អាហារ
កុំរំលងឱ្យសោះ! អាហារពេលព្រឹក ៤ ប្រភេទល្អសម្រាប់ថ្លើម បណ្ដេញជំងឺចេញឆ្ងាយពីរាងកាយ
Pov Saru
November 14 2025
54 views

ថ្លើមគឺជាសរីរាង្គសំខាន់មួយក្នុងរាងកាយ វាមានតួនាទីច្រើនក្នុងការសំយោគប្រូតេអ៊ីន បំលែងសារធាតុចិញ្ចឹម និងការបន្សាបជាតិពុលចេញពីរាងកាយ។ តែថ្លើមក៏ងាយរងនូវការប៉ះពាល់ខ្លាំងដែរបើយើងមិនយកចិត្តទុកដាក់ការពារ ហើយមានវិធីច្រើណាស់ដែលយើងអាចធ្វើបាន ចាប់ផ្ដើមពីការរៀបចំរបបអាហារ ជាពិសេសអាហារពេលព្រឹក។ មិនត្រឹមតែផ្តល់ថាមពលឱ្យរាងកាយទេ ថែមទាំងជួយឱ្យថ្លើមធ្វើការបានកាន់តែប្រសើរ យោងតាម phunutoday  អ្នកអាចជ្រើសរើសអាហារទាំង ៤ ប្រភេទខាងក្រោមនេះ ដើម្បីជួយថ្លើមឱ្យមានសុខភាពល្អ និងបង្កើនភាពស៊ាំសម្រាប់រាងកាយ។

១. អាហារសម្បូរប្រូតេអ៊ីន៖ ប្រូតេអ៊ីនជាសារធាតុចិញ្ចឹមសំខាន់សម្រាប់រាងកាយ និងសម្រាប់ថ្លើម។ វាជួយក្នុងដំណើរការជួសជុលកោសិកាថ្លើម និងជួយបង្កើតកោសិកាថ្មីឡើងវិញ។ ប្រសិនបើរាងកាយខ្វះប្រូតេអ៊ីន ថ្លើមនឹងធ្វើការមិនប្រក្រតី ហើយប្រព័ន្ធភាពស៊ាំនឹងខ្សោយ បង្កើនហានិភ័យនៃការឆ្លងមេរោគ។ ហើយអាហារដែលសម្បូរប្រូតេអ៊ីតមានដូចជា ស៊ុត ទឹកដោះគោស្រស់ ឬទឹកសណ្ដែក មិនផ្អែមស័ក្កិសមបំផុតសម្រាប់ធ្វើជាអាហារពេលព្រឹក។ ប្រូតេអ៊ីនទាំងនេះងាយរំលាយ និងមានគុណភាពល្អ ដែលជួយឱ្យថ្លើមមានកម្លាំងក្នុងការដំណើរការប្រកបដោយប្រសិទ្ធភាព។

២. អាហារសម្បូរជាតិសរសៃ៖ ជាតិសរសៃជួយឱ្យប្រព័ន្ធរំលាយអាហារធ្វើការបានល្អ និងជួយបន្សាបជាតិពុលចេញពីរាងកាយ។ នៅពេលដែលពោះវៀនធ្វើការបានល្អ ជាតិពុលនឹងត្រូវបញ្ចេញចេញយ៉ាងមានប្រសិទ្ធភាព បណ្តាលឱ្យថ្លើមមិនត្រូវធ្វើការខ្លាំងពេក។ អាហារដែលសម្បូរជាតិសរសៃមានដូចជា ពោត ដំឡុងផ្អែម oatmeal ឬបន្លែស្លឹកបៃតង។ ជាតិសរសៃមិនត្រឹមតែជួយថ្លើម ថែមទាំងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ គ្រប់គ្រងការទទួលទានអាហារ និងជួយសម្រកទម្ងន់ផងដែរ។

៣. អាហារសម្បូរវីតាមីន៖ ថ្លើមត្រូវការវីតាមីនជាច្រើន ដើម្បីគាំទ្រមុខងាររបស់វា។ វីតាមីន A ជួយថែរក្សាកោសិកាថ្លើម និងជួយកោសិកាថ្លើមកើនឡើងវិញ ខណៈដែលវីតាមីន C ជួយប្រឆាំងអុកស៊ីតកម្ម និងបង្កើនភាពស៊ាំ។ អហារដែលសម្បូរវីតាមីន A ភាគច្រើនមាននៅក្នុង ការ៉ុត ល្ពៅ និងស៊ុតលឿង។ ចំណែកវីតាមីន C អាចរកបានពីផ្លែឈើ និងបន្លែដូចជា ប្រូខូលី ម្ទេសប្លោក ខាត់ណា ផ្លែប៉ោម ក្រូច ក្រូចឆ្មា ឬក្រូចថ្លុង។ ការទទួលទានអាហារទាំងនេះជាប្រចាំនឹងជួយឱ្យថ្លើមមានសុខភាពល្អ ធន់នឹងជាតិពុលបានល្អជាងមុន។

៤. ម្សៅដែលមានសុខភាពល្អ៖ ម្សៅជាប្រភពថាមពលសំខាន់សម្រាប់រាងកាយ និងសម្រាប់ថ្លើមក្នុងការផ្ទុក glycogen។ ប៉ុន្តែម្សៅទាំងអស់មិនសុទ្ធតែមានប្រយោជន៍ទេ។ អ្នកគួរតែជៀសវាងអាហារចៀន ឬអាហារដែលមានខ្លាញ់ច្រើននៅពេលព្រឹក ព្រោះវាធ្វើឱ្យថ្លើមពិបាកធ្វើការ។ ជំនួសវិញ គួរជ្រើសរើសម្សៅដែលមានសុខភាពល្អដូចជា ដំឡូងផ្អែមឆ្អិន នំបុ័ងស្រូវសាលីទាំងមូល ឬ oatmeal។ អាហារទាំងនេះផ្តល់ថាមពលបានយូរ មិនបង្កើនជាតិខ្លាញ់ និងជួយឱ្យថ្លើមធ្វើការបានប្រសើរឡើង៕

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 105

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
8.3 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
4.5 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.3 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
1.6 K views

#សម្រស់

ស្រកគីឡូងាយមិនបាច់ហាត់ប្រាណ ឱ្យតែអ្នកអនុវត្តតាម ៦ទម្លាប់នេះរាល់ថ្ងៃ
Pov Saru
November 11 2025
1.5 K views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
963 views
អត្ថបទថ្មីៗ
#អាហារNovember 14 2025
កុំរំលងឱ្យសោះ! អាហារពេលព្រឹក ៤ ប្រភេទល្អសម្រាប់ថ្លើម បណ្ដេញជំងឺចេញឆ្ងាយពីរាងកាយ
#សម្រស់November 13 2025
ស្បែកមុខទន់រលោង រុន្ធញើសតូច លទ្ធផលឃើញភ្លាមៗ ប្រើពេលត្រឹម ២ នាទីធ្វើទម្លាប់ ២ នេះរាល់ថ្ងៃ
#ចិត្តសាស្ត្រNovember 13 2025
ពេលព្រឹកនេះ ៤ទម្លាប់នេះ នាំអារម្មណ៍អ្នករីករាយ មានក្តីសុខ មានថាមពលទ្វេដង
#អាហារNovember 13 2025
ជួយសម្រកគីឡូល្អណាស់ បន្លែ ៦ ប្រភេទនេះ បើញុំាវារាល់ថ្ងៃ
#អាហារNovember 13 2025
ប្តូរធាត់មកស្គម! ពេលព្រឹកគ្រាន់តែញ៉ាំអាហារ ៣មុននេះ រាងក៏ស្អាត រួចមានកម្លាំងពេញ១ថ្ងៃ
#ជំងឺNovember 13 2025
ប្រយ័ត្នស្ទះសរសៃឈាម ឈានដល់គាំងបេះដូង បើអ្នកនៅតែបន្តទម្លាប់គេងបែបនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia