ចិត្តសាស្ត្រ
ពេលអ្នកមានទឹកចិត្តខ្លាំងក្លាបែបនេះ អ្នកលែងខ្ចិល អនាគតរបស់អ្នកលែងលំបាកវេទនាហើយ
Tror Sopheap
September 30 2024
95 views

អ្នកខ្លះគិតថា បើខ្ញុំគ្មានទឹកចិត្តអ្វីសោះ... ខ្ញុំគ្មានថាមពលធ្វើការទេ... តើខ្ញុំគួរធ្វើបែបណា? អ្នកត្រូវតែមានគោលដៅនិងការតស៊ូ ដើម្បីសាងអនាគត។ តាមសហគ្រិនជាតិជប៉ុនលោក តួកូ តួស៊ីយ៉ូ បានលើកឡើងថា លទ្ធផលរបស់បុគ្គលម្នាក់ៗ មិនមែនជាលទ្ធផលត្រឹមតែសមត្ថភាពខាងផ្នែកគំនិតនោះទេ គឺដោយសារថាមពល ការគិតពិចារណា និងការព្យាយាមរបស់ជននោះយ៉ាងស្វិតមិនចុះចាញ់ននោះឯង។ មកពីការងារតែងតែមានក្តីលំបាក តែបើតស៊ូដើម្បីក្តីស្រមៃ អ្នកនឹងសម្រេចបានលទ្ធផលក៏អស្ចារ្យណាស់។ លោក បន្ថែមថា ការស្វិតស្វាញក្នុងការងារគ្រាលំបាកជាសមត្ថភាពដើម្បីជម្នះវាសនាអាក្រក់ ជម្នះសភាពទន់ស្លុតចំពោះមុខឧបសគ្គ ការខូចចិត្ត ខកចិត្ត និងបរាជ័យ ធ្វើឱ្យអ្នកលេចចេញឡើងពីសមត្ថភាពប្រឌិតខ្ពស់ឡើង។

ហេតុនេះហើយ ចូរប្រុងប្រៀបស្មារតីរបស់អ្នកក្នុងគោលបំណងធ្វើឲ្យការងាររបស់អ្នកដែលមានគោលដៅ ទោះបីការងារនោះមានលក្ខណៈលំបាកយ៉ាងណាក៏ដោយ។ គ្មានអ្វីដែលមានការលំបាកធ្វើមិនកើតនោះទេ បើអ្នកខ្វះការស្វិតស្វាញចំពោះកិច្ចការហើយ អ្នកនឹងដួល នេះជាការមានជឿខុសក្នុងការគិតរបស់អ្នក។

ចំណែកលោក គឹម វូឈុង លើកឡើងថា ការមានជំនឿចិត្ត និងការទុកចិត្តលើកិច្ចការដែលអ្នកចាប់ផ្តើមធ្វើនោះ ព្រោះគ្មានអ្វីមួយដែលធ្វើមិនកើតទេ។ អ្នកត្រូវតែមានទំនុកចិត្ត ហើយមានគំនិតប្រាកដនិយម ដល់អញ្ចឹងទៅ គ្មានអ្វីមកជំទាស់ជាឧបសគ្គឡើយ។ នៅគ្រប់ទីកន្លែងមានឱកាសជាច្រើនបានលាក់ខ្លួនបំពួន ហើយរង់ចាំឲ្យអ្នករកឃើញតែប៉ុណ្ណោះ ពេលអ្នកតស៊ូយ៉ាងស្វិតស្វាញនោះ។ ជីវិតបើកទ្វារចំពោះជនណាដែលមានគំនិតប្រាកដនិយម ជនណាដែលមានការទុកចិត្ត និងជំនឿជនណាដែលជំនះឆាកជីវិតយ៉ាងស្វាហាប់។ វត្ថុទាំងអស់នេះបានក្លាយទៅជាការពិតដោយសារមានជនជាច្រើនមានជំនឿ និងការទុកចិត្តលើខ្លួនឯង ហើយជនរបៀបនេះហើយ ដែលនៅតែបន្តការសរសេររប្រវត្តិសាស្រ្តសកលលោកជាអ្នកឈ្នះនេះឯង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3137

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង
Tror Sopheap
March 8 2026
499 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
343 views

#ចិត្តសាស្ត្រ

ចង់ឱ្យផ្លូវចិត្តរីករាយ មានក្តីសុខនោះ អ្នកត្រូវរស់នៅតាមច្បាប់មាសទាំង ៤នេះ គ្មានទុក្ខកង្វល់ច្រើនទេ
Tror Sopheap
February 28 2026
915 views

#ចិត្តសាស្ត្រ

អ្នកមានអត្តចរិត ១នេះ បំផ្លាញគ្រួសារ ដឹកនាំជីវិតក៏បរាជ័យ និងផ្លូវចិត្តក៏ចុះខ្សោយទៀត
Tror Sopheap
February 24 2026
5.8 K views

#ចិត្តសាស្ត្រ

អ្នកគ្រូ ហមុនី លើកឡើងថា វិធីនេះដុតចំណង់ឱ្យអ្នកទៅហាត់ប្រាណ ដើម្បីសម្រកគីឡូ
Tror Sopheap
February 22 2026
275 views

#ចិត្តសាស្ត្រ

ពេលព្រឹកមិនសប្បាយចិត្ត! អ្នកធ្វើរឿង ៣នេះ នាំអារម្មណ៍រីករាយឡើងវិញ
Tror Sopheap
February 19 2026
1 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.9 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7.1 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
6.1 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.2 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia