ជំងឺ
ផ្លែឈើនិងបន្លែ ៣នេះ នៅខ្មែរយើងមានលក់ច្រើន ញ៉ាំហើយជួយប្រឆាំងជំងឺមហារីក
Tror Sopheap
September 13 2024
267 views

មានបងប្អូនខ្មែរយើងមួយចំនួនចូលចិត្តផឹកស្រាកើតជំងឺមហារីកអត់ដឹងខ្លួនទេ។ តាមគេហទំព័រសុខភាព Mdanderson បានចុះផ្សាយថា ការផឹកស្រានាំឱ្យមានហានិភ័យនៃជំងឺមហារីក។ ព្រោះតែអេតាណុលនៅក្នុងភេសជ្ជៈមានជាតិអាល់កុលបំបែកទៅជា Acetaldehyde ជាសារធាតុបង្កមហារីក។ ដើម្បីបង្កាជំងឺមហារីក អ្នកគួរតែញ៉ាំផ្លែឈើទាំង ៣នេះជួយប្រឆាំងជំងឺមហារីកទៀត ព្រោះផ្លែឈើមានប្រយោជន៍ច្រើនសម្រាប់សុខភាពរាងកាយ។

១.ផ្លែស្វាយទុំ៖ គឺជាប្រភពនៃវីតាមីនអេ និងសារធាតុជាច្រើនទៀតដែលជួយការពារស្បែកពីពន្លឺព្រះអាទិត្យ និងសារធាតុ polyphenolsដែលជួយប្រឆាំងជំងឺមហារីក។ ជាពិសេសស្វាយ ជាផ្លែឈើមានរសជាតិឆ្ញាញ់ តម្លៃវិញក៏សមរម្យផងដែរ។

២.ខាត់ណាខៀវ៖ ត្រូវបានគេរកឃើញថាមានសារធាតុ​ sulforaphaneដែលមានប្រយោជន៍ជួយបង្កើនអង់ស៊ីម ប្រឆាំងជាកោសិកាមហារីក ជាពិសេសល្អសម្រាប់សុខភាពទូទៅដូចគ្នាព្រោះវាក៏សម្បូរដោយជាតិសរសៃ វីតាមីនល្អៗដែលរាងកាយរបស់មនុស្សយើងត្រូវការ ជាពិសេសខាត់ណាខៀវគឺមានរសជាតិឆ្ញាញ់ទៀត។

៣. ផ្លែប័រ៖ យោងតាមប្រភព WebMD បញ្ជាក់ឱ្យដឹងថា ផ្លែប័រអាចជួយការពារជំងឺមហារីក នេះក៏ដោយសារតែសារធាតុ folate ដែលអ្នកទទួលបានពីផ្លែប័រ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន ដូចជាមហារីកក្រពេញប្រូស្តាត និងមហារីកពោះវៀនធំ។ មួយវិញទៀត ផ្លែប័រក៏ជួយសម្រួលដល់ជំងឺរលាកសន្លាក់ និងជំងឺពុកឆ្អឹងផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia