ជំងឺ
វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
3.4 K views

ផ្អែកតាមការចែករំលែករបស់វេជ្ជបណ្ឌិត​ ខាំ សោភា វេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធរំលាយអាហារប្រចាំនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានលើកឡើងឱ្យដឹងថា​ ចំពោះរោគសញ្ញានៃជំងឺមហារីកពោះវៀនរ៉ាំរ៉ៃ ដែលភាគច្រើនជំរុញឱ្យអ្នកជំងឺឱ្យមកកាន់មន្ទីរពេទ្យច្រើនតែចេញជាអាការរួមមាន៖ ឈឺចុកពោះជាប្រចាំ, ឈឺចុកនៅក្នុងពោះជាពិសេសឈឺនៅផ្នែកខាងក្រោមនៃពោះ, ឈឺចុករមួលខ្លាំង, ជួនកាលមានបន្ទោរបង់មានឈាម ឬមានសំបោរមកតាមលាមក, រាកច្រើនដងក្នុង១ថ្ងៃ, មានបាត់បង់ឈាមធ្វើឱ្យអ្នកជំងឺស្លេកស្លាំង និងមានសញ្ញាបន្ទាប់បន្សំផ្សេងៗទៀតដូចជា ឈឺសន្លាក់, រលាកសន្លាក់, មានពាក់ព័ន្ធនឹងជំងឺសើរស្បែក ឬកើតពងបែកមាត់...ជាដើម។

បន្ថែមជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតក៏បានលើកឡើងបន្ថែមឱ្យដឹងដែរថា ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ កាលពីមុនយើងតែងតែគិតថា វាបណ្តាលមកពីកត្តារបបអាហារ និងលក្ខខណ្ឌស្ត្រេសចូលរួមបន្ថែម ក៏ប៉ុន្តែមកទល់នាពេលបច្ចុប្បន្ន មានការសិក្សាជាបន្តបន្ទាប់លើកឡើងថា មិនទាន់ច្បាស់ប៉ុន្មាននោះទេ វាគ្រាន់តែជាកត្តាជំរុញដែលបណ្តាលឱ្យជំងឺរលាកពោះវៀនរ៉ាំរ៉ៃនេះ វិវត្តចូលទៅក្នុងស្ថានភាពធ្ងន់ធ្ងរ។

មានកត្តាមួយត្រូវបានសង្ស័យខ្លាំង ដែលវាជាប់ទាក់ទងទៅនឹងជំងឺរលាកពោះវៀនរ៉ាំរ៉ៃនេះ គឺមកពីប្រព័ន្ធភាពស៊ាំនៅក្នុងកោសិការាងកាយរបស់យើងបញ្ជូនសញ្ញាខុស ធ្វើឱ្យប៉ះពាល់ទៅដល់ភ្នាស់របស់ពោះវៀន។ នៅពេលណាវាបញ្ចេញសារធាតុសម្លាប់មេរោគនៅក្នុងពោះវៀន លក្ខខណ្ឌបញ្ចេញនេះ ក៏អាចទៅប៉ះពាល់ដល់ពោះវៀនផងដែរ ប៉ះពាល់ទាំងពោះវៀនតូច ​និងពោះវៀនធំ នេះជាមូលហេតុមួយដែលស្ថិតនៅក្នុងការសង្ស័យជាចម្បង។

កត្តាមួយទៀតបណ្តាលមកពីហ្សែន ដោយអ្នកដែលគាត់មានប្រវត្តិគ្រួសារធ្លាប់កើតនូវជំងឺរលាកពោះវៀនរ៉ាំរ៉ៃពីមុនមក​ នោះជំងឺប្រភេទនេះអាចនឹងធ្វើឱ្យសមាជិកគ្រួសារជំនាន់ក្រោយប្រឈមនឹងការកើតជំងឺនេះផងដែរ។ ក៏ប៉ុន្តែមិនមែនមានន័យថា ឱ្យតែសមាជិកគ្រួសារត្រូវតែកើតនោះទេ ពីព្រោះថា អ្នកជំងឺរលាកពោះវៀនរ៉ាំរ៉ៃដែលមកមន្ទីរមួយចំនួន កើតមានឡើងដោយមិនជាប់ពាក់ព័ន្ធនឹងហ្សែនឡើយ។

យ៉ាងណាមិញ ក្នុងលក្ខខណ្ឌប្រសិនណាបើមានរោគសញ្ញាណាមួយគួរឱ្យសង្ស័យដូចដែលបានរៀបរាប់ខាងលើ គួរណាស់តែប្រញាប់ទៅមន្ទីរពេទ្យពិនិត្យសុខភាព ស្វែងរកបញ្ហាសុខភាពឱ្យបានទាន់ពេលវេលាថា តើវាជំងឺរលាកពោះវៀនមែនដែរឬយ៉ាងណា? ដោយហេតុថា ជំងឺប្រភេទនេះ ប្រសិនបើអ្នកជំងឺមិនព្រមទទួលយកការព្យាបាលត្រឹមត្រូវ នៅតែបន្តទិញថ្នាំលេបដោយខ្លួនឯង គាត់អាចប្រឈមមុខនឹងបញ្ហាកាន់តែពិបាក និងធ្ងន់ធ្ងរដូចជា៖ ធ្លុះធ្លាយពោះវៀនដែលតម្រូវឱ្យវះកាត់ជាបន្ទាន់ ឬក៏ដំបៅពោះវៀន ស្អិតពោះវៀនដែលទាមទារកាវះកាត់ភ្លាមៗ ឬអាចវិវត្តទៅជាជំងឺមហារីក៕ 

Ds C09983

<<<ណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត​ ខាំ សោភា វេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធរំលាយអាហារ តាមរយៈផេក Royal Phnom Penh Hospital ឬទំនាក់ទំនងតាមលេខ 023 991 000/ 012 991 000>>>

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
Tror Sopheap
March 20 2026
14.6 K views

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.6 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
8.1 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.4 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
7.2 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 22 2026
រាជរដ្ឋាភិបាលកម្ពុជា​បានដាក់ចេញនូវវិធានការ​ ៤នេះ សម្រួលលើប្រេងសាំង និងប្រេងម៉ាសូត
#សម្រស់March 22 2026
អ្នកគ្រូសូលីដា ប្រាប់ថា ទម្លាប់ ១នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#កុមារMarch 22 2026
ឪពុកម្ដាយចិញ្ចឹមកូន តាមវិធី ៣យ៉ាងនេះ ធ្វើឱ្យកូនមានសមត្ថភាពឆ្នើម
#កុមារMarch 20 2026
សហគ្រិនស្រ្តី សំ យុវតី បញ្ជាក់ថា ឪពុកម្តាយធ្វើរឿង ២នេះ កូនកាន់តែរឹងមាំ មានក្តីស្រឡាញ់
#ព័ត៌មានMarch 20 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
#អត្ថបទ PRMarch 20 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីវិធីសាស្រ្តដែលទឹកជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia