ចិត្តសាស្ត្រ
របៀបបង្កើនអ័រម៉ូនស្នេហាក្នុងខ្លួនឱ្យច្រើន បង្កើនក្ដីសុខឱ្យផ្លូវចិត្ត កាត់ទុក្ខ

បងប្អូនស្គាល់អ័រម៉ូនស្នេហា ឬអ័រម៉ូននៃក្ដីស្រឡាញ់អត់ បងប្អូនណាឆាប់ខឹង ឆាប់ស្ត្រេស ឆាប់ស្មុគស្មាញ តានតឹងក្នុងអារម្មណ៍ ខ្វះអារម្មន៍ស្រឡាញ់ គ្រាន់តែចង់ស្រឡាញ់នរណាម្នាក់តែពិបាក អាចមកពីអ្នកទាំងអស់គ្នាខ្វះអ័រម៉ូនស្នេហាមួយនេះឯង ហើយក្នុងវីដេអូនេះចាបបៃតងក៏នឹងមកប្រាប់ពីវិធីបង្កើនអរម៉ូនស្នេហា ដោយខ្លួនឯងឡើងវិញដោយមិនចាំបាច់ចំណាយលុយ១រៀលទេ។

Oxytocin ជាអរម៉ូនធម្មជាតិដែលផលិតផលនៅក្នុងខួរក្បាលរបស់យើង វាត្រូវបានរក្សាទុកនិងបញ្ចេញទៅតាមចរន្តឈាម តាមរយៈក្រពេញអីប៉ូភីស។ អ័រម៉ូន Oxytocin នេះដើរតួយ៉ាងសំខាន់ ក្នុងប្រព័ន្ធបន្តពូជទាំងបុរសនិងស្ត្រី សម្រាប់ស្ត្រីវាជួយភ្ញោចឱ្យបញ្ចេញទឹកដោះក្រោយសម្រាលកូន ជួយភ្ញោចការកន្ត្រាក់សាច់ដុំស្បូននៅពេលសម្រាល។ ហើយវាក៏ដើរតួនាទី ជាសារគីមីនៅក្នុងខួរក្បាល ជះឥទ្ធិពលដល់អាកប្បកិរិយារបស់មនុស្ស ដូចជាការទទួលស្គាល់សង្គម បង្កើតទំនាក់ទំនងនិងអារម្មណ៍​ ក្ដៅស្រឡាញ់ សម្រើបផ្លូវភេទ និយាយឱ្យងាយយល់ទៅអរម៉ូននេះចេញនៅពេលដែលមនុស្សមានសេចក្ដីស្រឡាញ់ ទទួលបានការទុកចិត្តនិងយល់ចិត្ត ចឹងហើយបានគេហៅវាថា ជាអ័រម៉ូនស្នេហាឬអ័រម៉ូននៃក្ដីស្រឡាញ់។

ប៉ុន្តែប្រសិនបើមនុស្សម្នាក់មានអ័រម៉ូនក្ដីស្រឡាញ់នេះទាបពេកក៏អាចផ្ដល់ផលរំខានដល់ផងដូចជា ធ្វើឱ្យឆាប់ខឹង ការថប់អារម្មណ៍កើនឡើង អសម្ថតភាពក្នុងការមានអារម្មណ៍ស្រឡាញ់ រំខានដល់ការគេង ចំណង់អារម្មណ៍ សម្រើបផ្លូវភេទធ្លាក់ចុះ បើនិយាយពីសុខភាពផ្លូវភេទគឺធ្វើឱ្យពិបាកក្នុងការដល់ចំណុចកំពូល សម្រាប់ស្រ្ដីមានផ្ទៃពោះវិញ ក៏អាចធ្លាក់ចុះ ឬក៏បញ្ឈប់ការកន្ត្រាក់សាច់ដុំស្បូនក្នុងអំឡុងពេលសម្រាលផងដែរ។

កុំអាលបារម្ភបងប្អូន យើងមានវិធីអាចបង្កើនអរម៉ូនមួយនេះ ដោយខ្លួនឯងបាន ដោយគ្រាន់តែ ព្យាយាមហាត់ប្រាណ ទៅម៉ាស្សាបន្ធូរអារម្មណ៍ ព្យាយាមនៅក្បែរមនុស្សវិជ្ជមានស្ដាប់ពាក្យលើកទឹកចិត្តឱ្យបានច្រើន ស្ដាប់ចម្រៀងបែបក្ដីស្រឡាញ់ឱ្យច្រើន ព្យាយាមនៅក្បែរនៅជាទីស្រឡាញ់ មិនថាឳពុកម្ដាយ បងប្អូន និងប្រើភាសាកាយវិកាជាមួយគូជីវិតរបស់អ្នកដោយការកាន់ដៃ ការឱប។ វីធីមួយទៀត យើងក៏អាចធ្វើអ្វីដែលយើងចូលចិត្ត ធ្វើហើយមានអារម្មណ៍ល្អ ដូចជាការថែសម្រស់ ខាត់ស្បែក​លាបឡេ តែងខ្លួនស្អាតៗ លេងជាមួយក្មេងៗ និងកេងជាមួយសត្វចិញ្ចឹមរបស់យើងជាដើម។

បន្ទាប់ពីអាចអត្ថបទនេះហើយ សង្ឃឹមថាបងប្អូននឹងបង្កើនអរម៉ូនក្ដីស្រឡាញ់មកវិញបានណា៕

អត្ថបទដោយ៖ សេងហុង-Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1093

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ព្រះអង្គ គូ សុភាព មានសង្ឃដីកាថា ចូរធ្វើរឿង ៣នេះ ជួយផ្លូវចិត្តអ្នកបានសុខ មានសុខភាពរឹងមាំ
Tror Sopheap
July 7 2024
355 views

#ចិត្តសាស្ត្រ

ផលអវិជ្ជមាន ៣យ៉ាងធ្វើឱ្យបាត់ខ្លួនឯង ព្រោះតែរងឥទ្ធិពលពីសម្តីអ្នកជិតខាងនេះឯង
Tror Sopheap
July 5 2024
470 views

#ចិត្តសាស្ត្រ

របៀបបង្កើនអ័រម៉ូនស្នេហាក្នុងខ្លួនឱ្យច្រើន បង្កើនក្ដីសុខឱ្យផ្លូវចិត្ត កាត់ទុក្ខ
Senghong Kong
July 5 2024
1.3 K views

#ចិត្តសាស្ត្រ

៤ទម្លាប់ធ្វើឱ្យជប៉ុនចេះតស៊ូ ហើយមានជំងឺតិចជាងគេថែមទៀត
Tror Sopheap
July 3 2024
202 views

#ចិត្តសាស្ត្រ

អ្នកខូចចិត្ត មានទុក្ខលំបាកច្រើន មកតាមក្បួននេះ ពង្រឹងចិត្តឱ្យរឹងមាំ ឱ្យមានក្តីសុខ
Tror Sopheap
July 3 2024
823 views

#ចិត្តសាស្ត្រ

អ្នកមានទម្លាប់ខ្លាំងបែបនេះ ជាវេទមន្តជប់ផ្លូវចិត្តរបស់អ្នកឱ្យចេះរីករាយហើយអាយុវែង
Tror Sopheap
July 2 2024
729 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
Thida Pet
July 4 2024
4.9 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
3.3 K views

#ជំងឺ

ប្រយ័ត្នប្រយែង នេះជារោគសញ្ញាបង្ហាញថា ស្រ្តី-កុមារ កំពុងប្រឈមខ្វះគ្រាប់ឈា.មក្រហម
Thida Pet
July 2 2024
3.1 K views

#ជំងឺ

សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
Daddy_Rath (ប៉ាប៉ារតន៍)
July 1 2024
3.1 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
2.3 K views

#អាហារ

វេជ្ជបណ្ដិតបញ្ជាក់ថា ចង់រក្សាខួរក្បាលកុំឱ្យកើតជំងឺវង្វេង គ្រាន់តែញ៉ាំអាហារ ៣នេះ
Tror Sopheap
July 5 2024
2.2 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia