ជំងឺ
អ្នកជំនាញប្រាប់! ផឹកកាហ្វេ ១ពែងក្នុងមួយថ្ងៃ អាចសង្គ្រោះជីវិតអ្នកបាន ១៦% ពីជំងឺ ២ ប្រភេទនេះ
Pov Saru
November 21 2025
679 views

ផឹកកាហ្វេមួយពែងក្នុងមួយថ្ងៃ មិនត្រឹមតែធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយទេ តែវាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺជាច្រើនផងដែរ។ ការសិក្សាជាច្រើនបានបញ្ជាក់ថា កាហ្វេមានអត្ថប្រយោជន៍លើសុខភាព អាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 និងជំងឺបេះដូង។ 

ការស្រាវជ្រាវមួយដែលបានធ្វើលើមនុស្សពេញវ័យអាមេរិកជាង 46,000 នាក់ រយៈពេលជិត 10 ឆ្នាំ បង្ហាញថា អ្នកដែលផឹកកាហ្វេប្រហែល 1 ទៅ 2 ពែងក្នុងមួយថ្ងៃ មានហានិភ័យនៃការស្លាប់ទាបជាងអ្នកដែលមិនផឹកដល់ទៅ 14%។ លើសពីនេះ វាក៏រកឃើញថា ការផឹកកាហ្វេមួយពែងក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃការស្លាប់ពីគ្រប់មូលហេតុបានដល់ទៅ 16%  ។ ជាពិសេសហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូងក៏ថយចុះពី 29% ទៅ 33% ផងដែរ។

យ៉ាងណាក៏ដោយ អត្ថប្រយោជន៍ទាំងនេះឃើញច្បាស់សម្រាប់តែអ្នកដែលផឹកកាហ្វេខ្មៅ និងកាហ្វេដែលមានជាតិស្ករតិចតែប៉ុណ្ណោះ។ វេជ្ជបណ្ឌិត Fang Fang Zhang ពីសាកលវិទ្យាល័យ Tufts សហរដ្ឋអាមេរិក បានពន្យល់ថា ការបន្ថែមស្ករ និងជាតិខ្លាញ់ឆ្អែតច្រើនពេកអាចបង្កើនកាឡូរី និងនាំឱ្យមានបញ្ហាសុខភាព ដូចជាជំងឺបេះដូង និងសរសៃឈាម។ ទោះបីជាការបន្ថែមបន្តិចមិនប៉ះពាល់អ្វីធ្ងន់ធ្ងរ យ៉ាងណាក៏គួរតែប្រុងប្រយ័ត្នកុំឱ្យលើសកម្រិតខ្លាំងពេក។ 

សារធាតុ polyphenols ដែលមានក្នុងកាហ្វេជាច្រើនជាភ្នាក់ងារប្រឆាំងអុកស៊ីតកម្ម ជួយកាត់បន្ថយការរលាក និងការខូចខាតដោយរ៉ាឌីកាល់សេរី។ ទោះបីជាការបន្ថែមស្ករ ឬជាតិខ្លាញ់ឆ្អែតមិនបំផ្លាញសារធាតុនេះ ក៏វាអាចជះឥទ្ធិពលអវិជ្ជមានលើសុខភាពទូទៅដែរ ប្រសិនបើប្រើច្រើនពេក។ អ្នកជំនាញក៏បានរកឃើញថា កម្រិតមធ្យមគឺល្អបំផុត ប្រសិនបើផឹកច្រើនជាង 2 ទៅ 3 ពែងក្នុងមួយថ្ងៃ អ្នកប្រហែលជាមិនទទួលបានអត្ថប្រយោជន៍អ្វីទេ តែបែរជាធ្វើឱ្យមានបញ្ហាដល់សុខភាពទៅវិញដូចជា ថប់បារម្ភ ចង្វាក់បេះដូងលោតលឿន និងសម្ពាធឈាមឡើងខ្ពស់ ជាដើម។ 

ដូច្នេះ ដើម្បីផឹកកាហ្វេឱ្យទទួលបានអត្ថប្រយោជន៍អ្នកត្រូវដឹងពីកម្រិត និងកំណត់ពេលផឹកឱ្យបានត្រឹមត្រូវ។ ពេលវេលាដែលល្អសម្រាប់ផឹកកាហ្វេពេលព្រឹកគឺចន្លោះម៉ោង 9:30–11:30 ប៉ុន្តែត្រូវចាំថាកុំផឹកពេលពោះទទេ ព្រោះវាអាចបង្កឱ្យមានការរលាកក្រពះបាន។ ពេលថ្ងៃត្រង់ គួរផឹកនៅម៉ោង 1–2 ក្រោយអាហារ ព្រោះបើអ្នករងចាំផឹកនៅម៉ោងនេះ នោះរាងកាយនឹងទទួលអត្ថប្រយោជន៍បានពេញលេញ។

ហើយចាប់ពីម៉ោង 2 រសៀលទៅ អ្នកមិនគួរផឹកកាហ្វេទេ ការផឹកកាហ្វេនៅពេលល្ងាចគឺជាមូលហេតុចម្បងមួយនៃការគេងមិនលក់ចង្វាក់បេះដូងលោតលឿន និងធ្វើឱ្យមានជំងឺថប់បារម្ភ។ នេះមានគ្រោះថ្នាក់ណាស់ ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាសរសៃឈាមបេះដូង ឬជំងឺថប់បារម្ភ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
650 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
199 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
52 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views

#ជំងឺ

អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
Tror Sopheap
April 1 2026
2 views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2 views
អត្ថបទថ្មីៗ
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia