ជំងឺ
ប្រយ័ត្នផង! អ្នកញ៉ាំ ២ក្រុមអាហារនេះ ឆាប់កើតជំងឺទឹកនោមផ្អែមអត់ដឹងខ្លួនទេ
Tror Sopheap
September 12 2024
1.5 K views

សព្វថ្ងៃនេះ មានអ្នកមួយចំនួនធំខ្វះទម្លាប់ធ្វើលំហាត់ប្រាណ ដើម្បីបំបែកជាតិស្ករ បញ្ហាធំមួយទៀតនោះពួកគាត់ចូលញ៉ាំអាហារលើសជាតិផ្អែមលើសកម្រិតជាប្រចាំថ្ងៃនាំឱ្យកើតជំងឺទឹកនោមផ្អែមអត់ខ្លួនទេ។ ក្រុមអាហារទាំងនេះនាំឱ្យកើតជំងឺទឹកនោមផ្អែមមានដូចជា កាហ្វេ ភេសជ្ជៈ ស្រា និងទឹកដោះគោដែលមានជាតិស្ករលើសកម្រិតនោះឯង(បើអ្នកផឹកភេសជ្ជៈគួរកម្រិតជាតិស្ករឱ្យតិចបំផុត)។

សម្រាប់ភេសជ្ជៈផ្អែមៗ វាមិនល្អសម្រាប់សុខភាពរបស់អ្នកនោះទេ ព្រោះវាសម្បូដោយជាតិស្ករ ដែលប៉ះពាល់ដល់សុខភាព។ ភេសជ្ជៈទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់តម្រងនោម ខូចក្រលៀន ប្រឈមជាមួយជំងឺទឹកនោមផ្អែម ទាំងវ័យក្មេង បើផឹករាល់ថ្ងៃមិនឈប់។ តាមទស្សនាវដ្តី Diabetes Care មានអ្នកស្រាវជ្រាវរកឃើញថា អ្នកផឹកភេសជ្ជៈមានប្រភេទជាតិស្ករចាប់ពី ១ទៅ២ក្រាមក្នុងមួយថ្ងៃមានហានិភ័យខ្ពស់កើតទឹកនោមផ្អែម ២៦% ហើយឈានកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ គ្រាន់តែអ្នកប្តូរភេសជ្ជៈបែបនេះ មកពីទឹកធម្មតា ទឹកផ្លែឈើស្រស់ៗ និងភេសជ្ជៈមួយណាដែលមានជាតិស្ករត្រឹម ៤០ទៅ១០%បានហើយ ទើបវាមិនងាយកើតជំងឺទឹកនោមផ្អែម។

សម្រាប់ក្រុមអាហារមួយទៀតជាក្រុមអាហាររហ័សក៏នាំឱ្យកើតទឹកនោមផ្អែមដែរ។ មានដូចជាប្រហិត សាច់ក្រក ពពួកសាច់កំប៉ុង មានបង្អែម ពោតលីង នំ(នំខ្ចប់ច្រើនតែផ្ទុកនូវកម្រិតខ្លាញ់ និងជាតិស្ករបន្ថែមខ្ពស់) មានការ៉េម... ព្រោះវាជាអាហារឆ្អិនស្រាប់មានជាតិខ្លាញ់កាឡូរីនិងអំបិលខ្ពស់ដែលអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ។ ហើយអាហារប្រភេទនេះក៏ជួយជម្រុញអ្នកគីឡូ ឡើងជាតិស្ករក្នុងឈាម។ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅខែមេសាឆ្នាំ២០១១ នៅក្នុងទស្សនាវដ្តីអាហារូបត្ថម្ភបានរកឃើញថាការញ៉ាំអាហារមានជាតិខ្លាញ់លើសកម្រិត ងាយបង្កើនកម្រិតជាតិស្ករក្នុងឈាមដល់ទៅ ៣២% កត្តានេះហើយនាំឱ្យឡើង សម្ពាធឈាមខ្ពស់ជាការគ្រោះថ្នាក់ដល់ជំងឺទឹកនោមផ្អែម។ បើយោងតាមសមាគម American Heart Association។ ដូចនេះហើយ អ្នកគួរហូបអាហារបែបធម្មជាតិ មានផ្លែឈើ បន្លែស្រស់ៗ និងត្រី ហើយអ្នកុំញ៉ាំអាហារលើសកម្រិតជាតិពេក មានន័យថា ញ៉ាំរាងសាបបន្តិច កុំប្រៃពេក កុំផ្អែមពេក វាកើតជំងឺទឹកនោមផ្អែមលឿន៕ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia