អាហារ
ផ្លែឈើ២ប្រភេទ ញុំារាល់ថ្ងៃ សង្រ្គោះស្រ្តីពីជំងឺមហារីក២នេះ
Thida Pet
July 8 2024
1.5 K views

ផ្លែឈើ២ប្រភេទ ញុំារាល់ថ្ងៃ សង្រ្គោះស្រ្តីពីជំងឺមហារីក២នេះ

ផ្លែឈើមានច្រើនប្រភេទ ហើយអត្ថប្រយោជន៍របស់វា​ក៏ខុសៗគ្នាមិនដូចគ្នា ឡើយ មានផ្លែឈើខ្លះញុំាហើយក៏ប៉ះពាល់ដល់សុខភាពរបស់អ្នកដូចគ្នា ពីព្រោះផ្លែឈើនោះសម្បូរជាតិស្ករច្រើន ដែលធ្វើឱ្យអ្នកងាយលើសជាតិស្ករក្នុងឈាម ឡើងគីឡូបាន។ ក៏ប៉ុន្ដែមានផ្លែឈើផ្សេងៗទៀតល្អសម្រាប់សុខភាពរបស់អ្នកញុំា ជាពិសេសគឺអាចជួយការពារជំងឺសាហាវៗបានទៀត។

ជាមួយគ្នានេះដែរ យើងមកណែនាំផ្លែឈើ២ប្រភេទដែលបងប្អូនគួរជ្រើសញុំាពេលព្រឹក ជាពិសេសសម្រាប់អ្នកចង់សម្រកគីឡូ ក៏ត្រូវ អ្នកត្រូវថែសម្រស់ក៏កាន់តែត្រូវ។

ផ្លែឈើ២នោះគឺជាប្រភេទផ្លែប៉ោម និងផ្លែប័រ។ មូលហេតុយើងណែនាំឱ្យបងប្អូនញុំផ្លែនេះក៏ព្រោះវាមានអត្ថប្រយោជន៍ច្រើនណាស់ជួយប្រឆាំងជំងឺមហារីកដូចខាងក្រោម៖

-ការពារជំងឺមហារីកសុដន់៖ នេះបើយោងតាមរយៈការសិក្សាជាច្រើនគេបាន បញ្ជាក់ថានៅក្នុងផ្លែប៉ោមគឺសម្បូរដោយជាតិសរសៃ នឹងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលញុំាទៅមានប្រយោជន៍ច្រើនសម្រាប់ជួយសុខភាព ដូចជាប្រឆាំងជាមួយជំងឺមហារីកសាហាវៗដូចជាជំងឺមហារីកសុដន់ជាដើម។ ដូច្នេះហើយស្រីៗឧស្សាហ៍ញុំាខ្លះផង ព្រោះជំងឺមហារីកសុដន់នេះគឺភាគច្រើនកើតឡើងលើស្រ្តីច្រើនជាងបុរសៗ

-ការពារជំងឺមហារីកមាត់ស្បូន៖ នេះបើយោងតាមរយៈការសិក្សាគេបានបញ្ជាក់ថា​ នៅក្នុងផ្លែប័រសម្បូរសោយសារធាតុប្រឆាំងអុកស៊ីតកម្ម មានអាស៊ីតខ្លាញ់អូមេហ្គា៣ មានអត្ថប្រយោជន៍ដល់អ្នកញុំា ធ្វើឱ្យអ្នកមានសុខភាពល្អ ជំនួយដល់ខួរក្បាល។ អ្វីដែលកាន់តែអស្ចារ្យជាងនេះ ញុំាផ្លែប័រក៏អាចជួយការពារសុខភាពរបស់អ្នកពីជំងឺមហារីកមាត់ស្បូន។ ដូច្នេះហើយស្រីៗយើងគួរតែឧស្សាហ៍ញុំាផង។ ជាក់ស្ដែងនៅលើស្បូន ស្រ្តីគឺមានច្រើនដូចជា គីសដៃស្បូនជាដើម។ 

ក្នុងនោះផងដែរ វេជ្ជបណ្ឌិត ទេព សម្ភស្ស ជាប្រធានផ្នែកសម្ភព និងរោគស្រ្តី នៅមន្ទីរពេទ្យកុមារដំរី បានពន្យល់ថាស្រ្តីគ្រប់វ័យគឺអាចកើតជំងឺគីសដៃស្បូន គ្រាន់តែស្រ្តីក្នុងវ័យបន្តពូជគឺប្រឈមកើតច្រើនជាងគេចាប់ពីគាត់មានអាយុ១៤ឆ្នាំ រហូតដល់៤៧ឆ្នាំ។ ចំពោះកត្តាជាច្រើនដែលអាចបង្កឱ្យមានគីសដៃស្បូន គឺមានកត្តាពីកំណើតការលូតលាស់របស់កោសិកាពីកំណើតមិនធម្មតាខុសពីគេ លូតលាស់មិនល្អ កើតជំងឺមហារីកមកតាំងពីកំណើតជាដើម។ កត្តាមួយទៀតគឺស្រ្តីដែលចូលចិត្តញុំារបបអាហារដែលសម្បូរជាតិផ្អែមខ្លាំង ជាតិខ្លាញ់ កាបូអ៊ីដ្រាត អាហារសម្បូរជាតិអរម៉ូន ជាតិគីមីច្រើន គឺធ្វើឱ្យគាត់ប្រឈមជាមួយជំងឺគីសដៃស្បូនហើយ។

ដូច្នេះរបបអាហារខាងលើគួរតែចៀសវា ប្ដូរមកញុំាអាហារស្រាលៗដូចជា ត្រី សាច់មាន់ ស៊ុត បន្លែផ្លែឈើឱ្យបានគ្រប់គ្រាន់។ ទោះបីរបបអាហារទាំងនេះមិនអាចជួយការពារស្រ្តី១០០ភាគរយក៏ដោយ តែល្អជាងញុំាអាហារដែលជួយជម្រុញជំងឺកាន់តែអាក្រក់។

សរុបមក ២មុខខាងលើគួរញុំាឱ្យបានគ្រប់គ្រាន់ ព្រោះមានប្រយោជន៍ធំអាចជួយសុខភាពរបស់អ្នកឱ្យល្អ ហើយការពារជំងឺមហារីកសាហាវ តែ មិនមែនមានន័យថាឱ្យតែញុំា គឺអាចការពារ១០០ភាគរយពីជំងឺមហារីកឡើយ តែញុំាល្អជាងមិនញុំា៕

ប្រភព៖www.nfcr.org

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1253

អត្ថបទទាក់ទង

#អាហារ

ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
Tror Sopheap
September 30 2024
321 views

#អាហារ

បើអ្នកតាំងចិត្តសម្រកគីឡូ! ដាច់ខាតកុំញុំាអាហារ ៤ប្រភេទនេះដឹងតែស្រកគីឡូហើយ
Tror Sopheap
September 23 2024
528 views

#អាហារ

ញ៉ាំអាហារនេះ ឱ្យអ្នកមានលែងធុញថប់ ប៉ូវផ្លូវចិត្ត និងពង្រឹងមុខងារខួរក្បាល
Tror Sopheap
September 18 2024
131 views

#អាហារ

កម្ចាត់ជាតិខ្លាញ់! ញ៉ាំគ្រាប់ធញ្ញជាតិ ៣មុខនេះ ជួយអ្នកសម្រកគីឡូក្បាលពោះលឿន
Tror Sopheap
August 26 2024
446 views

#អាហារ

វីតាមីន២ អ្នកចង់បានស្បែកភ្លឺរលោង មានសំណើម ក្មេងជាងវ័យ គួរញុំាកុំខាន
Thida Pet
August 25 2024
997 views

#អាហារ

ញ៉ាំចេះតែឡើងគីឡូមែនទេ? មកដឹងពីក្បួនអាហារនេះ អស់ជាតិខ្លាញ់យករាងស្អាត
Tror Sopheap
August 23 2024
595 views
អត្ថបទថ្មីៗ
#កីឡាOctober 6 2024
ក្រុមហ៊ុន Herbalife បានចែករំលែក របៀបបង្កើតផែនការលំហាត់ប្រាណប្រចាំសប្តាហ៍ផ្ទាល់ខ្លួន
#ចិត្តសាស្ត្រOctober 4 2024
ទម្លាប់គិត ២បែបនេះ ជួយអ្នកបន្ធូរអារម្មណ៍ចេញពីស្រ្តេស ភាពតានតឹង និងការបាក់ទឹកចិត្ត
#កីឡាOctober 4 2024
គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
#ចិត្តសាស្ត្រOctober 4 2024
អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
#អាហារSeptember 30 2024
ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
#ចិត្តសាស្ត្រSeptember 30 2024
ពេលអ្នកមានទឹកចិត្តខ្លាំងក្លាបែបនេះ អ្នកលែងខ្ចិល អនាគតរបស់អ្នកលែងលំបាកវេទនាហើយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia