ចិត្តសាស្ត្រ
នារីៗ បានរៀបការជាមួយបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតក្លាយជាព្រះនាងមានសុភមង្គលជាដៃគូ
Tror Sopheap
November 21 2025
2 views

ការរើសគូជីវិតជារឿងមួយដែលបញ្ហាធំណាស់នៅក្នុងជីវិតនារីៗ បើរើសគូខុសវ៉ៃព្រឹកល្ងាចហើយសម្តីអវិជ្ជមានថែមទៀត នារីច្បាស់ជាកើតជំងឺផ្លូវចិត្តមិនខានទេ។ នារីដែលរៀបការម្តងហើយ នៅក្នុងសង្គមខ្មែរមានអ្នកមានចំនួនមានការប្រកាន់ច្រើន។ ពេលខ្លះនាងរស់នៅវេទនាផ្លូវចិត្តពេក ក៏សុខចិត្តលែងលះគ្នាមានឈ្មោះជាស្រ្តីមេម៉ាយ។ ដើម្បីកុំឱ្យជួបបញ្ហាបែបនេះ មានលក្ខណៈ ៤យ៉ាងសម្រាប់នារីៗ សង្កេតបុរសមុនយកធ្វើជាប្តី៖

១. បុរសម្នាក់ហ្នឹងរក្សាពាក្យសន្យាកម្រិតណា? លោកតាម Stephen R. Covey ជាអ្នកចិត្តវិទូបាននិយាយថា “ការរក្សាពាក្យសន្យជាការបង្កើតទំនុកចិត្តដើម្បីរក្សាទំនាក់ទំនងឱ្យមានប្រសិទ្ធភាព”។ នារីៗ អាចនិយាយថា បុរសៗ មុនដំបូងរក្សាពាក្យសន្យាណាស់ តែពេលក្រោយៗ កុហសដដែល។ នេះជាការពិតដែរ! ដើម្បីសង្កេតបុរសម្នាក់ហ្នឹង ពូកែគោរពពាក្យសន្យា ឬមួយអត់ទេ? ចូរនារីៗ ត្រូវមើលថា បុរសហ្នឹងគោរពពាក្យសម្តីរបស់ខ្លួនចំពោះអ្នកដទៃច្រើនទេ។ បើបុរសហ្នឹងក្បាត់ពាក្យចំពោះអ្នកដទៃច្រើនហើយ ថ្ងៃណាមួយគេក៏កុហកអ្នកដូចគ្នា។ សម្រាប់នារីមានសុភមង្គលពេលដៃគូព្យាយាមគោរពពាក្យសន្យា បើធ្វើមិនបានទេ គួរប្រាប់ហេតុផលស្មោះត្រង់។ បើហេតុផលច្រើនពេក គេហៅថា លេសហើយ។ បុរសគោរពាក្យសន្យានិយាយថា សូមទោស! ខ្ញុំទទួលខុសត្រូវសម្តីនេះ។

២. មើលអត្តចរិតពេលគាត់មានកំហឹង៖ ដើម្បីសុវត្ថិភាពក្នុងជីវិតប្តីប្រពន្ធ នារីៗ ចូរមើលបុរសពេលគាត់ខឹង បើគាត់ប្រើពាក្យសម្តីខ្លាំងៗ ដាក់មិត្តភក្តិ ដាក់គ្រួសារ និងដាក់អ្នកមានអំណាចតូចជាងខ្លួន នេះជាការបញ្ជាក់លក្ខណៈអត្តចរិតរបស់គាត់មួយដែរ។ សុភាសិតចិនមួយបានពោលថា “បើបុរសម្នាក់ មិនអាចគ្រប់គ្រងកំហឹងខ្លួនបានទេ គ្រួសារគ្មានសុភមង្គលទេ”។ ទោះបីនារីមានទំនាក់ទំនងជាមួយគ្នាបានច្រើនខែហើយក៏ដោយ ពេលគាត់មានកំហឹងហើយចេះតែបញ្ចេញ អ្នកគួរធ្វើការពិចារណាសិនដែរ។ នារីមានសុភមង្គលពេលបុរសដៃគូឈ្នះលើកំហឹង។

៣. មានអារម្មណ៍សុវត្ថិភាពពេលនៅក្បែរគ្នា៖ តាមគេហទំព័រ powerofpositivity បានចុះផ្សាយថា ពេលអ្នកមានមិត្តល្អ ពេលខ្លះគ្រាន់តែអ្នកបាននៅក្បែរនិយាយលេងជាមួយមិត្ត អ្នកក៏រំសាយទុក្ខទុក្ខព្រួយដែរ។ មិនខុសគ្នាប៉ុន្មានដែរពីដៃគូដែលមានលក្ខណៈសម្បត្តិល្អដូចមិត្តភក្តិគឺឱ្យអ្នកមានអារម្មណ៍ថាគ្រប់យ៉ាងបានធូរស្បើយពេលនៅក្បែរគ្នាដោយមិនចាំបាច់មានកម្មវិធីឬបរិយាកាសល្អអ្វីទេ។ អ្នកត្រូវសង្កេតពីអារម្មណ៍ខ្លួនដែរ ព្រោះអារម្មណ៍ជាញ្ញាណពិសេសអត់ចេះកុហសទេ បើអ្នកនិយាយគ្នាមិនចុះសម្រុង នៅក្បែរគ្នាមិនសូវជាកក់ក្តៅ វាអាចមានបញ្ហាអ្វីមួយ។

៤. នាងជាមនុស្សតែម្នាក់នៅក្នុងបេះដូងគេ៖ តាមគេហទំព័រ phunutoday បានចុះផ្សាយថា មានទំនុកចិត្តព្រោះតែស្មោះត្រង់នឹងគ្នា។ បុរសស្មោះស្នេហ៍ទោះបីគេជួបនារីរាប់ពាន់នាក់ ក៏គេមានអារម្មណ៍មានបេះដូងធម្មតាដែរ ហើយគេមិនយកភ្នែកមើលនារីទេ គេគោរពនារីផ្សេងដូចជាប្អូនស្រីឬជាបងស្រី ព្រោះបេះដូងគេផ្ញើរក្តីស្រឡាញ់ក្នុងបេះដូងរបស់នាងរួចហើយ។ នេះជាគុណសម្បត្តិនៃការស្មោះត្រង់បុរសធ្វើឱ្យអ្នកក្លាយជាព្រះនាងមានសុភមង្គលហើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2955

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

នារីៗ បានរៀបការជាមួយបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតក្លាយជាព្រះនាងមានសុភមង្គលជាដៃគូ
Tror Sopheap
November 21 2025
2 views

#ចិត្តសាស្ត្រ

គន្លឹះទាំង ៣នេះធ្វើឱ្យអ្នកបំបាត់ស្ត្រេសហើយឆាប់គេងលក់ស្រួល
Tror Sopheap
November 19 2025
52 views

#ចិត្តសាស្ត្រ

បើមិនចង់ទឹកភ្នែកក្រោយរៀបការទេ បុរសមានលក្ខណៈ ៣ នេះកុំរៀបការជាមួយឱ្យសោះ
Pov Saru
November 19 2025
1.1 K views

#ចិត្តសាស្ត្រ

កុំឱ្យការគិតស្ពិក! អ្នកសាកល្បង ៤វិធីនេះ បណ្តុះខួរក្បាលគិតបានលឿន
Tror Sopheap
November 18 2025
128 views

#ចិត្តសាស្ត្រ

ពេលព្រឹកនេះ ៤ទម្លាប់នេះ នាំអារម្មណ៍អ្នករីករាយ មានក្តីសុខ មានថាមពលទ្វេដង
Tror Sopheap
November 13 2025
177 views

#ចិត្តសាស្ត្រ

លោក ម៉ាស បញ្ជាក់ថា អ្នកចេះគិតបែបនេះ អនាគតសម្រេចលទ្ធផលធំ
Tror Sopheap
November 12 2025
75 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
13.4 K views

#ជំងឺ

ប្រយ័ត្នស្ដាយក្រោយ! បើមានសញ្ញាទាំងនេះត្រូវប្រញាប់ទៅពេទ្យភ្លាម ព្រោះថ្លើមអ្នកកំពុងពេញដោយជាតិពុល
Pov Saru
November 19 2025
8.1 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
6.2 K views

#ជំងឺ

ឆាប់កែចេញភ្លាមទម្លាប់ទាំងនេះ ប្រយ័ត្នកើតដំបៅក្រពះ ក្លាយទៅជាមហាររីក
Pov Saru
November 20 2025
5.4 K views

#ជំងឺ

ប្រយ័ត្នស្ទះសរសៃឈាម ឈានដល់គាំងបេះដូង បើអ្នកនៅតែបន្តទម្លាប់គេងបែបនេះ
Pov Saru
November 13 2025
5.3 K views

#ជំងឺ

កុំឱ្យហួសពេល! សូមជៀសវាងអាហារទាំងនេះ បើមិនចង់កើតមហារីកក្រពះ
Pov Saru
November 20 2025
4.9 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 21 2025
នារីៗ បានរៀបការជាមួយបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតក្លាយជាព្រះនាងមានសុភមង្គលជាដៃគូ
#ព័ត៌មានNovember 21 2025
ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ចូរប្រុងប្រយ័ត្នអាកាសធាតុចុះត្រជាក់ដល់១៦°C
#ជំងឺNovember 21 2025
ប្រយ័ត្នមកើតមហារីកសុដន់មិនដឹងខ្លួន បើមានរោគសញ្ញាទាំងនេះត្រូវប្រញាប់ទៅពិនិត្យភ្លាម
#អត្ថបទ PRNovember 21 2025
ក្រុមហ៊ុន Herbalife ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីម៉ាកយីហោដែលផ្តល់គុណតម្លៃល្អបំផុតរបស់ ទស្សនាវដ្ដី Forbes
#ជំងឺNovember 21 2025
អ្នកជំនាញប្រាប់! ផឹកកាហ្វេ ១ពែងក្នុងមួយថ្ងៃ អាចសង្គ្រោះជីវិតអ្នកបាន ១៦% ពីជំងឺ ២ ប្រភេទនេះ
#កុមារNovember 20 2025
ឪពុកម្តាយកុំមានទម្លាប់ ១នេះ ធ្វើដាក់កូន នាំឱ្យកូនមានផ្លូវចិត្តទាន់ខ្សោយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia