អាហារពិតជាសំខាន់ណាស់សម្រាប់ដល់សុខភាព និងខួរក្បាល។ ដូចជាករណីផឹកស្រាប៉ះពាល់ដល់ខួរក្បាល និងឆាប់ឡើងគីឡូលឿន។ បើអ្នកហូបអាហារ និងភេសជ្ជៈទាំង ៤នេះ ជួយដុតជាតិខ្លាញ់ និងប៉ូវខួរក្បាល។
១. ស៊ុតស្ងោរសម្បូរទៅដោយប្រូតេអ៊ីន មានវីតាមីន D និង B12 ច្រើនជួយការពារជំងឺខួរក្បាល។ ព្រោះស៊ុតសម្បូរទៅដោយសារធាតុ choline ជាសារធាតុបញ្ជូនសរសៃប្រសាទ acetylcholine ដែលជួយបង្កើនការចងចាំ។
២. ផ្លែប័រពិតជាល្អដល់ខួរក្បាលណាស់។ ជាការពិតណាស់ យោងតាមការចុះផ្សាយនៅលើគេហទំព័រ avocadosfrommexico វេជ្ជបណ្ឌិត Frank E. Chang, M.Dបានឱ្យដឹងថា ការញ៉ាំផ្លែប័ររាល់ថ្ងៃ ១ថ្ងៃ២ផ្លែជួយដល់មុនងារខួរក្បាលរបស់មនុស្សឱ្យសកម្ម គិតរហ័ស កើតIQ ចងចាំបានល្អ មិនងាយភ្លេចភ្លាំងនោះទេ។
៣. ផ្លែប៉ោមសម្បូរដោយ ៖ វីតាមីន C វាមាននាទីជួយជម្រះសារធាតុពុលក្នុងរាងកាយ និងជួយរំលាយខ្លាញ់ផងដែរ មិនតែប៉ុណ្ណោះវីតាមីន C ជួយឱ្យស្បែករបស់យើងភ្លឺថ្លា មានសំណើមចេញពីខាងក្នុងទៀតផង។ ដូច្នេះហើយអ្នកមិនគូររំលងមិនញុំាសោះឡើយដើម្បីសុខភាពរាងកាយ ទូទៅ។
៤. ភេសជ្ជៈ Matcha មានផ្ទុកជាតិកាហ្វេអ៊ីន និងអាស៊ីតអាមីណូ theanine ដែលជួយបង្កើនការចងចាំ ដាស់ស្មារតីផ្តោតអារម្មណ៍បានល្អក្នុងការងារ។ ចំពោះសមាសធាតុ theanine នៅក្នុងភេសជ្ជៈម៉ាឆាមានឥទ្ធិពលដល់ការពារប្រព័ន្ធប្រសាទខួរក្បាល ជួយគ្រប់គ្រងភាពតានតឹង និងឆាប់ស្រកគីឡូ។ ភេសជ្ជៈនេរួមបញ្ចូលគ្នាអាស៊ីតអាមីណូ និងសារធាតុ arginine ជាសារធាតុបញ្ជូនសរសៃប្រសាទមួយចំនួននៅក្នុងខួរក្បាលដូចជា serotonin, gamma-aminobutyric acid (GABA) បង្កើតអារម្មណ៍ឱ្យសម្រាកដោយចិត្តស្ងប់៕ អត្ថបទដោយ៖ ទ្រ សុភាព
