ការបណ្តោយខ្លួនៅវ័យក្មេងមិនខំកសាងជំនាញផ្ទាល់ទេ ច្បាស់ណាស់អាយុច្រើន និងចាស់ឡើងនឹងលំបាកខ្លួនជាមិនខានឡើយ។ តាមលោក Alexandr Wang (លោក វ៉ាង) ជាសហស្ថាបនិក Scale AI បានចាប់ផ្ដើមបង្កើតកម្មវវិធី AI នៅក្នុងឆ្នាំ២០១៦ បន្ទាប់ពីបានលាឈប់ពី MIT ។ លោកបានដឹកនាំក្រុមហ៊ុន Scale AI ជិតមួយទសវត្សរ៍ក្នុងនាមជា CEOមួយនេះ។ ការចាប់ផ្តើមអាជីវកម្មនេះបានធ្វើឱ្យគាត់ក្លាយជាមហាសេដ្ឋីវ័យក្មេងជាងគេបំផុតក្នុងលោកដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ២ពាន់លានដុល្លារអាមេរិកក្នុងមួយទស្សនាវដ្តី Forbes។
ការប្រើពេលវេលាបង្កើតជំនាញរបស់លោក វ៉ាង អាស្រ័យលើការផ្តោតអារម្មណ៍តាមក្តីស្រមៃនោះឯង បានធ្វើឱ្យលោក វ៉ាង អាចសម្រេចបានភាពជោគជ័យអស្ចារ្យបែបនេះ។ មានកត្តាមួយទៀតព្រោះលោក វ៉ាង ចាយពេលតាំងពីវ័យក្មេងកសាងជំនាញ។ លោក វ៉ាង នៅក្នុ្ងបទសម្ភាសមួយថា បើអ្នកវ័យក្មេងគួរតែចំណាយពេល "ទាំងអស់" រៀនជំនាញមួយក្នុងជីវិត។ ខ្ញុំបានចំណាយពេលវេលាតាំងពីអាយុ ១៣ឆ្នាំ ខំប្រឹងរៀនសរសេរកូដ រហូតដល់វាមានលទ្ធផលពេលនេះ វាក្លាយជាផ្លូវជីវិតរបស់ខ្ញុំ”។ មានជំនាញច្រើនដូចជាជំនាញពេទ្យ ជំនាញច្រៀង ជំនាញឡាន ជំនាញនិពន្ធ ជំនាញឆុងកាហ្វេ ជំនាញថតរូបភាព ជំនាញសរសេរកូដ និងជំនាញផលិតមាតិកា...។
ចំពោះគំនិតលោក វ៉ាង វ័យ ២៨ឆ្នាំចង់បញ្ជាក់ប្រាប់ថា យុវជននៅក្មេងៗ កុំសប្បាយនឹងការដើរលេងពេក យកពេលវេលាហ្នឹង មកកសាងខ្លួនសាងសមត្ថភាព ទើប ១០ឆ្នាំក្រោយ ជីវិតរបស់ពួកគេមិនលំបាកដល់ចាស់នោះទេ។ បើអ្នកនៅវ័យក្មេងគួរចំណាយពេលវេលា១០ឆ្នាំដំបូងកសាងជំនាញមួយ ទើបជំនាញរបស់អ្នកមានសមត្ថភាពរកលុយឱ្យអ្នកនៅពេលក្រោយ។ នេះជាផ្លូវជីវិតរបស់ជីវិតមនុស្សម្នាក់ៗ អ្នកត្រូវចាំថា កុំប្រើជីវិតរត់តាមចំណូល ត្រូវឱ្យចំណូលរត់តាមជំនាញរបស់អ្នកវិញ (ទើបជីវិតមិនហត់នឿយខំប្រឹងកម្លាំងពេញមួយជីវិត)។ នៅក្នុងសង្គមយើង អ្នកមានជំនាញច្បាស់ ជីវិតពួកគាត់តែងមានការរីកចម្រើន មិនងាយខ្វះមុខខ្វះក្រោយនោះទេ។ ចូរសាងជំនាញណាមួយដែលអ្នកស្រឡាញ់ពីក្មេងឱ្យហើយផងណា! អត្ថបទដោយ៖ ទ្រ សុភាព
