ជំងឺ
តាមដានផង! នេះជារោគសញ្ញាគ្រាប់គ្រួសក្នុងបង្ហួរនោមទាំង ១១ចំណុច
Tror Sopheap
November 9 2025
82 views

តាមមន្ទីរពេទ្យយកាល់ម៉ែតបានបញ្ជាក់ថា គ្រាប់គ្រួសថ្ពក់ជាប់នៅបង្ហួរនោម គឺជាការរមៀលធ្លាក់ចុះនៃគ្រាប់គ្រួសដែលកកើតនៅក្នុងតម្រងនោម ឬប្លោកនោម ហើយនៅពេលអ្នកជំងឺបត់ជើងតូច គ្រាប់គ្រួសនោះក៏ធ្លាក់មកថ្ពក់ជាប់នឹងបង្ហួរនោម ដែលជាផលវិបាកមិនអាចឱ្យទឹកនោមធ្លាក់ចេញមកក្រៅបាន ជាហេតុធ្វើឱ្យមានការស្ទះនោមស្រួចស្រាវ ដែលភាសាបច្ចេកទេសហៅថា Rétention Aiguë d’Urine។ ជំងឺនេះអាចកើតលើបុរស ពិសេសបុរសពេញវ័យ ក្នុងករណីតិចតួចក៏មានកើតលើស្រ្តីផងដែរ។

១) រោគសញ្ញា៖ រោគសញ្ញាដែលស្ដែងចេញឱ្យយើងចាប់អារម្មណ៍មានដូចជាៈ
១. សភាពអ្នកជំងឺឡេះឡះ
២. ពិបាកទ្រាំ
៣. ខ្សោយកម្លាំង
៤. ចុកពោះលើថ្ងាស់
៥.ពិបាកនោម
៦. នោមក្រហល់ក្រហាយ
៧. ទំហំទឹកនោមតូច នោមតិចមិនចង់ចេញ
៨. ជួនក្ដៅខ្លួន ទឹកនោមល្អក់
៩. ស្ទះនោមជិតឈឹង
១០. មានទឹកនោមប៉ោងលើថ្ងាស់
១១. បើគ្រាប់គ្រួសធ្លាក់មកផ្នែកក្រោមនៃបង្ហួរនោមយើងអាចស្ទាបឃើញ ។

២) ការធ្វើរោគវិនិច្ឆ័យ៖ តើយើងអាចដឹងថាគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមដោយវិធីណា ?
១. ពិនិត្យអេកូសាស្ដ្រ ២. ថតកាំរស្មីអ៊ិច

៣) វិធីព្យាបាល៖ ដំណោះស្រាយនៃការព្យាបាលរួមមានៈ

ក. បើគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមផ្នែកខាងលើៈ យើងអាចបាញ់គ្រាប់គ្រួស បញ្ចូលក្នុងប្លោកនោម (Pression Hydrostatique) រួចយើងឆ្លុះបំបែកគ្រាប់គ្រួស ក្នុងប្លោកនោមជាក្រោយ ។
បញ្ជាក់៖ ជៀសវាងការវះកាត់បង្ហួរនោមយកគ្រួសចេញ ដែលជាហេតុធ្វើឱ្យបង្ហួរនោមរួមតូច។

ខ. បើគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមផ្នែកខាងក្រោម (Méat Uréthral): យើងអាចបំបែកគ្រួសដោយចុង Pince មុខវែង។

៤) ផលវិបាក៖ បញ្ហាប្រឈមដែលយើងធ្លាប់ជួបប្រទះ ចំពោះអ្នកជំងឺដែលពុំបានទទួលការព្យាបាល ឬក៏ទទួលការព្យាបាលពុំបានត្រឹមត្រូវមានដូចជាៈ
 - ការបង្ករោគធ្ងន់ធ្ងរតាមប្លោកនោម  បង្ហួរនោម
- រលាកប្លោកនោម  បង្ហួរនោមរ៉ាំរ៉ៃ
- បង្ហួរនោមរួមតូច
- បង្ហួរនោមស្ទះជិតឈឹង

៥) ដំបូន្មានក្រុមគ្រូពេទ្យជំនាញឯកទេសវះកាត់ប្រព័ន្ធទឹកនោម៖សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ដែលមានការសង្ស័យ ឬមានជំងឺស្ទះទឹកនោមស្រួចស្រាវ ដែលបណ្តាលមកពីគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមដែលមានសញ្ញាដូចបានរៀបរាប់ជូនខាងលើ សូមមេត្តាអញ្ជើញមកទទួលការពិគ្រោះ ជាមួយក្រុមការងារវេជ្ជបណ្ឌិតជំនាញ ឯកទេសវះកាត់ប្រព័ន្ធទឹកនោមនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការវិភាគរោគវិនិច្ឆ័យប្រាកដជាក់លាក់មួយ ដោយឈរលើសមត្ថភាពជំនាញ និងបទពិសោធន៍ខ្ពស់ ជាមួយនឹងឧបករណ៍ទំនើបស្វ័យប្រវត្តិ បំបែកគ្រាប់គ្រួសតាមរយៈម៉ាស៊ីនឡាហ្សែរ LASER

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2935

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
7.5 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
3.1 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.3 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
1.5 K views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
900 views

#សម្រស់

អ្នកជំនាញចែករំលែក 5គន្លឹះធ្វើឱ្យសក់វែងស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
875 views
អត្ថបទថ្មីៗ
#ជំងឺNovember 9 2025
តាមដានផង! នេះជារោគសញ្ញាគ្រាប់គ្រួសក្នុងបង្ហួរនោមទាំង ១១ចំណុច
#ចិត្តសាស្ត្រNovember 9 2025
មហាសេដ្ឋីវ័យ ២៨ឆ្នាំប្រាប់ថា នៅវ័យក្មេងខំធ្វើរឿង ១នេះ កសាងអនាគតល្អ ចាស់ឡើងមិនចំណូល
#អត្ថបទ PRNovember 4 2025
ក្រុមប្រឹក្សាទឹកដោះគោកាលីហ្វ័រញ៉ា បានរៀបចំពិធីសម្ភោធផលិតផលទឹកដោះគោ Challenge នៅកម្ពុជា ដោយនាំយករសជាតិឆ្ងាញ់ស្រស់ដូចថ្ងៃផលិតដំបូង ពីកាលីហ្វ័រញ៉ាមកដល់គ្រួសារកម្ពុជា
#ចិត្តសាស្ត្រNovember 3 2025
ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
#ចិត្តសាស្ត្រNovember 3 2025
មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
#អាហារNovember 3 2025
ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia