ជំងឺ
គន្លឹះ ៥ ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម បង្ការជំងឺទឹកនោមផ្អែមក្នុងរដូវត្រជាក់
Pov Saru
November 16 2025
114 views

ជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ហើយកាន់តែកើនឡើងជារៀងរាល់ឆ្នាំ ។ សារព័ត៌មានវេជ្ជសាស្រ្តជាច្រើនបានបញ្ជាក់ថា សីតុណ្ហភាពត្រជាក់អាចនាំឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ឬខ្សោយដោយមិនទៀងទាត់។ នេះគឺដោយសាររាងកាយត្រូវប្រើថាមពលច្រើនជាងស្ថានភាពធម្មតា ដើម្បីរក្សាការកម្ចាត់ភាពត្រជាក់ និងកំដៅ។ 

ការផ្លាស់ប្តូរការរស់នៅក្នុងរដូវរងា ដូចជា ការធ្វើចលនាតិច ការទទួលទានម្ហូបក្តៅមានជាតិខ្លាញ់ខ្ពស់ និងការរស់នៅក្នុងបរិយាកាសត្រជាក់ អាចធ្វើឱ្យជាតិស្ករឡើងចុះមិនទៀងទាត់។ ដូច្នេះ អ្នកជំនាញបានណែនាំឱ្យអ្នកជំងឺទឹកនោមផ្អែមអនុវត្តទម្លាប់ប្រចាំថ្ងៃទាំង ៥ នេះដើម្បីទប់ស្កាត់ហានិភ័យដែលកើតឡើង៖ 

១. រៀបចំរបបអាហារឱ្យល្អ៖ គួរជៀសវាងភេសជ្ជៈផ្អែម អាហារកែច្នៃ និងម្ហូបមានជាតិខ្លាញ់ខ្លាំង ព្រោះវាអាចធ្វើឱ្យជាតិស្ករឡើងខ្ពស់ក្នុងរយៈពេលខ្លី។ ជំនួសវិញគួរញុំាអាហារដែលសម្បូរជីវជាតិដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ត្រី និងខ្លាញ់ល្អៗដូចជា ប្រេងអូលីវ និងអាវ៉ាកាដូ។ អាហារទាំងនេះមានសារធាតុចិញ្ចឹមជួយឱ្យជាតិស្ករក្នុងឈាមថេរ និងជួយឱ្យរាងកាយឆ្លើយតបនឹងអាំងស៊ុយលីនបានល្អ។

២. ធ្វើលំហាត់ប្រាណឱ្យទៀងទាត់៖ ការធ្វើចលនាប្រចាំថ្ងៃដូចជា លំហាត់ស្រាលៗអាចជួយឱ្យឈាមរត់បានល្អ និងកាត់បន្ថយជាតិស្ករក្នុងឈាម។ អ្នកទាំងអស់គ្នាមិនចាំបាច់ហាត់ខ្លាំងពេកទេ ជាពិសេសក្នុងរដូវត្រជាក់ តែត្រូវធ្វើវាឱ្យទៀងទាត់ ព្រមទាំងសម្រាកឱ្យបានគ្រប់គ្រាន់នៅចន្លោះវគ្គនីមួយៗ ដើម្បីចៀសវាងអស់កម្លាំង ឬការបញ្ចេញជាតិស្ករច្រើនពេកដោយសារស្ត្រេសរាងកាយ។

៣. តាមដានកម្រិតជាតិស្ករជាប្រចាំ៖ គឺជាចំណុចដែលមិនអាចមើលរំលងបាន។ សមាគមជំងឺទឹកនោមផ្អែមអាមេរិកបានផ្តល់អនុសាសន៍ឱ្យពិនិត្យជាតិស្ការយ៉ាងហោចណាស់ ៤ ដងក្នុងមួយថ្ងៃ សម្រាប់អ្នកដែលស្ថិតក្នុងការគ្រប់គ្រងជំងឺបែបធ្ងន់ធ្ងរ ឬកំពុងប្តូររបបអាហារ។ 

៤. ការប្រើថ្នាំឱ្យបានត្រឹមត្រូវ៖ មនុស្សជាច្រើនចូលចិត្តកាត់បន្ថយដូសថ្នាំ ឬឈប់ប្រើដោយខ្លួនឯង ពិសេសនៅរដូវត្រជាក់ដែលគិតថារូបកាយប្រើស្ករច្រើនជាងមុន ហើយគិតថាគ្មានបញ្ហា។ តែមុនពេលធ្វើអ្វីទាំងអស់នេះ គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុន។ ការបន្តប្រើថ្នាំទៀងទាត់ គឺជាគន្លឹះសំខាន់ក្នុងការទប់កម្រិតជាតិស្ករឱ្យមានស្ថេរភាព។

៥. គ្រប់គ្រងភាពតានតឹង៖ នៅពេលស្ត្រេស រាងកាយនឹងបង្ហូរអរម៉ូនដែលធ្វើឱ្យជាតិស្ករឡើងខ្ពស់។ ពេលខ្លះ ការគេងមិនគ្រប់គ្រាន់ក៏អាចធ្វើឱ្យរាងកាយមានភាពធន់នឹងអាំងស៊ុយលីន និងបង្កឱ្យជាតិស្ករឡើងខ្ពស់។ បន្ថែមពីនេះអ្នកគួរតែទៅពិនិត្យសុខភាពជាមួយគ្រូពេទ្យឱ្យបានជាប្រចាំដែរ៕ 

អត្ថបទដោយ៖ សារួ ​

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 108

អត្ថបទទាក់ទង

#ជំងឺ

គន្លឹះ ៥ ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម បង្ការជំងឺទឹកនោមផ្អែមក្នុងរដូវត្រជាក់
Pov Saru
November 16 2025
114 views

#ជំងឺ

ប្រយ័ត្ន! អ្នកធាត់ លើសគីឡូខ្លាំង អាចប្រឈមជំងឺសាហាវទាំងនេះ
Pov Saru
November 15 2025
161 views

#ជំងឺ

អ្នកខ្លះក្មេងតែការចងចាំដូចអាយុ ៨០! ផ្លាស់ប្ដូរទម្លាប់ទាំងនេះបើមិនចង់ឱ្យការចងចាំចុះខ្សោយ
Pov Saru
November 14 2025
154 views

#ជំងឺ

ប្រយ័ត្នស្ទះសរសៃឈាម ឈានដល់គាំងបេះដូង បើអ្នកនៅតែបន្តទម្លាប់គេងបែបនេះ
Pov Saru
November 13 2025
767 views

#ជំងឺ

ប្រយ័ត្ន! សញ្ញា ៥ បញ្ជាក់ថាអ្នកកំពុងលើសជាតិស្ករ អាចប្រឈមទឹកនោមផ្អែម អសមត្ថភាពផ្លូវភេទ ប៉ះពាល់ដល់ការមានកូន
Pov Saru
November 12 2025
1.2 K views

#ជំងឺ

អ្នកប្រុងប្រយ័ត្នផង! នេះជារោគសញ្ញាបញ្ជាក់ថា អ្នកមានជំងឺមហារីកលំពែង
Tror Sopheap
November 10 2025
386 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
8.8 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
2.4 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.3 K views

#អាហារ

ពេលព្រឹកផឹកភេសជ្ជៈ ១នេះការពារជំងឺទឹកនោមផ្អែម និងលើសឈា.មឱ្យរស់នៅសុខភាពល្អ
Tror Sopheap
November 14 2025
1.6 K views

#សម្រស់

ស្រកគីឡូងាយមិនបាច់ហាត់ប្រាណ ឱ្យតែអ្នកអនុវត្តតាម ៦ទម្លាប់នេះរាល់ថ្ងៃ
Pov Saru
November 11 2025
1.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia