ជំងឺ
រោគសញ្ញាបង្ហាញថាអ្នក អាចប្រឈមកើតជំងឺ​ឫសដូងបាត មិនដឹងខ្លួនទាំងវ័យក្មេង
Thida Pet
July 5 2024
2.7 K views

រោគសញ្ញាបង្ហាញថាអ្នក អាចប្រឈមជំងឺ​ឫសដុងបាត ទាំងវ័យក្មេងមិនដឹងខ្លួន

ជំងឺឫសដូងបាត ជាជំងឺមួយដែលកើតឡើងដោយសារសរសៃឈាមឫសដូងបាត ​នៅក្នុងរន្ធគូទឡើងប៉ោង លៀនចេញមកក្រៅ ដែលជាផលរំខានដល់អ្នកជំងឺទើបគេហៅថា ជំងឺឫសដូងបាត មិនមែនជាដុំឫសដែលដុះនៅក្នុងរន្ធគូទទេ ពីព្រោះថា ឫសដូងបាត ជាបណ្ដុំសរសៃឈាមដែលមនុស្សគ្រប់គ្នាមាន ហើយសរសៃឈាមឫសដូងបាតនោះ គឺមាននាទីប្រមាណជា ២៥%ក្នុងការចូលរួមទប់លាមកជាមួយសាច់ដុំគូទ។

ក្នុងអត្ថបទនេះយើងនឹងមកចែករំលែក​ រោគសញ្ញាបង្ហាញថាអ្នកអាចកើតជំងឺឫសដូងបាត រួមទាំងកត្តាមួយចំនួនដែលធ្វើឱ្យអ្នកើតទាំងមិនដឹងខ្លួនថាកើត។

-ច្រើនកើតលើ មនុស្សដែលចូលចិត្តអង្គុយលើចានបង្គន់យូរៗពេលបត់ជើងម្ដងៗ

-ច្រើនកើតលើក្រុមមនុស្សដែលឧស្សាហ៌រាគច្រើន ឬក៏គាត់ឧស្សាហ៍ទល់លាមកច្រើន

-ច្រើនកើតលើអ្នកមិនសូវញុំាអាហារមានជាតិសរសៃច្រើន ជាហេតុធ្វើឱ្យលាមកគាត់ក្ដៀន ក៏បង្កជាជំងឺឫសដូងបាតឡើងមក

-ច្រើនកើតលើ មនុស្សស្រីដែលគាត់ សម្រាលកូនរួច ព្រោះគាត់ប្រឹងកម្លាំងដើម្បីសម្រាលកូន ដូច្នេះគាត់ក៏ប្រឈមកើតជំងឺ​ឫសដូងបាតឡើងមក។

រោគសញ្ញាជំងឺឫសដូងបាត៖

-លាមកមានលាយឈាម ពេលបត់ជើងម្ដងៗ

-មានរមាស់នៅតំបន់រន្ធគូទ

-មានដុំពក ហើមនៅតំនបង់រន្ធគូទ

-ពិបាកក្នុងការ​បត់ជើង បត់ជើងម្ដងណា មានអារម្មណ៌ថាមិនអស់

-ជាពិសេសមានលៀនដុំសាច់ចេញមកខាងក្រៅ។

សរុបមកបើសិនអ្នកធ្វើទម្លាប់ខាងលើនេះសូមផ្អាកបើមិនចង់កើតជំងឺឫសដុងបាតទាំងវ័យក្មេង​ ។ មួយវិញទៀត បើសិនអ្នកមានរោគសញ្ញាដូងបានរៀបរាប់ខាងលើ អ្នកអាចទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ឯកទេសជំងឺក្រពះ ពោះវៀន ថ្លើម និង​ឫសដូងបាត ដើម្បីបញ្ជាក់កាន់តែច្បាស់​ថាបងប្អូនមានជំងឺ​ឫសដូងបាតឬក៏អត់ បើមានក៏យើងទាន់ពេល ព្រោះជំងឺនេះពេទ្យអាចព្យាបាលជា ហាមបងប្អូនទៅរកគ្រូខ្មែរដើម្បីព្យាបាល ប្រយ័ត្នគ្រោះថ្នាក់ខ្លាំង យើងណែនាំឱ្យបងប្អូនទៅព្យាបាលជាមួយពេទ្យ៕

ឯកសារយោង៖​.medicalnewstoday ,mayoclinic

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia