ជំងឺ
ជំងឺពោះវៀនខ្ជិល! វេជ្ជ. Kulthep Rattankovit បង្ហាញពីកត្តាបង្កឱ្យកើតជំងឺពោះវៀនខ្ជិល ធ្វើឱ្យទល់លាមក ពិបាកបត់ជើងជាប្រចាំ
Pheakdey Pao
September 6 2024
338 views

ផ្អែកទៅតាមការចែករំលែករបស់វេជ្ជបណ្ឌិត Kulthep Rattankovit ឯកទេសខាងក្រពះពោះវៀន និងថ្លើម ប្រចាំមន្ទីរពេទ្យVimut នៅប្រទេសថៃ បានពន្យល់ប្រាប់ឱ្យដឹងថា ប្រភេទបញ្ហាពោះវៀនដើរយឺត ឬហៅថា ជំងឺពោះវៀនខ្ជិល (slow transit constipation or Lazy bowel syndrome) កើតមានឡើងដោយសារតែស្ថានភាពសាច់ដុំកន្ត្រាក់ និងសរសៃប្រសាទនៃពោះវៀនធំដំណើរការមិនត្រឹមត្រូវ ធ្វើឱ្យដំណើរការផ្លាស់ទីរបស់លាមកទៅកាន់ទ្វារមកមានសភាពយឺតខុសពីប្រក្រតី។

បញ្ហានេះ អាចនឹងបណ្តាលមកឱ្យលាមកនូវកកកុញក្នុងពោះវៀនធំរយៈពេលយូរជាងធម្មតា ដែលនឹងស្តែងចេញជាអាការរួមមាន៖ ទល់លាមកពិបាកក្នុងការបន្ទោរបង់ បន្ទោរបង់តិចជាង៣ដងក្នុង១សប្តាហ៍ ចុកឆ្អល់ក្នុងពោះជាញឹកញាប់ និងមានអារម្មណ៍អត់ស្រលះក្នុងពោះ។

ដូច្នេះសម្រាប់អ្នកជំងឺដែលគាត់មានអាការសង្ស័យដូចដែលបានរៀបរាប់ កើតមានជាប់ៗគ្នារយៈចន្លោះពី 3-6ខែ គួរតែទៅពិនិត្យ និងធ្វើរោគវិនិច្ឆ័យជាមួយនឹងក្រុមគ្រូពេទ្យឯកទេស ដើម្បីដោះស្រាយបញ្ហាជំងឺនេះឱ្យបានទាន់ពេលវេលា ប្រសិនបើបន្តទុកវាអាចនឹងប្រឈមមុខជាមួយជំងឺមួយចំនួនរួមមាន៖

- រលាកពោះវៀនធំ

- បញ្ហាស្ទះពោះវៀន

- បញ្ហាដាច់រហែកនៅតំបន់ទ្វារលាមក

- ឫសដូងបាត

- កង្វះអាហារូបត្ថម្ភ...។

វេជ្ជបណ្ឌិតបានបន្ថែមឱ្យដឹងទៀតដែរថា ចំពោះប្រភេទជំងឺពោះវៀនខ្ជិលនេះ អាចនឹងកើតមានប្រសិនបើលោកអ្នកស្ថិតក្នុងក្រុមបុគ្គលដែលមានទម្លាប់ប្រើប្រាស់ថ្នាំបញ្ចុះលាមកជាញឹកញាប់, ញុំានូវរបបអាហារដែលមិនសូវសម្បូរសារជាតិសរសៃ ឬប្រូបាយអូតិច, មិនសូវញុំាទឹក, មិនសូវមានសកម្មភាពប្រចាំថ្ងៃ​ និងករណីខ្លះមានបញ្ហាពោះវៀន។ 

គួរបញ្ជាក់ផងដែរ ចំពោះប្រភេទជំងឺពោះវៀនខ្ជិលនេះ គេបានបែងចែកចេញជា ២ផ្សេងគ្នា៖ ទី១.ជាបញ្ហាទល់លាមកកម្រិតបឋម ដែលហៅថា ការមិនដំណើរការនៃបំពង់បង្ហូរចេញ និងជារឿយៗបណ្តាលមកពីការមិនដំណើរការពោះវៀនធំក្នុងតំបន់ជិតទ្វារលាមក។ ទី២. ជាការទល់លាមកបន្ទាប់បន្សំ ដែលបណ្តាលមកពីកត្តាជាក់ស្តែងដូចជា ការខះជាតិទឹក បញ្ហាមេតាបូលីស ការប្រើថ្នាំ ស្ថានភាពសរសៃប្រសាទពោះវៀន ឬបញ្ហាសាច់ដុំកន្ត្រាក់ និងភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធពោះវៀន៕

មានគោលបំណងចង់ទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅប្រទេសថៃ ប៉ុន្តែចង់ប្រឹក្សាជាមួយនឹងអ្នកជំនាញឱ្យបានច្បាស់លាស់ជាមុនសិន អាចទំនាក់ទំនងណាត់ប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតឯកទេសជនជាតិថៃពីចម្ងាយបានតាមរយៈទីស្នាក់ការមន្ទីរពេទ្យ វិមុត ដែលមានទីតាំងនៅ TK ទួលគោល រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមអាចសួរនាំបានរយៈផេក Vimut Hospital-Cambodia ឬទំនាក់ទំនងតាមលេខទូរស័ព្ទ +66 9 8439 3866/ 016 427 789៕ 

Img 9936

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទទាក់ទង

#ជំងឺ

ប្រយ័ត្នមកើតមហារីកសុដន់មិនដឹងខ្លួន បើមានរោគសញ្ញាទាំងនេះត្រូវប្រញាប់ទៅពិនិត្យភ្លាម
Pov Saru
November 21 2025
1.1 K views

#ជំងឺ

អ្នកជំនាញប្រាប់! ផឹកកាហ្វេ ១ពែងក្នុងមួយថ្ងៃ អាចសង្គ្រោះជីវិតអ្នកបាន ១៦% ពីជំងឺ ២ ប្រភេទនេះ
Pov Saru
November 21 2025
595 views

#ជំងឺ

ឆាប់កែចេញភ្លាមទម្លាប់ទាំងនេះ ប្រយ័ត្នកើតដំបៅក្រពះ ក្លាយទៅជាមហាររីក
Pov Saru
November 20 2025
6 K views

#ជំងឺ

កុំឱ្យហួសពេល! សូមជៀសវាងអាហារទាំងនេះ បើមិនចង់កើតមហារីកក្រពះ
Pov Saru
November 20 2025
5.1 K views

#ជំងឺ

ប្រយ័ត្នស្ដាយក្រោយ! បើមានសញ្ញាទាំងនេះត្រូវប្រញាប់ទៅពេទ្យភ្លាម ព្រោះថ្លើមអ្នកកំពុងពេញដោយជាតិពុល
Pov Saru
November 19 2025
8.3 K views

#ជំងឺ

ប្រយ័ត្នមានដុំសាច់ក្នុងខ្លួន បើភ្ញាក់ពីគេងពេលព្រឹកចេះតែឈឺចាប់ត្រង់ ៣ កន្លែងនេះ
Pov Saru
November 18 2025
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
13.8 K views

#ជំងឺ

ប្រយ័ត្នស្ដាយក្រោយ! បើមានសញ្ញាទាំងនេះត្រូវប្រញាប់ទៅពេទ្យភ្លាម ព្រោះថ្លើមអ្នកកំពុងពេញដោយជាតិពុល
Pov Saru
November 19 2025
8.3 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
6.2 K views

#ជំងឺ

ឆាប់កែចេញភ្លាមទម្លាប់ទាំងនេះ ប្រយ័ត្នកើតដំបៅក្រពះ ក្លាយទៅជាមហាររីក
Pov Saru
November 20 2025
6 K views

#ជំងឺ

ប្រយ័ត្នស្ទះសរសៃឈាម ឈានដល់គាំងបេះដូង បើអ្នកនៅតែបន្តទម្លាប់គេងបែបនេះ
Pov Saru
November 13 2025
5.3 K views

#ជំងឺ

កុំឱ្យហួសពេល! សូមជៀសវាងអាហារទាំងនេះ បើមិនចង់កើតមហារីកក្រពះ
Pov Saru
November 20 2025
5.1 K views
អត្ថបទថ្មីៗ
#សម្រស់November 22 2025
ឆ្ងល់អត់! លាបឡេការពារកម្ដៅថ្ងៃរួចចេះតែមាស់មិនឈប់ អាចបណ្ដាលមកពីកត្តាទាំង ៣ នេះ
#ចិត្តសាស្ត្រNovember 21 2025
នារីៗ បានរៀបការជាមួយបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតក្លាយជាព្រះនាងមានសុភមង្គលជាដៃគូ
#ព័ត៌មានNovember 21 2025
ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ចូរប្រុងប្រយ័ត្នអាកាសធាតុចុះត្រជាក់ដល់១៦°C
#ជំងឺNovember 21 2025
ប្រយ័ត្នមកើតមហារីកសុដន់មិនដឹងខ្លួន បើមានរោគសញ្ញាទាំងនេះត្រូវប្រញាប់ទៅពិនិត្យភ្លាម
#អត្ថបទ PRNovember 21 2025
ក្រុមហ៊ុន Herbalife ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីម៉ាកយីហោដែលផ្តល់គុណតម្លៃល្អបំផុតរបស់ ទស្សនាវដ្ដី Forbes
#ជំងឺNovember 21 2025
អ្នកជំនាញប្រាប់! ផឹកកាហ្វេ ១ពែងក្នុងមួយថ្ងៃ អាចសង្គ្រោះជីវិតអ្នកបាន ១៦% ពីជំងឺ ២ ប្រភេទនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia