សម្រស់
រូបមន្តតារាស្រី Charmaine វ័យ ៥០ឆ្នាំសម្រស់នៅក្មេង រាងនៅស្លឹម
Tror Sopheap
November 14 2025
44 views

តាមគោលការណ៍​សំខាន់​​របស់អ្នកនាង Charmaine Sheh ជួយរក្សាសម្រស់នៅតែវ័យក្មេងទោះបីជានាងមានអាយុ ៥០ឆ្នាំក៏ដោយ(គាត់អទ់ទាន់មានប្តីទេ) គឺគាត់មានទម្លាប់ពិសារទឹកមួយថ្ងៃ ៨កែវជាប្រចាំថ្ងៃ(ប្រហែល៣លីត្រជាង)។ ព្រោះការពិសារទឹកមិនត្រឹមតែជួយជម្រុញដល់ការរំលាយអាហារ និងធ្វើឱ្យស្បែកស្រស់ស្អាតទេជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងការឃ្លានផងដែរ។

ការសិក្សាមួយបានចេញផ្សាយនៅក្នុងទស្សនាវដ្ដី Clinical Endocrinology & Metabolism បានបញ្ជាក់ថា ការផឹកទឹកប្រហែល ៥០០ml អាចបង្កើនអត្រាមេតាបូលីសដល់ទៅ ៣០% ក្នុងរយៈពេលមួយម៉ោង។ ហើយការរក្សាជាតិទឹកពេញមួយថ្ងៃជួយឱ្យរាងកាយដុតកាឡូរី ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម និង​​ប្រែប្រួល​អាំងស៊ុយលីនទៀត។

លើសពីនេះ អ្នកនាង Charmaine Sheh យកចិត្តទុកដាក់ចំពោះអាហារពេលព្រឹក ដោយចាត់ទុកវាជាអាហារដែលផ្តល់ថាមពល និងអាហារូបត្ថម្ភដើម្បីចាប់ផ្តើមថ្ងៃ។ គាត់បានរៀបចំទឹកដោះគោដើម្បីបន្ថែមប្រូតេអ៊ីន បង្កើតអារម្មណ៍ឆ្អែតបានយូរ និងជួយរក្សាលំនឹងជាតិស្ករក្នុងឈាម រួមផ្សំជាមួយនឹងភេសជ្ជៈធ្វើពី spinach, celery ដើម្បីបន្សាបជាតិពុលក្នុងរាងកាយ។ នាងផឹកទឹកត្រសក់ជួយដល់ការរំលាយអាហារ និងដោះស្រាយការទល់លាមក។

ហើយនាង Charmaine មានទម្លាប់ពិសេសក្នុងការថែសម្រស់គឺការហាត់ប្រាណ។ នាងតែងរត់ទៅខាងក្រៅ២-៣ ដង និងលើកទម្ងន់ ៣-៥ដងក្នុងមួយសប្តាហ៍ ដើម្បីដុតបំផ្លាញជាតិខ្លាញ់ និងធ្វើឱ្យរាងរបស់នាងនៅស្លឹម។ ពេលនៅផ្ទះ Charmaine Sheh ឆ្លៀតពេលទំនេរថែមលំហាត់ប្រាណជំនួសឱ្យការអង្គុយស្ងៀម។

ទោះបីនាងមមាញឹកយ៉ាងណាក៏ដោយ ក៏នាងតែងតែបង្ខំខ្លួនឯងឱ្យគេងមុនម៉ោង ១០ ដោយធ្វើសមាធិឱ្យគេងលក់ស្រួល។ ការគេងដោយគុណភាពជួយសម្រួលដល់ការរំលាយអាហារ និងជួសជុលរាងកាយគេចចេញពីភាពចាស់។ ដោយសារទម្លាប់ល្អៗ បែបនេះហើយធ្វើឱ្យនាង Charmaine Sheh មានសម្រស់នៅស្រស់ស្អាត និងនៅក្មេងជាងវ័យ។ នេះជារូបមន្តសាមញ្ញតែជួយនាងជួយប្រឆាំងនឹងភាពចាស់តាមពេលវេលាយ៉ាងល្អបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2944

អត្ថបទទាក់ទង

#សម្រស់

រូបមន្តតារាស្រី Charmaine វ័យ ៥០ឆ្នាំសម្រស់នៅក្មេង រាងនៅស្លឹម
Tror Sopheap
November 14 2025
44 views

#សម្រស់

ស្បែកមុខទន់រលោង រុន្ធញើសតូច លទ្ធផលឃើញភ្លាមៗ ប្រើពេលត្រឹម ២ នាទីធ្វើទម្លាប់ ២ នេះរាល់ថ្ងៃ
Pov Saru
November 13 2025
975 views

#សម្រស់

ស្រកគីឡូងាយមិនបាច់ហាត់ប្រាណ ឱ្យតែអ្នកអនុវត្តតាម ៦ទម្លាប់នេះរាល់ថ្ងៃ
Pov Saru
November 11 2025
1.6 K views

#សម្រស់

តារាច្នៃម៉ូដ Apfel វ័យ១០២ឆ្នាំប្រាប់ថា ធ្វើរឿងមួយនេះ រក្សាវ័យឱ្យស្រស់ស្អាតបានយូរ
Tror Sopheap
November 10 2025
104 views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.3 K views

#សម្រស់

អ្នកជំនាញចែករំលែក 5គន្លឹះធ្វើឱ្យសក់វែងស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
914 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
8.4 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
4.5 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.3 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
1.6 K views

#សម្រស់

ស្រកគីឡូងាយមិនបាច់ហាត់ប្រាណ ឱ្យតែអ្នកអនុវត្តតាម ៦ទម្លាប់នេះរាល់ថ្ងៃ
Pov Saru
November 11 2025
1.6 K views

#កីឡា

ខឹងគេហៅពូម៉ាប់ពេក! ប្រើវិធីងាយៗ នេះ លទ្ធផលចុងក្រោយសម្រក ៤០គីឡូ
Tror Sopheap
November 12 2025
1.3 K views
អត្ថបទថ្មីៗ
#អាហារNovember 14 2025
ចង់សម្រកគីឡូ និងប៉ូវខួរក្បាលពូកែចងចាំ កុំរំលងអាហារទាំង ៤មុននេះ
#ជំងឺNovember 14 2025
អ្នកខ្លះក្មេងតែការចងចាំដូចអាយុ ៨០! ផ្លាស់ប្ដូរទម្លាប់ទាំងនេះបើមិនចង់ឱ្យការចងចាំចុះខ្សោយ
#សម្រស់November 14 2025
រូបមន្តតារាស្រី Charmaine វ័យ ៥០ឆ្នាំសម្រស់នៅក្មេង រាងនៅស្លឹម
#អាហារNovember 14 2025
កុំរំលងឱ្យសោះ! អាហារពេលព្រឹក ៤ ប្រភេទល្អសម្រាប់ថ្លើម បណ្ដេញជំងឺចេញឆ្ងាយពីរាងកាយ
#សម្រស់November 13 2025
ស្បែកមុខទន់រលោង រុន្ធញើសតូច លទ្ធផលឃើញភ្លាមៗ ប្រើពេលត្រឹម ២ នាទីធ្វើទម្លាប់ ២ នេះរាល់ថ្ងៃ
#ចិត្តសាស្ត្រNovember 13 2025
ពេលព្រឹកនេះ ៤ទម្លាប់នេះ នាំអារម្មណ៍អ្នករីករាយ មានក្តីសុខ មានថាមពលទ្វេដង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia