សម្រស់
ឆ្ងល់អត់! លាបឡេការពារកម្ដៅថ្ងៃរួចចេះតែមាស់មិនឈប់ អាចបណ្ដាលមកពីកត្តាទាំង ៣ នេះ
Pov Saru
November 22 2025
4 views

ឡេការពារកម្ដៅថ្ងៃ គឺជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការថែរក្សាស្បែកប្រចាំថ្ងៃ ពិសេសនៅអាកាសធាតុក្តៅខ្លាំង។ វាជួយការពារកាំរស្មី UV មិនឱ្យបំផ្លាញស្បែកធ្វើឱ្យរលាក ក្រហម ឬធ្វើឱ្យស្បែកចាស់លឿន។ យ៉ាងណាមិញ មនុស្សជាច្រើនតែងមានបញ្ហារមាស់ ឬមានអារម្មណ៍ថាក្រហាយនៅលើស្បែកបន្ទាប់ពីលាបឡេការពារកម្ដៅថ្ងៃ រួចដែលធ្វើឱ្យពួកគេពិបាកមែនទែនក្នុងការប្រើប្រាស់ឡេការពារស្បែក។ 

ក្នុងករណីបន្ទាប់ពីលាបឡេការពារកម្ដៅថ្ងៃរួចឡើងរមាស់ភ្លាមៗ វាអាចកើតឡើងដោយកត្តាជាច្រើនដែលខុសគ្នា ដូចជា សមាសធាតុនៅក្នុងផលិតផល បរិយាកាសដែលយើងរស់នៅ និងប្រភេទឡេការពារកម្ដៅថ្ងៃដែលយើងប្រើមិនត្រូវជាមួយប្រភេទស្បែក ជាដើម។ ដូច្នេះបើអ្នកជួបប្រទះបញ្ហាលាបឡេការពារកម្ដៅថ្ងៃរួចស្រាប់តែឡើងរមាស់ភ្លាមៗ វិធីដោះស្រាយត្រូវតែទៅលាងទឹកចេញ ហើយស្វែងរកឡេការពារកម្ដៅថ្ងៃថ្មី តែត្រូវចាំមុននឹងទិញត្រូវពិនិត្យឱ្យបានច្បាស់ ឬសាកសួរអ្នកលក់ពីផលិតផលដែលត្រូវជាមួយស្បែករបស់ខ្លួនឯង ហើយក៏ត្រូវដឹងថាឡេការពារកម្ដៅថ្ងៃនោះជាប្រភេទ Indoor (ប្រើសម្រាប់អ្នកនៅម្លប់មិនត្រូវថ្ងៃច្រើន) ឬ Outdoor (ប្រើសម្រាប់ចេញក្រៅញឹក ឬត្រូវកម្ដៅថ្ងៃច្រើន)។

យ៉ាងណាមិញ បើសិនជាអ្នកលាបឡេការពារកម្ដៅថ្ងៃហើយមិនកើតរមាស់ភ្លាមៗទេ ប៉ុន្តែបន្ទាប់ពី ២ ទៅ ៣ ម៉ោងឬដល់ពេលចេញក្រៅទើបរមាស់នោះ នេះមិនមែនមកពីឡេការពារកម្ដៅថ្ងៃដែលអ្នកលាបមានបញ្ហាទេ តែវាអាចបណ្ដាលមកពីស្បែករបស់អ្នកជាប់ធូលីដី ឬកម្ទេចកម្ទី ពីបរិកាសជុំវិញច្រើនពេក។ នៅពេលនៅពេលឡេការពារកម្ដៅថ្ងៃស្ថិតលើស្បែកជាមួយធូលី ស្បែកអាចមានប្រតិកម្មរមាស់។ ករណីនេះដំណោះស្រាយសាមញ្ញណាស់ គ្រាន់តែលាងមុខឱ្យស្អាត ហើយលាបឡេការពារកម្ដៅថ្ងៃឡើងវិញ នោះការរមាស់ភាគច្រើននឹងបាត់ទៅវិញ។

សម្រាប់អ្នកដែលមិនសូវដឹងពីប្រភេទ ឡេការពារកម្ដៅថ្ងៃ ថាតើឡេការពារកម្ដៅថ្ងៃណាដែលល្អងាយស្រួលលាប។ ឡេការពារកម្ដៅថ្ងៃមាន ២ ប្រភេទគឺ Chemical និង Physical (Mineral)។ Chemical Sunscreen ជាប្រភេទងាយជ្រាបចូលលើស្បែក ស្រួលលាប និងមិនប្រតាកលើស្បែក។ ប៉ុន្តែនៅថ្ងៃដែលអាកាសធាតុក្តៅខ្លាំង ពួកវាអាចធ្វើឱ្យស្បែករបស់មនុស្សមួយចំនួនមានប្រតិកម្មខ្លាំង ដូចជារមាស់ រោល ឬក្រហម ពិសេសសម្រាប់អ្នកដែលមានស្បែកងាយរលាក ឬកើតមុនងាយ។ ក្នុងករណីនេះ ការប្តូរទៅប្រើ Physical Sunscreen គឺជាជម្រើសល្អជាង។ Physical Sunscreen មានសមាសធាតុ Zinc Oxide ឬ Titanium Dioxide វាការពារកាំរស្មីដោយរារាំងនៅលើផ្ទៃស្បែក ហើយសមស្របសម្រាប់ស្បែកងាយរលាកជាង Chemical Sunscreen។

ទោះបីជាយ៉ាងណាក៏ដោយ ការរមាស់ស្បែកបន្ទាប់ពីលាបឡេការពារកម្ដៅថ្ងៃ វាមិនប្រាកដថាកើតឡើងដោយសារតែមូលហេតុដូចខាងលើនេះទាំងអស់ទេ ពេលខ្លះវាអាចបណ្តាលមកពីស្បែករបស់អ្នកខូចស្រាប់ ស្បែកមានស្នាមរលាក មិនបានលាងសម្អាតស្បែកឱ្យបានស្អាត ឬលាបច្រើនជាន់នៅលើផលិតផលផ្សេង ក៏ជាមូលហេតុដែរ។ ដូច្នេះ ប្រសិនបើអ្នកឈប់ប្រើ Sunscreen ហើយស្បែកនៅតែរមាស់ខ្លាំង ឬមានអាការៈក្រហមលើសពីមួយសប្ដាហ៍ ឬទៅដល់មួយខែ គួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតស្បែក ដើម្បីរកមូលហេតុពិតប្រាកដ ហើយទទួលបានការព្យាបាលត្រឹមត្រូវ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 123

អត្ថបទទាក់ទង

#សម្រស់

ឆ្ងល់អត់! លាបឡេការពារកម្ដៅថ្ងៃរួចចេះតែមាស់មិនឈប់ អាចបណ្ដាលមកពីកត្តាទាំង ៣ នេះ
Pov Saru
November 22 2025
4 views

#សម្រស់

មិនបាច់ទាល់តែមុខស្អាត រាងស្វែលទេ! មនុស្សស្រីដែលទាក់ទាញបំផុតគឺមាន ៦ ចំណុចនេះក្នុងខ្លួន
Pov Saru
November 18 2025
1.1 K views

#សម្រស់

រូបមន្តតារាស្រី Charmaine វ័យ ៥០ឆ្នាំសម្រស់នៅក្មេង រាងនៅស្លឹម
Tror Sopheap
November 14 2025
177 views

#សម្រស់

ស្បែកមុខទន់រលោង រុន្ធញើសតូច លទ្ធផលឃើញភ្លាមៗ ប្រើពេលត្រឹម ២ នាទីធ្វើទម្លាប់ ២ នេះរាល់ថ្ងៃ
Pov Saru
November 13 2025
1.5 K views

#សម្រស់

ស្រកគីឡូងាយមិនបាច់ហាត់ប្រាណ ឱ្យតែអ្នកអនុវត្តតាម ៦ទម្លាប់នេះរាល់ថ្ងៃ
Pov Saru
November 11 2025
2.7 K views

#សម្រស់

តារាច្នៃម៉ូដ Apfel វ័យ១០២ឆ្នាំប្រាប់ថា ធ្វើរឿងមួយនេះ រក្សាវ័យឱ្យស្រស់ស្អាតបានយូរ
Tror Sopheap
November 10 2025
173 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
13.8 K views

#ជំងឺ

ប្រយ័ត្នស្ដាយក្រោយ! បើមានសញ្ញាទាំងនេះត្រូវប្រញាប់ទៅពេទ្យភ្លាម ព្រោះថ្លើមអ្នកកំពុងពេញដោយជាតិពុល
Pov Saru
November 19 2025
8.3 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
6.2 K views

#ជំងឺ

ឆាប់កែចេញភ្លាមទម្លាប់ទាំងនេះ ប្រយ័ត្នកើតដំបៅក្រពះ ក្លាយទៅជាមហាររីក
Pov Saru
November 20 2025
6 K views

#ជំងឺ

ប្រយ័ត្នស្ទះសរសៃឈាម ឈានដល់គាំងបេះដូង បើអ្នកនៅតែបន្តទម្លាប់គេងបែបនេះ
Pov Saru
November 13 2025
5.3 K views

#ជំងឺ

កុំឱ្យហួសពេល! សូមជៀសវាងអាហារទាំងនេះ បើមិនចង់កើតមហារីកក្រពះ
Pov Saru
November 20 2025
5.1 K views
អត្ថបទថ្មីៗ
#សម្រស់November 22 2025
ឆ្ងល់អត់! លាបឡេការពារកម្ដៅថ្ងៃរួចចេះតែមាស់មិនឈប់ អាចបណ្ដាលមកពីកត្តាទាំង ៣ នេះ
#ចិត្តសាស្ត្រNovember 21 2025
នារីៗ បានរៀបការជាមួយបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតក្លាយជាព្រះនាងមានសុភមង្គលជាដៃគូ
#ព័ត៌មានNovember 21 2025
ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ចូរប្រុងប្រយ័ត្នអាកាសធាតុចុះត្រជាក់ដល់១៦°C
#ជំងឺNovember 21 2025
ប្រយ័ត្នមកើតមហារីកសុដន់មិនដឹងខ្លួន បើមានរោគសញ្ញាទាំងនេះត្រូវប្រញាប់ទៅពិនិត្យភ្លាម
#អត្ថបទ PRNovember 21 2025
ក្រុមហ៊ុន Herbalife ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីម៉ាកយីហោដែលផ្តល់គុណតម្លៃល្អបំផុតរបស់ ទស្សនាវដ្ដី Forbes
#ជំងឺNovember 21 2025
អ្នកជំនាញប្រាប់! ផឹកកាហ្វេ ១ពែងក្នុងមួយថ្ងៃ អាចសង្គ្រោះជីវិតអ្នកបាន ១៦% ពីជំងឺ ២ ប្រភេទនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia