កីឡា
ខឹងគេហៅពូម៉ាប់ពេក! ប្រើវិធីងាយៗ នេះ លទ្ធផលចុងក្រោយសម្រក ៤០គីឡូ
Tror Sopheap
November 12 2025
1.3 K views

ពេលយើងធាត់ ទោះបីយើងមានវ័យក្មេងក៏ដោយ ក៏មើលទៅផ្ទៃមុខយើងមានភាពចាស់ដែរ។ ភាពធាត់ ឬម៉ាប់ៗ ពេក ស៊ីសម្រស់យើងឆាប់ចាស់មុនវ័យ។ នៅប្រទេសចិនមានយុវជនម្នាក់ឈ្មោះ Yang (យ៉ាង) ដែលមានទម្ងន់ ១០០គីឡូក្រាម។ ហើយមនុស្សជុំវិញខ្លួនតែងហៅគាត់ថា ពូម៉ាប់ៗ ហើយម្តាយគាត់មានបញ្ហាសុខភាពលើសគីឡូដូចគាត់ដែរ។ ធ្វើឱ្យគាត់គិតថា បើគាត់បន្តរាងកាយធាត់បែបនេះ មិនយូរទេជំងឺនឹងរត់មកគាត់ជាមិនខាន។

យោងតាមសារព័ត៌មាន Oriental Daily News បានចុះផ្សាយពី យ៉ាង ថា លោកមានវ័យ ៣៣ឆ្នាំជាអ្នករស់នៅខេត្ត Hebei មានទម្ងន់ ១០០គីឡូក្រាម។ គាត់ចាប់ផ្តើមគ្រប់គ្រងរបបអាហារយ៉ាងតឹងរ៉ឹងដោយសុខចិត្តបោះបង់អាហារមានជាតិខ្លាញ់ និងជាតិស្ករខ្ពស់ទាំងស្រុង ហើយបន្តធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ។ លោក យ៉ាង បានលើកឡើងថា ខ្ញុំ​បាន​ប្រាប់​ខ្លួនឯង​ថា បើ​ខ្ញុំ​មិន​ចាត់វិធានការ​យកឈ្នះភាពធាត់ទេ ខ្ញុំ​នឹង​បាត់បង់​សុខភាព រស់ក្នុងជំងឺមួយជីវិត”។

គន្លឹះសំខាន់របស់លោក យ៉ាង គឺបានកាត់ស្ករ កាត់ខ្លាញ់ និងព្យាយាមហាត់ប្រាណ រយៈពេលមួយឆ្នាំកន្លះគាត់បានស្រក ៤០គីឡូក្រាម(១០០គីឡូក្រាមទៅ 60គីឡូក្រាម)។ ជាពិសេសការហាត់ប្រាណដំបូងដើរសិន រួចរត់ និងលើកដុំដែកដោយមានគ្រូបង្ហាត់ប៉ុន្មានខែប៉ុណ្ណោះ។ ទោះបីពេលដំបូងគាត់ប្រយុទ្ធប្រឆាំងជាមួយអារម្មណ៍ឃ្លាន និងមួម៉ៅខ្លាំង ប៉ុន្តែគាត់ព្យាយាមរុញខ្លួនឯងបន្តទម្លាប់ដដែលៗ នេះរហូតគាត់ស្រកគីឡូមានសម្រស់ក្មេងជាងវ័យ។

គាត់បាននិយាយថា ខ្ញុំគិតពីដំណោះស្រាយស្គម មិនមែនបញ្ហាធាត់នោះទេ។ ការផ្តោតបែបនេះ លទ្ធផលនឹងសម្រកគីឡូនាំយករាងកាយរឹងមាំ និងមានថាមពលក្នុងខ្លួនបំផុត។ បច្ចុប្បន្ននេះលោក យ៉ាង មិនត្រឹមតែមើលទៅក្មេងជាងវ័យ ១០ឆ្នាំទេ ប៉ុន្តែអត្តចរិតគាត់ក៏ផ្លាស់ប្តូរទាំងស្រុងដែរជាបុរសសុភាព និងញញឹមច្រើន។ ពី "ពូម៉ាប់ៗ" ប្រែក្លាយទៅជា "ដូចជានិស្សិតមហាវិទ្យាល័យយ៉ាងស្រស់សង្ហា”។ លទ្ធផលសម្រកគីឡបែបនេះ នាំឱ្យម្តាយរបស់លោកយ៉ាង មកហាត់ប្រាណ និងប្តូររបបអាហារដែរ។ ហើយពេលនេះ ម្តាយគាត់ចាប់ផ្តើមមានសុខភាពល្អប្រសើរឡើង នេះជារឿងធ្វើឱ្យលោកយ៉ាងសប្បាយចិត្តបំផុត៕ អត្ថបទដោយ៖​ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2979

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
5.9 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
5 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.1 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.5 K views

#កុមារ

៤ រឿងឪពុកម្ដាយមិនគួរធ្វើ ព្រោះអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តមិនដឹងខ្លួន
Pov Saru
December 3 2025
1.3 K views

#ជំងឺ

ហានិភ័យដាច់សរសៃឈាមខួរក្បាល៖ ទម្លាប់ប្រចាំថ្ងៃ ៣ ដែលកំពុងបំផ្លាញសរសៃឈាមអ្នកមិនដឹងខ្លួន
Pov Saru
December 2 2025
809 views
អត្ថបទថ្មីៗ
#កុមារDecember 7 2025
ចង់កូនមានសមត្ថភាព ឆ្លាតពូកែ និងអនាគតភ្លឺស្វាង អ្នកត្រូវចិញ្ចឹមកូនតាមម្ដាយ អេឌីសុន របៀបនេះ
#កុមារDecember 7 2025
ឪពុកម្តាយកុំធ្វើទង្វើទាំង ២នេះ នាំឱ្យកូនរបស់អ្នកងាយចាញ់ច្រាបគេណាស់
#សម្រស់December 7 2025
សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
#ជំងឺDecember 7 2025
សញ្ញាទាំង ៥ បង្ហាញថាអ្នកមានជំងឺខ្សោយតម្រងនោម៖ គួរទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន
#សម្រស់December 5 2025
ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
#អត្ថបទ PRDecember 5 2025
មូលនិធិគ្រួសារ Herbalife ផ្តល់ជំនួយសរុបចំនួន 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅក្នុងប្រទេសកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia