សម្រស់
តារាច្នៃម៉ូដ Apfel វ័យ១០២ឆ្នាំប្រាប់ថា ធ្វើរឿងមួយនេះ រក្សាវ័យឱ្យស្រស់ស្អាតបានយូរ
Tror Sopheap
November 10 2025
2 views

ការមានសុខភាពរឹងមាំ និងរក្សាសម្រស់ ជារឿងមនុស្សត្រូវគិតយកចិត្ត ដើម្បីរក្សាបន្តភាពស្រស់ស្អាត។ តាមលោកយាយ Iris Apfel មានវ័យ១០២ឆ្នាំ ដែលកើតឆ្នាំជាតារា និងជាអ្នករចនាម៉ូតដ៏អស្ចារ្យដែលគាត់នៅតែមានសុខភាពរឹងមាំដូចវ័យក្មេង និងរក្សាវ័យស្រស់ស្អាត ហើយមានស្តាយជាប្រចាំខ្លួន ជាស្តាយស្រស់ឆើតឆាយ។

លោកយាយ Iris Apfel បាននិយាយថា “ការរក្សាសុខភាពឱ្យរឹងមាំ និងរក្សាវ័យឱ្យស្រស់ស្អាត គឺកើតពីខ្ញុំមានការផ្តោតអារម្មណ៍លើការងារឱ្យខ្លាំង ពីព្រោះខ្ញុំជាអ្នកស្រឡាញ់ការច្នៃម៉ូតឱ្យមានភាពប្លែក ហើយខ្ញុំជាមនុស្សមានស្តាយប្រចាំខ្លួន។” លោកយាយ Iris Apfel បានបន្តថា ការផ្តោតអារម្មណ៍លើការងារឱ្យខ្លាំង គឺជាថ្នាំ ដែលជួយសង្គ្រោះសុខភាពរបស់ខ្ញុំ”។ នេះបើតាមសម្តីរបស់ Apfel ក្នុងពិធីសម្ពោធភាពជាដៃគូរបស់គាត់ជាមួយយីហោ INC International Concepts ដែលបានដាក់ឈ្មោះថា“ Iris Meets INC” នៅទីក្រុងញូវយ៉ក។

ការដែលធ្វើឱ្យសុខភាពគាត់មានសុខភាពរឹងមាំ គាត់ធ្វើកិច្ចការខ្លាំង គឺរាងកាយរបស់គាត់មានចលនារហូត វាធ្វើឱ្យសរសៃឈាម និងដំណើរបេះដូងរបស់គាត់ដំណើរការល្អផងដែរ។ គាត់មិនបានធ្វើលំហាត់ប្រាណខ្លាំងៗ ទេ កិច្ចការរបស់គាត់ជាប្រចាំថ្ងៃនេះ ជាលំហាត់ប្រាណ ដើម្បីសុខភាពដូចជាជនជាតិជប៉ុននៅកោះអូគីណាវ៉ាផងដែរ។

ទោះបីលោកយាយ Iris Apfel មានអាយុច្រើន តែគាត់នៅតែបន្តធ្វើការងារ នេះជារឿងមួយ ដែលធ្វើឱ្យគាត់មានអាយុវែង និងស្រស់ស្អាតទៀត។ តែវាក៏មានការនាក់ទងជាមួយរបបអាហារ និងលំហាត់ប្រាណរបស់គាត់ផងដែរ (លោកអ្នកអាចអានអត្ថបទខាងក្រោមនេះ)។ តាមការស្រាវជ្រារបស់លោក Dan Buettner ជាអ្នកនិពន្ធសៀវភៅមួយចំណងជើងថា The Blue Zones បានសរសេរថា មានប្រជាជនអាមេរិកដែលចូលនិវត្តន៍ជាច្រើន បានស្លាប់ក្នុងឆ្នាំដំបូង ពេលឈប់ធ្វើការងារ គឺមកពីអស់កម្លាំងចិត្តក្នុងការរស់នៅ។ តាមវិរៈបុរសលោក វីនស្តុន ឆឺចឈីល បាននិយាយថា កុំរស់នៅដោយគ្រាន់តែរស់ពីមួយថ្ងៃ ទៅមួយថ្ងៃ គឺយើងត្រូវឱ្យច្បាស់ថា យើងរស់នៅដើម្បីអ្វី? ចំពោះលោកយាយ Iris Apfel បាននិយាយ ខ្ញុំស្រឡាញ់អ្វី ដែលខ្ញុំកំពុងតែធ្វើពេលនេះ។ វាមិនធ្វើឱ្យខ្ញុំមានអារម្មណ៍តានតឹងទេ ពីព្រោះវាជារបៀបរស់នៅរបស់ខ្ញុំ ហើយវាជួយសុខភាពរបស់ខ្ញុំកាន់តែរឹងមាំផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2937

អត្ថបទទាក់ទង

#សម្រស់

តារាច្នៃម៉ូដ Apfel វ័យ១០២ឆ្នាំប្រាប់ថា ធ្វើរឿងមួយនេះ រក្សាវ័យឱ្យស្រស់ស្អាតបានយូរ
Tror Sopheap
November 10 2025
2 views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.3 K views

#សម្រស់

អ្នកជំនាញចែករំលែក 5គន្លឹះធ្វើឱ្យសក់វែងស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
885 views

#សម្រស់

សាមញ្ញហើយ ចាយលុយតិច! ញុំាផ្លែឈើ ៥ នេះជួយធ្វើឱ្យស្បែកភ្លឺថ្លា សុខភាពល្អ
Pov Saru
October 27 2025
713 views

#សម្រស់

ឈប់ភ័យរឿងមុខចាស់ជាងអាយុ អនុវត្តតែ ៣ ចំណុចនេះឱ្យបានរាល់ព្រឹកស្អាតដោយមិនបាច់ប្រើរបស់ថ្លៃ
Pov Saru
October 23 2025
1.4 K views

#សម្រស់

មិនចង់ចាស់មុនអាយុ! ឆាប់បញ្ឍប់ភ្លាមអាហារ ៥ ប្រភេទនេះ ធ្វើឱ្យស្បែកស្ងួត មានស្នាមជ្រួញ និងឡើងមុនមិនឈប់
Pov Saru
October 22 2025
631 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
7.5 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
3.1 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.3 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
1.6 K views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
938 views

#សម្រស់

អ្នកជំនាញចែករំលែក 5គន្លឹះធ្វើឱ្យសក់វែងស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
885 views
អត្ថបទថ្មីៗ
#ជំងឺNovember 10 2025
អ្នកប្រុងប្រយ័ត្នផង! នេះជារោគសញ្ញាបញ្ជាក់ថា អ្នកមានជំងឺមហារីកលំពែង
#សម្រស់November 10 2025
តារាច្នៃម៉ូដ Apfel វ័យ១០២ឆ្នាំប្រាប់ថា ធ្វើរឿងមួយនេះ រក្សាវ័យឱ្យស្រស់ស្អាតបានយូរ
#ជំងឺNovember 9 2025
តាមដានផង! នេះជារោគសញ្ញាគ្រាប់គ្រួសក្នុងបង្ហួរនោមទាំង ១១ចំណុច
#ចិត្តសាស្ត្រNovember 9 2025
មហាសេដ្ឋីវ័យ ២៨ឆ្នាំប្រាប់ថា នៅវ័យក្មេងខំធ្វើរឿង ១នេះ កសាងអនាគតល្អ ចាស់ឡើងមិនចំណូល
#អត្ថបទ PRNovember 4 2025
ក្រុមប្រឹក្សាទឹកដោះគោកាលីហ្វ័រញ៉ា បានរៀបចំពិធីសម្ភោធផលិតផលទឹកដោះគោ Challenge នៅកម្ពុជា ដោយនាំយករសជាតិឆ្ងាញ់ស្រស់ដូចថ្ងៃផលិតដំបូង ពីកាលីហ្វ័រញ៉ាមកដល់គ្រួសារកម្ពុជា
#ចិត្តសាស្ត្រNovember 3 2025
ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia