្នុងរន្ធគូថ​--

បញ្ហាទល់លាមកនេះដែរ ប្រសិនបើបន្តទុកវាឱ្យអាចបង្កឱ្យយើងប្រឈមមុខនឹងបញ្ហាខ្សោយពោះវៀន, កើតឫសដូងបាត, ដាច់រហែកតំបន់ទ្វារមាសញឹកញាប់អាចបង្កចេញជាដំបៅ...ជាដើម។

ហេតុនេះ ដើម្បីដោះស្រាយនូវបញ្ហាទល់លាមក បង្ការឱ្យស្ថានភាពវិវត្តចូលទៅជាបញ្ហាទល់លាមករុំារ៉ៃ ឬអាចកើតចេញជាជំងឺផ្សេងៗបន្ថែម វេជ្ជបណ្ឌិត Kulthep Rattankovit ក៏បានផ្តល់នូវអនុសាសន៍បន្ថែមដែរថា សម្រាប់មានបញ្ហាទល់លាមកកម្រិតដំបូងៗ គួរតែកែប្រែនូវទម្លាប់រស់នៅមួយចំនួន ដោយគិតចាប់តាំងពីការផ្លាស់ប្តូរនូវរបបអាហារញុំាជាប្រចាំ ជ្រើសញុំាអាហារដែលសម្បូរទៅសារជាតិសរសៃ (មានបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ) ញុំាអាហារសម្បូរទៅដោយប្រូបាយអូតិក (មានដូចជា ជ្រក់ យ៉ាអ៊ួ គីមឈី...) ផឹកទឹកឱ្យបានច្រើនក្នុង១ថ្ងៃ។ ចំណុចជាបន្តបន្ទាប់ត្រូវតែប្រកាន់ភ្ជាប់ផងដែរ គឺមានទម្លាប់សកម្មភាពឱ្យបានច្រើន (សកម្មភាពទូទៅ ហាត់ប្រាណ លេងកីឡា) ព្យាយាមគ្រប់គ្រងភាពតានតឹង និងគេងឱ្យបានគ្រប់គ្រាន់ផងដែរ​។

ដោយឡែកក្នុងលក្ខខណ្ឌដែលមានបញ្ហាទល់លាមករយៈជាច្រើនសប្តាហ៍នូវតែមិនបាត់ គួរតែទៅជួបប្រឹក្សា​ជាមួយនឹងគ្រូពេទ្យ ដើម្បីស្វែងរកមូលហេតុឱ្យបានច្បាស់លាស់ពីស្ថានភាពពោះវៀន។ ក្នុងលក្ខខណ្ឌប្រសិនជាគ្រូពេទ្យសង្ស័យទៅលើបញ្ហាសុខភាពពោះវៀនត្រង់ចំណុចណាមួយក្រុមគ្រូពេទ្យ​ នឹងបន្តធ្វើរោគវិច្ឆ័យស្វែងរកជំងឺ ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា ចៀសវាងករណីវិវត្តទៅជាស្ថានភាពជំងឺអាក្រក់ពិបាកព្យាបាល។ ចំពោះករណីនេះដែរបងប្អូនកុំព្រួយបារម្ភអី ពីព្រោះថាបច្ចុប្បន្ននេះ ខាងពេទ្យជំនាញក្រពះ ពោះវៀន និងថ្លើម មិនត្រឹមតែមានជំនាញច្បាស់លាស់ ជាមួយនឹងបទពិសោធន៍រាប់ឆ្នាំនោះទេ ខាងពេទ្យក៏មានបច្ចេកវិទ្យាទំនើបៗថ្មីៗធ្វើជាជំនួយការដោះស្រាយបញ្ហាសុខភាពអ្នកជំងឺផងដែរ។ តួយ៉ាងដូចជានៅក្នុងមន្ទីរពេទ្យ វិមុត ប្រទេសថៃ បាននាំចូលនូវម៉ាស៊ីនដែលជាបច្ចេកវិទ្យាទំនើបៗចុងក្រោយ ដែលសុទ្ធតែជាម៉ាស៊ីនមានមុខងារខ្ពស់ នៅក្នុងការពិនិត្យ ស្វែងរកលក្ខណៈខុសប្លែកនៃពោះវៀន សុង ឬក៏ឆ្លុះពោះវៀន និងមានបច្ចេកវិទ្យាក្នុងវះកាត់ប្រកបដោយប្រសិទ្ធិភាព សុវត្ថិភាពខ្ពស់ ប្រសិនបើអ្នកជំងឺស្ថិតក្នុងលក្ខខណ្ឌជំងឺតម្រូវឱ្យវះកាត់៕

មានគោលបំណងចង់ទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅប្រទេសថៃ ប៉ុន្តែចង់ប្រឹក្សាជាមួយនឹងអ្នកជំនាញឱ្យបានច្បាស់លាស់ជាមុនសិន អាចទំនាក់ទំនងណាត់ប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតឯកទេសជនជាតិថៃពីចម្ងាយបានតាមរយៈទីស្នាក់ការមន្ទីរពេទ្យ វិមុត ដែលមានទីតាំងនៅ TK ទួលគោល រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមអាចសួរនាំបានរយៈផេក Vimut Hospital-Cambodia ឬទំនាក់ទំនងតាមលេខទូរស័ព្ទ +66 9 8439 3866/ 016 427 789៕ 

Img 9936 (2)

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
3.6 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
1.3 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
666 views

#សម្រស់

អ្នកជំនាញចែករំលែកកន្លឹះ ៥ ជួយឱ្យសក់វែងលឿន ស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
279 views

#ចិត្តសាស្ត្រ

មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
Pov Saru
November 3 2025
229 views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
202 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 4 2025
ក្រុមប្រឹក្សាទឹកដោះគោកាលីហ្វ័រញ៉ា បានរៀបចំពិធីសម្ភោធផលិតផលទឹកដោះគោ Challenge នៅកម្ពុជា ដោយនាំយករសជាតិឆ្ងាញ់ស្រស់ដូចថ្ងៃផលិតដំបូង ពីកាលីហ្វ័រញ៉ាមកដល់គ្រួសារកម្ពុជា
#ចិត្តសាស្ត្រNovember 3 2025
ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
#ចិត្តសាស្ត្រNovember 3 2025
មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
#អាហារNovember 3 2025
ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
#សម្រស់November 3 2025
អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
#ចិត្តសាស្ត្រNovember 3 2025
អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia