សម្រស់
ស្រកគីឡូងាយមិនបាច់ហាត់ប្រាណ ឱ្យតែអ្នកអនុវត្តតាម ៦ទម្លាប់នេះរាល់ថ្ងៃ
Pov Saru
November 11 2025
1.3 K views

ចង់សម្រកទម្ងន់មិនមែនជារឿងពិបាកទេឱ្យតែយើងមានចិត្តចង់ ទោះមិនទៅហាត់ប្រាណប្រចាំក៏អាចស្រកបាន។ គន្លឹះសំខាន់ក្នុងការសម្រកគីឡូគឺរក្សាសុខភាពឱ្យបានល្អ ផ្លាស់ប្ដូរទម្លាប់រស់នៅមួយចំនួន គឺជាជំហ៊ានតូចៗដែលអ្នកទាំងអស់គ្នាអាចអនុវត្តបាននិងមិនចាំបាច់បង្កត់អាហារខ្លួនឯងឡើយ។ អ្នកជំនាញពីកាសែត “សុខភាព និងជីវិត” របស់ចិន បានបញ្ជាក់ថា ផ្លាស់ប្ដូរទម្លាប់ដូចជា ការញ៉ាំ និងការគេងឱ្យបានត្រឹមត្រូវ គឺអាចជាវិធីសម្រកទម្ងន់ដែលមានប្រសិទ្ធភាពបំផុត។ 

១. ត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់៖ ទឹកជាគន្លឹះធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ និងជួយបន្សាបជាតិពុលក្នុងខ្លួន ។ រាងកាយមនុស្សយើងត្រូវការទឹកប្រហែល ២.៥ ទៅ ៣ លីត្រក្នុងមួយថ្ងៃ ដើម្បីជំរុញប្រព័ន្ធរំលាយអាហារ និងធ្វើឱ្យការបម្លែងថាមពលកាន់តែមានប្រសិទ្ធភាព។ ការផឹកទឹកឱ្យបានគ្រប់គ្រាន់មិនត្រឹមតែអាចជួយសម្រកទម្ងន់បានទេ ថែមទាំងធ្វើឱ្យស្បែកស្អាត ក្មេងជាងវ័យទៀតផង។

២. ត្រូវញ៉ាំអាហារពេលព្រឹកឱ្យបានត្រឹមត្រូវ៖ មនុស្សជាច្រើនមិនសូវយកចិត្តទុកដាក់ញ៉ាំអាហារពេលព្រឹកទេ មុនទៅធ្វើការបានត្រឹមកាហ្វេ ១កែងគឺគ្រប់គ្រាន់។ តែវាមិនគ្រប់គ្រាន់សម្រាប់រាងកាយទេ ព្រោះបើយើងមិនញុំាអាហារពេលព្រឹកវានឹងធ្វើឱ្យឃ្លានខ្លាំងនៅពេលថ្ងៃហើយញុំាច្រើនដើម្បីបំពេញភាពឃ្លាន។ ដូច្នេះអាហារពេលព្រឹកដែលល្អបំផុតអ្នកអាចញុំាជា ស៊ុត នំបុ័ង និងទឹកដោះគោមួយកែង ដើម្បីផ្ដល់ថាមពលដល់រាងកាយ ហើយមិនធ្វើឱ្យឡើងគីឡូ។

 ៣. គេងឱ្យបានគ្រប់គ្រាន់៖ ចំណុចនេះក៏សំខាន់ដូចគ្នានៅពេលដែលអ្នកគេងយឺត ឬគេងមិនលក់ វាអាចរំខានដល់អ័រម៉ូន និងបង្កើនចំណង់ញ៉ាំអាហារ។ ត្រូវទម្លាប់ខ្លួនឯងឱ្យចូលគេងទៀងទាត់ ប្រសិនបើអ្នកមានទម្លាប់ចូលគេងយឺតដូចជា ចូលគេងនៅម៉ោង ១២ និងភ្ញាក់នៅម៉ោង ៨ ព្រឹកត្រូវកំណត់ម៉ោងនេះជាប្រចាំថ្ងៃ។

៤. នៅពេលញ៉ាំ ត្រូវញ៉ាំយឺតៗ និងទំពារឱ្យបានហ្មត់៖ ពេលញ៉ាំកុំប្រញាប់ ញ៉ាំយឺតៗដើម្បីឱ្យខួរក្បាលទទួលបានសញ្ញានៃភាពឆ្អែតទាន់ពេលវេលា ហើយក៏មិនធ្វើឱ្យអ្នកញ៉ាំច្រើនលើសពីតម្រូវការរបស់រាងកាយដែរ។ លើសពីនេះវាក៏ជួយជំរុញដល់ប្រព័ន្ធរំលាយអាហារឱ្យកាន់តែល្អដូចគ្នា។

៥. យកចិត្តទុកដាក់ពេលញ៉ាំផ្លែឈើ៖ បន្ទាប់ពីម៉ោង ៣ រសៀល រាងកាយនឹងប្រើថាមពលតិចជាងមុន ហើយជាតិស្ករពីផ្លែឈើអាចបម្លែងទៅជាជាតិខ្លាញ់បានងាយ។ ដូច្នេះគួរញ៉ាំផ្លែឈើមុនម៉ោងនេះ ឬក៏បន្ថយបរិមាណក្រោយពេលរសៀល។

៦. សូមអនុវត្តទម្លាប់ឈរទល់ជញ្ជាំងប្រហែល ១៥ នាទីបន្ទាប់ពីញ៉ាំ៖ ទម្លាប់តូចៗបែបនេះអាចជួយដល់ការរំលាយអាហារបានយ៉ាងល្អ និងបន្ថយការកកកុញខ្លាញ់នៅជុំវិញក្បាលពោះ និងភ្លៅ។ វាជាវិធីសាមញ្ញមួយ ប៉ុន្តែមានប្រយោជន៍ខ្លាំងសម្រាប់អ្នកដែលចង់សម្រកទម្ងន់ដោយធម្មជាតិ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 98

អត្ថបទទាក់ទង

#សម្រស់

ស្រកគីឡូងាយមិនបាច់ហាត់ប្រាណ ឱ្យតែអ្នកអនុវត្តតាម ៦ទម្លាប់នេះរាល់ថ្ងៃ
Pov Saru
November 11 2025
1.3 K views

#សម្រស់

តារាច្នៃម៉ូដ Apfel វ័យ១០២ឆ្នាំប្រាប់ថា ធ្វើរឿងមួយនេះ រក្សាវ័យឱ្យស្រស់ស្អាតបានយូរ
Tror Sopheap
November 10 2025
101 views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.3 K views

#សម្រស់

អ្នកជំនាញចែករំលែក 5គន្លឹះធ្វើឱ្យសក់វែងស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
901 views

#សម្រស់

សាមញ្ញហើយ ចាយលុយតិច! ញុំាផ្លែឈើ ៥ នេះជួយធ្វើឱ្យស្បែកភ្លឺថ្លា សុខភាពល្អ
Pov Saru
October 27 2025
719 views

#សម្រស់

ឈប់ភ័យរឿងមុខចាស់ជាងអាយុ អនុវត្តតែ ៣ ចំណុចនេះឱ្យបានរាល់ព្រឹកស្អាតដោយមិនបាច់ប្រើរបស់ថ្លៃ
Pov Saru
October 23 2025
1.4 K views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
8.1 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
4.5 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.3 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
1.6 K views

#សម្រស់

ស្រកគីឡូងាយមិនបាច់ហាត់ប្រាណ ឱ្យតែអ្នកអនុវត្តតាម ៦ទម្លាប់នេះរាល់ថ្ងៃ
Pov Saru
November 11 2025
1.3 K views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
947 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia