ចិត្តសាស្ត្រ
លោក ម៉ាស បញ្ជាក់ថា អ្នកចេះគិតបែបនេះ អនាគតសម្រេចលទ្ធផលធំ
Tror Sopheap
November 12 2025
80 views

មានសំណួរថា ទោះបីមនុស្សគ្រប់គ្នាហាក់ដូចជាមានភាពវៃឆ្លាត តើអ្វីធ្វើឱ្យបុគ្គលម្នាក់បង្កើតលទ្ធផលអស្ចារ្យខុសឆ្ងាយពីគ្នាម្ល៉េះ? ចម្លើយងាយៗ គឺគិតបែបកាំប្រមានាំឱ្យមានការផ្លាស់ប្តូរធំធេងណាស់ទាំងជីវិតរស់នៅ ទាំងជីវិតការងារ ទាំងការដឹកនាំ និងទាំងការរកស៊ីផងដែរ។ ការគិតបែបកាំប្រមាផ្តោតលើអ្វីដែលខ្លួនអាចគ្រប់គ្រងបាន ហើយខំធ្វើវាឱ្យអស់ពីសមត្ថភាពជាប្រចាំថ្ងៃ ឥទ្ធិពលវិស័យរបស់អ្នករីកកាន់តែធំ។

បើលោក ម៉ាស ផលិតឡានប្រើសាំងដូចតែគេឯងនោះ ក្រុមមហ៊ុនរបស់គាត់គ្មានសមត្ថភាពប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗ ដែលមានអាយុកាលរាប់សិបឆ្នាំ មានបទពិសោធន៍ច្រើន បានចាក់គ្រឹះក្នុងចិត្តមនុស្សឱ្យប្រើផលិតផលរបស់គេរួចទៅហើយ។ បើផលិតឡានដូចគេដដែល គាត់នឹងស្លាប់ក្នុងទីផ្សារ។

ដើម្បីឈ្នះទីផ្សារហើយឱ្យពិភពលោកមានការផ្លាស់ប្តូរ គាត់មានរបៀបគិតឱ្យខុសពីគេ គឺបង្កើតឡានអគ្គិសនីថ្មីដែលពិភពលោកមិនទាន់មាន។ គាត់ដឹងពីធម្មជាតិរបស់មនុស្សថា មនុស្សមិនចង់ប្រើឡានសាំងដដែលៗមកពីវាគ្មានជម្រើស។ បើគាត់បង្កើតឡានថ្មីហើយមានគុណភាពតាមស្តង់ដារ ពួកគេនឹងងាកមកប្រើជាមិនខាន....។

មានមាត់ចេះតែនិយាយមែន! សំខាន់លោក ម៉ាស អត់ខ្វល់អ្វីបន្តិច ព្រោះគាត់យល់ឃើញថា គំនិតឆ្គួតៗ បែបនេះហើយ បានធ្វើឱ្យអតិថិជនប្រើឡានរបស់គាត់មានរសជាតិប្លែកអារម្មណ៍និងស្រែកថា អស្ចារ្យណាស់! អស្ចារ្យបែបនេះហើយបានធ្វើឱ្យពិភពលោកមានការផ្លាស់ប្តូរ។ តាមលោក Buckminster Fuller ជាអ្នកស្ថាបត្យករជនជាតិអាមេរិកបានផ្តល់គំនិតជាគំរូថា អ្នកមិនអាចផ្លាស់ប្តូរអ្វីៗ ដោយធ្វើការប្រឆាំងនឹងភាពជាក់ស្តែងនោះទេ តែបើអ្នកចង់ឱ្យមានការផ្លាស់ប្តូរអ្វីមួយ គឺអ្នកត្រូវបង្កើតគំរូថ្មី ហើយគំរូចាស់គេនឹងលែងប្រើវា

លោក ម៉ាស បានបន្ថែមថា ខ្ញុំជាមនុស្សធ្វើឱ្យបច្ចេកវិទ្យាក្លាយជាការពិតភាគច្រើន វាជារឿងចាំបាច់ដែលមានសារៈប្រយោជន៍នៅថ្ងៃអនាគត។ ព្រោះតែនៅក្នុងខួរក្បាលរបស់ខ្ញុំអាចគិតស្រមៃមើលអ្វីផ្សេងៗ បានយ៉ាងច្បាស់ និងឆាប់រហ័សបំផុតចេញជាទម្រង់រូបភាពក្នុងខួរក្បាល ប៉ុន្តែវាក៏មានលក្ខណៈផ្លាស់ប្តូរពេលខ្ញុំបន្តច្នៃប្រតិដ្ឋគំនិតរបស់ខ្ញុំនៅក្នុងភាពជាក់ស្តែងផងដែរ

នេះជាសមត្ថភាពគិតបែបកាំប្រមារបស់លោក ម៉ាស អាចគិតឃើញពីអនាគត ហើយវាក៏គ្មានអ្វីចម្លែកដែររាល់គំនិតរបស់គាត់គិតចេញមកខុសពីគេនោះ នាំឱ្យមានលទ្ធផលធំចំណូលច្រើន៕ អ្នកអាចអានសៀវភៅ កាំប្រមា អ្នកអាចទិញសៀវភៅ កាំប្រមា តាមនេះ👉https://t.me/BusinessCambodiaBook

Photo 2025 09 10 09 52 43

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3168

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
101 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
195 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
452 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
159 views

#ចិត្តសាស្ត្រ

នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង
Tror Sopheap
March 8 2026
738 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
412 views
អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia