ជំងឺ
ប្រយ័ត្នមកើតមហារីកសុដន់មិនដឹងខ្លួន បើមានរោគសញ្ញាទាំងនេះត្រូវប្រញាប់ទៅពិនិត្យភ្លាម
Pov Saru
November 21 2025
14 views

មហារីកសុដន់ជាជំងឺមួយដែលធ្វើឱ្យស្ត្រីជាច្រើននៅជុំវិញពិភពលោកបានស្លាប់ ហើយជាទូទៅវាមានអត្រាកើតទៅលើស្ត្រីភាគច្រើននៅចន្លោះវ័យ ៤០ ឆ្នាំឡើងទៅ។ ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅប្រទេសសិង្ហបុរី គេបានចាប់អារម្មណ៍ឃើញថា មហារីកសុដន់ក៏អាចកើតឡើងបានលើស្ត្រីវ័យក្រោម ៤០ ឆ្នាំដែរ។ ព័ត៌មានពី CNA បានបញ្ជាក់ថា នេះជាសារសំខាន់ដែលស្ត្រីជាច្រើនគួរតែចាប់ផ្ដើមយកចិត្តទុកដាក់លើសុខភាពសុដន់របស់ខ្លួនឱ្យខ្លាំងជាពិសេសចាប់ពីអាយុ ២០ ឆ្នាំឡើងទៅ។ 

វេជ្ជបណ្ឌិត Lee Wai Peng និងវេជ្ជបណ្ឌិត Lim Siew Kuan មកពីមជ្ឈមណ្ឌល Solis Breast Care បានពន្យល់ថា ស្ត្រីអាចតាមដានសុខភាពសុដន់របស់ខ្លួនដោយការសង្កេតរាងកាយ និងការផ្លាស់ប្តូរផ្សេងៗដែលអាចកើតឡើងដូចជា៖ ការឈឺចាប់ បើការឈឺនេះនៅផ្នែកខាងលើឬខាងក្រៅនៃសុដន់ជារឿងធម្មតាក្នុងអំឡុងពេលអ័រម៉ូនប្រែប្រួលពេលមករដូវ។ ប៉ុន្តែបើមានការឈឺចាប់ខុសធម្មតា ក្នុងពេលមិនមករដូវឬបន្តឈឺបន្ទាប់ពីមករដូវហើយ ទោះឈឺតិចតួចក៏គួរតែយកចិត្តទុកដាក់ដែរ។

រឿងសំខាន់មួយទៀតគឺការស្ទាបរកដុំសាច់តូចៗ។ អ្នកឯកទេស គួច ម៉េងលី បានណែនាំឱ្យស្ទាបសុដន់ពេលងូតទឹកឬពេលគេង ដោយលើកដៃមួយឡើង ហើយប្រើដៃម្ខាងទៀតស្ទាបជុំវិញតំបន់ក្លៀករហូតដល់សុដន់ទាំងមូល។ វាជាវិធីដ៏សាមញ្ញក្នុងការសម្គាល់ថា តើមានដុំសាច់ ឬដុំពកខុសប្រក្រតីកើតឡើងឬអត់។ ទោះបីជាករណីខ្លះដុំសាច់មិនមែនជាមហារីកក៏ដោយ ការធ្វើរោគវិនិច្ឆ័យឱ្យច្បាស់នៅពេលឃើញភាពមិនធម្មតាគឺជារឿងចាំបាច់ ព្រោះដុំសាច់ខ្លះអាចវិវត្តទៅជាមហារីកបាន។

លើសពីនេះ ការប្រែប្រួលទំហំសុដន់មិនស្មើគ្នា ពណ៍ស្បែកសុដន់ប្រែទៅជាក្រហម ឬហើមខុសធម្មតា។ ហើយក្នុងករណីមានទឹករំអិល ឬរាវចេញពីសុដន់ សម្រាប់ស្ត្រីដែលមិនបានបំបៅដោះកូនទៀតនោះ ជារឿងដែលមិនគួរមើលរំលងឡើយ ពិសេសបើទឹករាវមានពណ៌ប្លែក ឬបង្កឱ្យមានដំបៅជាប់លើសុដន់។ ដូចគ្នានេះផងដែរ ការយារធ្លាក់ខ្លាំងរបស់សុដន់ ឬកើតឡើងក្នុងលក្ខណៈមិនធម្មតា និងការកើតដុំពកតូចៗលើស្បែកជុំវិញសុដន់ដែលមានការហើម ឬឈឺ ក៏ជាសញ្ញាដែលគួរតែប្រយ័ត្នផងដែរ។ 

វេជ្ជបណ្ឌិត Lim Siew Kuan បានណែនាំថា ពេលវេលាល្អបំផុតសម្រាប់ការត្រួតពិនិត្យសុដន់ដោយខ្លួនឯងគឺចន្លោះពី ៧ ទៅ ១០ ថ្ងៃបន្ទាប់ពីមករដូវ។ ក្នុងពេលនេះ អ័រម៉ូននឹងធ្វើឱ្យសុដន់មានសភាពធម្មតាឡើងវិញ ធ្វើឱ្យការសង្កេតភាពមិនប្រក្រតីកាន់តែងាយស្រួល។ បើសិននៅក្នុងចន្លោះពេលនេះ ស្ត្រីសង្កេតឃើញការប្រែប្រួលណាមួយដែលមិនត្រឡប់ទៅដូចដើមវិញ ត្រូវតែទៅជួបវេជ្ជបណ្ឌិតជំនាញឱ្យបានឆាប់រហ័ស ដើម្បីពិនិត្យ និងធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់។

ការយកចិត្តទុកដាក់លើសុខភាពសុដន់ជាប្រចាំ គឺជាជំហានសាមញ្ញ ប៉ុន្តែមានតម្លៃខ្លាំងក្នុងការការពារកុំឱ្យជំងឺមហារីកកើតឡើង ឬសង្កេតឃើញវាឱ្យបានឆាប់។ ស្ត្រីវ័យចាប់ពី ២០ ឆ្នាំឡើងទៅគួរតែធ្វើរឿងនេះ ព្រោះជាផ្នែកមួយនៃការថែរក្សាសុខភាពប្រចាំថ្ងៃរបស់ខ្លួន៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 122

អត្ថបទទាក់ទង

#ជំងឺ

ប្រយ័ត្នមកើតមហារីកសុដន់មិនដឹងខ្លួន បើមានរោគសញ្ញាទាំងនេះត្រូវប្រញាប់ទៅពិនិត្យភ្លាម
Pov Saru
November 21 2025
14 views

#ជំងឺ

អ្នកជំនាញប្រាប់! ផឹកកាហ្វេ ១ពែងក្នុងមួយថ្ងៃ អាចសង្គ្រោះជីវិតអ្នកបាន ១៦% ពីជំងឺ ២ ប្រភេទនេះ
Pov Saru
November 21 2025
49 views

#ជំងឺ

ឆាប់កែចេញភ្លាមទម្លាប់ទាំងនេះ ប្រយ័ត្នកើតដំបៅក្រពះ ក្លាយទៅជាមហាររីក
Pov Saru
November 20 2025
5.4 K views

#ជំងឺ

កុំឱ្យហួសពេល! សូមជៀសវាងអាហារទាំងនេះ បើមិនចង់កើតមហារីកក្រពះ
Pov Saru
November 20 2025
4.9 K views

#ជំងឺ

ប្រយ័ត្នស្ដាយក្រោយ! បើមានសញ្ញាទាំងនេះត្រូវប្រញាប់ទៅពេទ្យភ្លាម ព្រោះថ្លើមអ្នកកំពុងពេញដោយជាតិពុល
Pov Saru
November 19 2025
8.1 K views

#ជំងឺ

ប្រយ័ត្នមានដុំសាច់ក្នុងខ្លួន បើភ្ញាក់ពីគេងពេលព្រឹកចេះតែឈឺចាប់ត្រង់ ៣ កន្លែងនេះ
Pov Saru
November 18 2025
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
13.4 K views

#ជំងឺ

ប្រយ័ត្នស្ដាយក្រោយ! បើមានសញ្ញាទាំងនេះត្រូវប្រញាប់ទៅពេទ្យភ្លាម ព្រោះថ្លើមអ្នកកំពុងពេញដោយជាតិពុល
Pov Saru
November 19 2025
8.1 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
6.2 K views

#ជំងឺ

ឆាប់កែចេញភ្លាមទម្លាប់ទាំងនេះ ប្រយ័ត្នកើតដំបៅក្រពះ ក្លាយទៅជាមហាររីក
Pov Saru
November 20 2025
5.4 K views

#ជំងឺ

ប្រយ័ត្នស្ទះសរសៃឈាម ឈានដល់គាំងបេះដូង បើអ្នកនៅតែបន្តទម្លាប់គេងបែបនេះ
Pov Saru
November 13 2025
5.3 K views

#ជំងឺ

កុំឱ្យហួសពេល! សូមជៀសវាងអាហារទាំងនេះ បើមិនចង់កើតមហារីកក្រពះ
Pov Saru
November 20 2025
4.9 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 21 2025
នារីៗ បានរៀបការជាមួយបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតក្លាយជាព្រះនាងមានសុភមង្គលជាដៃគូ
#ព័ត៌មានNovember 21 2025
ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ចូរប្រុងប្រយ័ត្នអាកាសធាតុចុះត្រជាក់ដល់១៦°C
#ជំងឺNovember 21 2025
ប្រយ័ត្នមកើតមហារីកសុដន់មិនដឹងខ្លួន បើមានរោគសញ្ញាទាំងនេះត្រូវប្រញាប់ទៅពិនិត្យភ្លាម
#អត្ថបទ PRNovember 21 2025
ក្រុមហ៊ុន Herbalife ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីម៉ាកយីហោដែលផ្តល់គុណតម្លៃល្អបំផុតរបស់ ទស្សនាវដ្ដី Forbes
#ជំងឺNovember 21 2025
អ្នកជំនាញប្រាប់! ផឹកកាហ្វេ ១ពែងក្នុងមួយថ្ងៃ អាចសង្គ្រោះជីវិតអ្នកបាន ១៦% ពីជំងឺ ២ ប្រភេទនេះ
#កុមារNovember 20 2025
ឪពុកម្តាយកុំមានទម្លាប់ ១នេះ ធ្វើដាក់កូន នាំឱ្យកូនមានផ្លូវចិត្តទាន់ខ្សោយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia