ជំងឺ
គ្រាន់តែញុំាល្ហុងទុំសោះ អាចការពារជំងឺសាហាវ៣ប្រភេទនេះ
Thida Pet
July 7 2024
1.1 K views

គ្រាន់តែញុំាល្ហុងទុំសោះ អាចការពារជំងឺសាហាវ៣ប្រភេទនេះ

នរណាខ្លះចូលចិត្តញុំាល្ហុងទុំ? មានដឹងអត់ថាល្ហុងទុំគឺមិនត្រឹមតែមានប្រយោជន៍ជួយសម្រស់តែម្យ៉ាងទេ តែល្ហុងទុំមានប្រយោជន៍ជួយការពារជំងឺសាហាវៗជាច្រើនទៀត ដែលល្អខ្លាំង បើសិនមិនញុំាច្បាស់ជាស្ដាយក្រោយហើយ ជាពិសេសតម្លៃវាក៏គួរសមទៀត។

-ប្រឆាំងមហារីក៖ ការស្រាវជ្រាវបានបង្ហាញថា សារធាតុ Lycopene នៅក្នុងផ្លែល្ហុងអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ ផ្លែល្ហុង អាចកាត់បន្ថយរ៉ាឌីកាល់សេរីដែលរួមចំណែកដល់បង្ការជំងឺមហារីក លើសពីនេះទៀតសោត លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដែលមានតែផ្លែល្ហុង អាចប្រឆាំងទៅនឹងកោសិកាមហារីកសុដន់ និងមហារីកក្រពះផងដែរ។

-ជួយសុខភាពពោះវៀន៖​ ក្នុងផ្លែល្ហុងមានជាតិសរសៃខ្ពស់ ដែលមានសារៈសំខាន់ជួយជំរុញដល់ការរំលាយអាហារ និងលើកកម្ពស់ភាពឆ្អែតបានយូរ។ ជាមួយគ្នានេះទៀតសោត ផ្លែល្ហុងក៏មានជាតិទឹក ៨៨% ជួយទ្រទ្រង់ដល់សរីរាង្គកាយ និងមានប្រយោជន៍ក្នុងការបញ្ចុះកម្រិតកូឡេស្តេរ៉ុលមិនល្អក្នុងសរីរាង្គ។

-ជួយសុខភាពបេះដូង៖ ការសិក្សាបន្ថែមទៅលើ សារធាតុ Lycopene និងវីតាមីន C ខ្ពស់នៅក្នុងផ្លែល្ហុង គឺមានអាចជួយការពារជំងឺបេះដូង។ ដោយសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែល្ហុងអាចការពារបេះដូង និងបង្កើនប្រសិទ្ធភាពការពារនៃកូលេស្តេរ៉ុល HDL "ល្អ" ដោយនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺបេះដូង។

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia