ជំងឺ
ប្រយ័ត្នស្ដាយក្រោយ! បើមានសញ្ញាទាំងនេះត្រូវប្រញាប់ទៅពេទ្យភ្លាម ព្រោះថ្លើមអ្នកកំពុងពេញដោយជាតិពុល
Pov Saru
November 19 2025
8.5 K views

ថ្លើមគឺជាសរីរាង្គដ៏សំខាន់មួយនៅក្នុងរាងកាយរបស់យើង និងជួយរក្សាសុខភាពយើងឱ្យដំណើរការល្អ។ ថ្លើមមានតួនាទីចម្បងជាច្រើនដូចជា ច្រោះយកជាតិពុលនិងកាកសំណល់ចេញពីឈាម ផ្ទុកនូវសារធាតុចិញ្ចឹម ប្រូតេអ៊ីន និងជួយគ្រប់គ្រងដំណើរការស្ដុកឈាម។ ដោយសារថ្លើមមានតួនាទីសំខាន់បែបនេះហើយ ទើបយើងត្រូវការការពារវាឱ្យបានល្អ បើកាលណាថ្លើមរងការខូចខាតវានាំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ខ្លួនយើង និងគំរាមកំហែងដល់អាយុជីវិតថែមទៀតផងបើមិនទទួលបានការព្យាបាលឱ្យទាន់ពេលវេលាទេនោះ។ 

ដើម្បីថែរក្សាថ្លើមឱ្យមានសុខភាពល្អ យើងត្រូវចាប់ផ្តើមពីរបៀបរស់នៅប្រចាំថ្ងៃ ដូចជា ការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើម ការរស់នៅដោយមានអនាម័យ និងជ្រើសរើសអាហារដែលសម្បូរជីវជាតិ ល្អដល់សុខភាព។ ព្រោះថ្លើមអាចជួបប្រទះជំងឺជាច្រើនបានងាយ ប្រសិនបើយើងមិនប្រយ័ត្នហើយជំងឺដែលអាចប្រឈមមានដូចជា៖ ជំងឺរលាកថ្លើម ជាតិខ្លាញ់កកនៅថ្លើម បូសថ្លើម ក្រិនថ្លើម និងមហារីកថ្លើម ជាដើម។ 

អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះ តាមរយៈគេហទំព័រ Mayo Clinic ក៏បានបញ្ជាក់ពីរោគសញ្ញាចម្បងមួយចំនួនដែលអាចបង្ហាញថា ថ្លើមរបស់អ្នកកំពុងប្រកាសអាសន្ន ដោយសារតែជាតិពុលកកកុញច្រើនពេក។ ចំណាំរោគសញ្ញាទាំងនេះ បើមានសញ្ញាណាមួយលេចឡើងអ្នកគួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញភ្លាម៖

១. ស្បែក និងភ្នែកលឿង (ខាន់លឿង)
២. មានអារម្មណ៍រមាស់ខ្លាំង
៣. ឈឺចាប់នៅផ្នែកខាងស្តាំខាងលើនៃពោះ
៤. អស់កម្លាំង គ្មានថាមពល
៥. គ្រុនក្ដៅ
៦. បាត់បង់ចំណង់អាហារ
៧. ចង្អោរ ឬក្អួត
៨. ទឹកនោមមានពណ៌ចម្លែក 

អ្នកទាំងអស់គ្នាមិនគួរមើលរំលងរោគសញ្ញាទាំងនេះទេ វាអាចជាសញ្ញាដំបូងនៃការខូចខាតនៃថ្លើម ដែលត្រូវការការត្រួតពិនិត្យជាបន្ទាន់។ ដើម្បីការពារថ្លើមឱ្យមានសុខភាពល្អ រឹងមាំ អ្នកគួរតែជៀសវាងអាហារ និងទម្លាប់ដែលធ្វើឱ្យថ្លើមរងនូវសម្ពាធ និងមានជាតិពុលកកកុញ ឧទាហរណ៍៖ ស្រា បារី អាហារកែច្នៃ អាហារខ្លាញ់ខ្ពស់ និងអាហារផ្អែមៗលើសកម្រិត។ ជំនួសវិញ បន្លែ ផ្លែឈើ អាហារខ្លាញ់ល្អ (ដូចជា អាវ៉ូកាដូ គ្រាប់ធញ្ញជាតិ និងត្រីមានខ្លាញ់ល្អ) អាហារទាំងនេះសុទ្ធសឹងតែជាអាហារ ប៉ូវដល់ថ្លើម ធ្វើឱ្យថ្លើមកាន់តែធ្វើការបានល្អជាងមុន។ 

ចំណាំថា ជំងឺថ្លើម ជាពិសេសជំងឺមហារីកថ្លើម គឺជាជំងឺមួយដែលស្ងៀមស្ងាត់ វាអាចមិនបង្ហាញរោគសញ្ញាច្បាស់ភ្លាមៗទេ។ ដូច្នេះ ប្រសិនបើអ្នកមានការសង្ស័យ ឬមានរោគសញ្ញាខាងលើ សូមទៅពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតឱ្យបានឆាប់ តាមរយៈនេះ អ្នកអាចការពារខ្លួនឯងពីគ្រោះថ្នាក់ធ្ងន់ធ្ងរនាពេលអនាគតបាន៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia