ជំងឺ
ប្រយ័ត្ន! សញ្ញា ៥ បញ្ជាក់ថាអ្នកកំពុងលើសជាតិស្ករ អាចប្រឈមទឹកនោមផ្អែម អសមត្ថភាពផ្លូវភេទ ប៉ះពាល់ដល់ការមានកូន
Pov Saru
November 12 2025
504 views

យោងតាមគេហទំព័រ Vnexpress ជាធម្មតា មនុស្សម្នាក់គួរមានកម្រិតជាតិស្ករនៅចន្លោះប្រហែល 80 ទៅ 130 មីលីក្រាមក្នុងមួយដេស៊ីលីត្រ (mg/dL) មុនពេលបរិភោគអាហារ និងមិនលើសពី 180mg/dL បន្ទាប់ពីបរិភោគអាហារបានពីរម៉ោង។ នៅពេលកម្រិតស្ករនៅក្នុងឈាមកើនខ្ពស់ជាងនេះ វាអាចធ្វើឱ្យរាងកាយបង្ហាញរោគសញ្ញាច្រើនជាសញ្ញាព្រមានថា សុខភាពកំពុងមានបញ្ហា។ ហើយសញ្ញាទាំងនោះរួមមាន៖ 

១. នោមញឹកញាប់ ឬស្រេកទឹកខ្លាំងខុសធម្មតា៖ វាកើតឡើងដោយសារជាតិស្ករលើសត្រូវបានបញ្ចេញតាមទឹកនោម ហើយជាតិទឹកក្នុងរាងកាយក៏ត្រូវបានទាញចេញជាមួយគ្នាដែរ ធ្វើឱ្យរាងកាយយើងបាត់បង់ជាតិទឹក។ ពេលនោះនឹងធ្វើឱ្យយើងស្រេកទឹកខ្លាំង ផឹកទឹកច្រើន ហើយក៏ធ្វើឱ្យនោមច្រើនដូចគ្នាដែរ។ ស្ថានភាពបែបនេះហៅថា polyuria។

២. ឃ្លានខ្លាំង ឬញុំាច្រើនខុសធម្មតា៖ វាកើតឡើងព្រោះរាងកាយមិនអាចប្រើជាតិស្ករដែលមានស្រាប់ក្នុងឈាមសម្រាប់ផលិតថាមពលបាន ដោយសារកង្វះអាំងស៊ុយលីន ឬកោសិកាឆ្លើយតបមិនល្អចំពោះអាំងស៊ុយលីន។ ដូច្នេះរាងកាយនឹងបញ្ចេញសញ្ញាឱ្យឃ្លាន ដើម្បីស្វែងរកថាមពលបន្ថែម។ ប៉ុន្តែជាតិស្ករពីអាហារថ្មីៗក៏នៅតែមិនអាចប្រើបាន ដូច្នេះវានាំឱ្យឃ្លានរហូត ប៉ុន្តែស្រកគីឡូរលឿនខុសធម្មតា។

៣. អស់កម្លាំង និងខ្សោយ៖ នៅពេលជាតិស្ករមិនអាចចូលក្នុងកោសិកាដើម្បីផ្គត់ផ្គង់ថាមពលបាន ឬត្រូវបានបញ្ចេញតាមទឹកនោម វាធ្វើឱ្យរាងកាយមិនមានថាមពលគ្រប់គ្រាន់ ហើយនាំឱ្យមានអារម្មណ៍ធុញ ហត់នឿយ អស់កម្លាំង។ រាងកាយនឹងចាប់ផ្តើមប្រើសាច់ដុំ និងខ្លាញ់ជាជម្រើសដើម្បីផលិតថាមពល ប៉ុន្តែវាក៏នាំឱ្យស្រកទម្ងន់យ៉ាងឆាប់រហ័សផងដែរ។

៤. បញ្ហាស្បែក៖ នៅពេលកម្រិតស្ករខ្ពស់ ស្បែកអាចស្ងួត ងាយរមាស់ និងងាយឆ្លងមេរោគ។ ពេលមានរបួសមិនងាយជា។ ហើយជាតិស្ករខ្ពស់ធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះថយ ងាយឆ្លងមេរោគជាពិសេសផ្លូវទឹកនោម ផ្លូវដង្ហើម និងស្បែក។

៥. ស្រវាំងភ្នែក៖ វាកើតឡើងដោយសារការប្រមូលជាតិទឹកនៅក្នុងភ្នែក ឬការផ្លាស់ប្តូររូបរាងនៃកែវភ្នែក។ ជាធម្មតា វាជារឿងបណ្ដោះអាសន្ន ហើយអាចត្រឡប់មកធម្មតាវិញពេលជាតិស្ករត្រូវបានគ្រប់គ្រង។ ប៉ុន្តែបើសិនជាស្ថានភាពនេះបន្តយូរ វាអាចធ្វើឱ្យខូចសរសៃឈាមតូចៗនៅក្នុងភ្នែក បណ្តាលឱ្យមានជំងឺ Diabetic Retinopathy ឬក៏ធ្វើឱ្យមើលលែងឃើញតែម្ដង។

ការលើសជាតិស្ករខ្ពស់រយៈពេលយូរបើមិនយកចិត្តទុកដាក់ទេ អាចប៉ះពាល់ដល់សរសៃប្រសាទ បណ្តាលឱ្យមានអារម្មណ៍ ស្ពឹកដៃជើង។ ស្ថានភាពនេះហៅថា Diabetic Neuropathy ដែលជាផលវិបាកមួយនៃជំងឺទឹកនោមផ្អែម។ ការខូចសរសៃប្រសាទក៏អាចប៉ះពាល់ដល់ប្រព័ន្ធសរសៃនៅក្នុងប្រដាប់ភេទ បណ្តាលឱ្យមានបញ្ហាផ្លូវភេទ ឬអសមត្ថភាពផ្លូវភេទសម្រាប់បុរស និងការថយចុះនៃសមត្ថភាពបង្កកំណើតសម្រាប់ស្ត្រី។ ដូច្នេះបើអ្នកសង្កេតឃើញខ្លួនឯងមានសញ្ញាទាំងនេះគួរតែទៅពិនិត្យជាតិស្ករក្នុងឈាមជាបន្ទាន់។ ជៀសវាងហួសពេលមិនអាចគ្រប់គ្រងបាន ត្រឹមត្រូវ អាចបង្កទៅជាជំងឺទឹកនោមផ្អែម និងធ្វើឱ្យខូចសរីរាង្គសំខាន់ៗផ្សេងទៀត៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 101

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
8.3 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
4.5 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.3 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
1.6 K views

#សម្រស់

ស្រកគីឡូងាយមិនបាច់ហាត់ប្រាណ ឱ្យតែអ្នកអនុវត្តតាម ៦ទម្លាប់នេះរាល់ថ្ងៃ
Pov Saru
November 11 2025
1.5 K views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
953 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 12 2025
ពេលព្រឹកនេះ ៤ទម្លាប់នេះ នាំអារម្មណ៍អ្នករីករាយ មានក្តីសុខ មានថាមពលទ្វេដង
#កីឡាNovember 12 2025
ខឹងគេហៅពូម៉ាប់ពេក! ប្រើវិធីងាយៗ នេះ លទ្ធផលចុងក្រោយសម្រក ៤០គីឡូ
#កុមារNovember 12 2025
កូនឆ្លាត ហើយសប្បាយចិត្តរាល់ថ្ងៃ បើឪពុកម្ដាយធ្វើទម្លាប់ ៤ នេះដាក់ពួកគេ
#ចិត្តសាស្ត្រNovember 12 2025
លោក ម៉ាស បញ្ជាក់ថា អ្នកចេះគិតបែបនេះ អនាគតសម្រេចលទ្ធផលធំ
#ជំងឺNovember 12 2025
ប្រយ័ត្ន! សញ្ញា ៥ បញ្ជាក់ថាអ្នកកំពុងលើសជាតិស្ករ អាចប្រឈមទឹកនោមផ្អែម អសមត្ថភាពផ្លូវភេទ ប៉ះពាល់ដល់ការមានកូន
#កុមារNovember 12 2025
អ្នកចិត្តសាស្ត្រ៖ ចង់ឱ្យកូនធំឆ្លាត ចេះគិត ផ្លូវចិត្តរឹងមាំ ឪពុកម្ដាយកុំគេចវេសធ្វើរឿងមួយនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia