ជំងឺ
សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី

ការធ្វើលំហាត់ប្រាណអាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព រួមទាំងការគេងបានគ្រប់គ្រាន់ក៏ជួយដល់សុខភាពរបស់អ្នកដែរ ប៉ុន្តែមានពីរពេលដែលអ្នកគួរជៀសវាងការធ្វើលំហាត់ប្រាណ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់រាងកាយរបស់អ្នកវិញ។ តើ២ពេលនេះគឺពេលណាខ្លះ?

ជាការពិតណាស់ ២ពេលដែលអ្នកគួរជៀសវាង មិនគួរធ្វើលំហាត់ប្រាណនោះទេគឺ ការហាត់ប្រាណពេលព្រឹកព្រលឹមមុនថ្ងៃរះ និងការហាត់ប្រាណមុនចូលគេង។

១.កុំហាត់ប្រាណពេលព្រឹកមុនថ្ងៃរះ(ម៉ោង៤ ឬ ៥ព្រឹក)

មនុស្សជាច្រើនបានគិតថា ការធ្វើលំហាត់ប្រាណពេលព្រឹកព្រលឹម (ម៉ោង៤ឬ៥ព្រឹក) គឺជាវិធីដ៏ល្អមួយដើម្បីនាំឱ្យសុខភាពល្អ ប៉ុន្តែនេះក៏អាចបង្កាឱ្យមានគ្រោះថ្នាក់ដល់សុខភាពផងដែរ។ ការធ្វើលំហាត់ប្រាណនៅពេលព្រឹកព្រលឹមពេកអាចបង្កើនហានិភ័យកើតជំងឺសរសៃឈាមបេះដូង ចំពោះមនុស្សចាស់ដែលមានជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែម

- ចំពោះអ្នកជំងឺលើសឈាម៖ ការសិក្សាមួយដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី Circulation របស់សមាគមបេះដូងអាមេរិកបានបង្ហាញថា អ្នកដែលមានសម្ពាធឈាមខ្ពស់អាចមានហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាល ប្រសិនបើក្រោកហាត់ប្រាណព្រឹកព្រលឹមពេក។ សម្ពាធឈាមកើនឡើងតាមធម្មជាតិក្នុងរយៈពេល2ម៉ោងដំបូងបន្ទាប់ពីភ្ញាក់ពីគេង។ ដូច្នេះអ្នកជំងឺលើសឈាម គួរចៀសវាងការហាត់ប្រាណពេលព្រឹកព្រលឹម ដើម្បីកំណត់ហានិភ័យនៃបញ្ហាសុខភាពសរសៃឈាម ប៉ះពាល់ដល់សុខភាព និងជួយរក្សាឱ្យអ្នកមានអាយុវែងផងដែរ។

- ចំពោះអ្នកជំងឺទឹកនោមផ្អែម៖ អ្នកដែលមានជំងឺទឹកនោមផ្អែមក៏ត្រូវប្រុងប្រយ័ត្ននឹងការហាត់ប្រាណពេលព្រឹកព្រលឹមដែរ។ កានរមិនទាន់ទទួលទានអាហារពេលព្រឹក ហើយក្រោកហាត់ប្រាណពេលព្រឹកពេក អាចនាំឱ្យអ្នកមានអាការ វិលមុខ ដួលសន្លប់ និងអាចរមួលក្រពើ ដែលជាហេតុបង្កឱ្យប៉ះពាល់សុខភាពផងដែរ។ នៅក្នុងនោះ សមាគមន៍ជំងឺទឹកនោមផ្អែមអាមេរិកបានផ្តល់អនុសាសន៍ថា អ្នកជំងឺទឹកនោមផ្អែមគួរតែបន្ថែមកម្រិតអាំងស៊ុយលីន និងញ៉ាំអាហារពេលព្រឹកសម្រន់មុនពេលធ្វើលំហាត់ប្រាណ ដើម្បីធានាកម្រិតជាតិស្ករក្នុងឈាមមានស្ថេរភាព។

- ចំពោះអ្នកមានសុខភាពល្អ៖ សម្រាប់មនុស្សដែលមានសុខភាពល្អ អ្នកជំនាញណែនាំឱ្យញ៉ាំអាហារពេលព្រឹកដែលមានជាតិកាបូអ៊ីដ្រាត 15 ទៅ 30 នាទីមុនពេលហាត់ប្រាណ ដើម្បីផ្តល់ថាមពលដល់សាច់ដុំ ធ្វើឱ្យការហាត់ប្រាណកាន់តែមានប្រសិទ្ធភាព។

២. កុំហាត់ប្រាណនៅពេលយប់មុនពេលចូលគេង៖

ការធ្វើលំហាត់ប្រាណមុនពេលចូលគេងអាចធ្វើឱ្យប៉ះពាល់ដល់ដំណេករបស់អ្នក។ អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដមកពីគេហទំព័រព័ត៌មានសុខភាព Healthline បាននិយាយថា "ការធ្វើលំហាត់ប្រាណនៅពេលយប់ជ្រៅក៏អាចបណ្តាលឱ្យពិបាកក្នុងការគេង"។

នៅពេលអ្នកចាប់ផ្តើមធ្វើលំហាត់ប្រាណ បេះដូងរបស់អ្នកលោតលឿន ដើម្បីបូមឈាមកាន់តែច្រើនទៅកាន់សាច់ដុំរបស់អ្នក។ វាបង្កើនលំហូរឈាមក្នុងរាងកាយទាំងមូល រួមទាំងលំហូរឈាមទៅកាន់ខួរក្បាល។ លំហូរឈាមកាន់តែច្រើនទៅកាន់ខួរក្បាលនឹងបង្កើនថាមពល។ អ្នកជំនាញនៅ National Sleep Foundation បានណែនាំថា មនុស្សត្រូវកំណត់ការហាត់ប្រាណក្នុងរយៈពេល 90 នាទីមុនពេលចូលគេង ព្រោះនេះជាពេលវេលាដែលត្រូវការ ដើម្បីធ្វើឱ្យខ្លួនត្រជាក់បន្ទាប់ពីហាត់ប្រាណ។

ជាចុងក្រោយគេហទំព័រព័ត៌មានសុខភាព Cleveland Clinic បានព្រមានថា ការគេងមិនគ្រប់គ្រាន់អាចធ្វើឱ្យរាងកាយអស់កម្លាំង ខ្វះការប្រុងប្រយ័ត្ន បង្កើនហានិភ័យនៃការបាត់បង់ការចងចាំ សម្ពាធឈាមខ្ពស់ ប្រឈមកើតជំងឺគាំងបេះដូង ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងអាយុរបស់អ្នក៕

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
17.2 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
14.5 K views

#អាហារ

មិនខកបំណង! ញ៉ាំអាហារ ១មុខនេះ ដាស់អារម្មណ៍រួ/មភេ//.ទបានយូរ
Tror Sopheap
October 14 2025
9.5 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9.1 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
8.7 K views

#អាហារ

ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ក្បាលពោះ ហើយប៉ូវសរសៃឈាមខួរក្បាល
Tror Sopheap
October 14 2025
7.6 K views
អត្ថបទថ្មីៗ
#កីឡាOctober 22 2025
ចាយលុយតិចទេ! នេះជាក្បួនរក្សាសម្រស់ ហើយកម្ចាត់ជាតិខ្លាញ់ឱ្យស្រកគីឡូ
#សម្រស់October 22 2025
មិនចង់ចាស់មុនអាយុ! ឆាប់បញ្ឍប់ភ្លាមអាហារ ៥ ប្រភេទនេះ ធ្វើឱ្យស្បែកស្ងួត មានស្នាមជ្រួញ និងឡើងមុនមិនឈប់
#សម្រស់October 22 2025
ចង់ស្អាតដូចនារីជប៉ុន មិនបាច់ប្រើផលិតផលថ្លៃ ញុំាតែអាហារ ៣ នេះស្បែកស្អាត និងមានអាយុវែង
#ចិត្តសាស្ត្រOctober 21 2025
ព្រះអង្គ គូ សុភាព សម្តែងថា អ្នកគិតបែបនេះ ផ្លូវចិត្តក៏មានក្តីស្ងប់ ហើយចិត្តក៏កើនក្តីស្រឡាញ់ថែមទៀត
#ចិត្តសាស្ត្រOctober 21 2025
មានអារម្មណ៍ភ័យៗ! មកដឹងពីគន្លឹះ ៦នេះធ្វើឱ្យអ្នកកាន់តែមានទំនុកចិត្ត
#ជំងឺOctober 21 2025
ឈឺឆ្អឹង ឬសន្លាក់មិនមែនជារឿងធម្មតាទេ អ្នកមានអាការៈ ៤ប្រភេទនេះ ជាសញ្ញាជំងឺមហារីក

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia