ចិត្តសាស្ត្រ
អ្នកខូចចិត្ត មានទុក្ខលំបាកច្រើន មកតាមក្បួននេះ ពង្រឹងចិត្តឱ្យរឹងមាំ ឱ្យមានក្តីសុខ

អ្នកងាយមានបញ្ហាផ្លូវអារម្មណ៍ព្រោះតែធ្វើខ្លួនទៅប្រៀបធៀបជាមួយអ្នកដទៃថា គេល្អជាងខ្លួនឯង គេមានសមត្ថភាពពូកែជាង និងគេមានគ្រួសារល្អជាងខ្លួន... អារម្មណ៍បែបនេះធ្វើឱ្យអ្នករងទុក្ខឈឺបំផុត។ បើអ្នកចេះពេញចិត្តខ្លួនឯង រស់ជាខ្លួនឯង និងរស់ក្នុងការគិតរបស់ខ្លួនឯង ទើបផ្លូវចិត្តរបស់អ្នកមានក្តីសុខ។ តាមលោក Dale Carnegie ជាអ្នកចិត្តសាស្រ្តបានលើកឡើងថា ការរស់នៅក្នុងមួយថ្ងៃមិនមែនជារឿងពិបាកខ្លាំងទេ។ មកពីខ្ញុំរៀនបំភ្លេចអតីត និងការព្រួយបារម្ភពីអនាគតអស់។ ខ្ញុំគ្រាន់តែនិយាយមកកាន់បេះដូងខ្លួនឯងថា ពេលព្រឹកនេះ ជាថ្ងៃថ្មីដែលមានតម្លៃជីវិតរបស់ខ្ញុំ។ មាន ៣ចំណុចឱ្យអ្នករស់នៅសប្បាយដោយគ្មានទុក្ខកង្វាល់អ្វីសោះ៖

១. រត់គេចពីការពិត អ្នកកាន់តែឈឺចាប់ទ្វេដង៖ មានសំណួរមួយថា ពេលអ្នកគេចវេសគ្មានទំនួលខុសត្រូវ តើអ្នកមានអារម្មណ៍រីករាយទេ? ចម្លើយនេះ អ្នកអាចឆ្លើយច្បាស់ជាងខ្ញុំទៅទៀត។ តាមលោក Dale Carnegie បាននិយាយថា ចូរទទួលស្គាល់ការពិត និងចេះថែរក្សាខ្លូនឱ្យបានល្អ ផ្លូវចិត្តអ្នកនឹងរីករាយ។ ប្រសិនបើបញ្ហាណាដោះស្រាយមិនបានទេ សូមប្រាប់ខ្លួនថា វាត្រូវតែចឹងឯង ឬតាមដំណើររបស់វាចុះ។ ពេលអ្នកមានទំនួលខុសត្រូវ រួចហើយចុះដៃព្យាយាមដោះស្រាយបញ្ហាអស់ពីលទ្ធភាព ទោះបីបរាជ័យ ក៏អ្នកស្ងប់ចិត្តដែរ។

២. បុគ្គលមានក្តីសុខ គេចេះរស់ក្នុងថ្ងៃនេះអស់ពីអស់ចិត្ត៖ មានពាក្យមួយបាននិយាយថា អ្នកមិនបាច់គិតបារម្ភអំពីថ្ងៃស្អែកទេ ព្រោះថ្ងៃស្អែកកើតឡើងដោយខ្លួនឯងហើយ។ សំខាន់អ្នកត្រូវចេះរស់នៅក្នុងថ្ងៃនេះឱ្យបានល្អបំផុតទៅបាហើយ ថ្ងៃស្អែកអ្នកគ្មានរឿងអាក្រក់អ្វីទេ។ អ្នកចាំបាច់យករឿងថ្ងៃស្អែក មកដាក់បន្ទុកនៅថ្ងៃនេះបន្ថែមទៀតធ្វើអី សម្តីនេះនៅពេលព្រះយេស៊ូ និយាយទៅកាន់មនុស្សឈឺចិត្ត និងរស់នៅវេទនាព្រោះតែគិតពីអនាគតដោយមិនខំប្រឹងប្រែងធ្វើការងារធ្វើកិច្ចការ ឬរីករាយក្នុងថ្ងៃនេះឱ្យអស់់ពីសមត្ថភាពនេះ។

៣. រវល់នឹងការងារច្រើន អ្នកគ្មានពេលអង្គុយកើតទុក្ខនោះទេ៖ មានអ្នកខ្លះ អង្គុយកើតទុក្ខព្រោះបញ្ហាស្នេហ៍ បញ្ហាការងារ បញ្ហាការសិក្សា និងបញ្ហាប្តីប្រពន្ធ... ហើយធ្វើឱ្យគេអង្គុយពិបាកមិនព្រមធ្វើសកម្មភាពអ្វីសោះ វាធ្វើឱ្យខួរក្បាលគេគិតបញ្ហាកាន់តែច្រើនឡើង។ តាមលោក John Cowper Powys ជានិពន្ធសៀវភៅផ្នែកចិត្តសាស្រ្តបានលើកឡើងថា ពេលអ្នកធ្លាក់ក្នុងអន្លង់ទុក្ខ និងការឈឺចាប់ មានរបស់មួយជួយឱ្យរម្ងាប់ប្រព័ន្ធប្រសាទរបស់អ្នកឱ្យស្ងប់ គឺការផ្តោតអារម្មណ៍លើការងារយ៉ាងជក់ចិត្តបំផុតដោយគ្មានពេលទំនេរ។ ហើយយើងនឹងភ្លេចបញ្ហាទាំងអស់នោះ៕ អត្ថបទដោយ៖ ទ្រ សុភាព

អ្នកអាចតាមដានផេកថ្មី គឺផេកកម្មវិធី លំហូរចិត្ត 

អ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមនេះ https://t.me/BusinessCambodiaBook

404625260 885552729603027 4715310593762381148 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2860

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រOctober 2 2025
គិតច្រើនស្មុគ? ៩ទម្លាប់រំដោះស្រ្តេស បញ្ហាស្ទះសរសៃឈាម និងជំងឺបេះដូង
#ជំងឺOctober 2 2025
ប្រយ័ត្នកើតជំងឺមហារីកតម្រងនោមមិនដឹងខ្លួន បើមិនប្ដូរទម្លាប់ទាំងនេះ
#អត្ថបទ PROctober 2 2025
តិចអត់ដឹង! សហគ្រាស ជា ចំណាន គឺជា សហគ្រាសផលិតឱសថរបស់ខ្មែរ អាច ផលិតឱសថបាន ២០០មុខជាង ផលិតផលស្នាដៃកូនខ្មែរ ផលិតនៅខ្មែរផ្ទាល់
#អត្ថបទ PROctober 2 2025
គាំទ្រឱសថ ផលិតផលស្នាដៃខ្មែរ របស់ សហគ្រាសផលិតឱសថ ជា ចំណាន ព្រោះទម្រាំមានសមត្ថភាពផលិតឱសថបានរហូត២៥៥មុខ គឺតស៊ូខ្លាំងណាស់ ឥឡូវក្រសួងសុខាភិបាល ទទួលស្គាល់ដែរ
#ជំងឺOctober 2 2025
ប្រយ័ត្នផង! រោគសញ្ញាមទាំង១០ ស្រ្តីកើតមហារីកដៃស្បូន
#សម្រស់October 2 2025
មិនបាច់បង្អត់អាហារ! អ្នកក៏អាចស្រកគីឡូ ឱ្យតែផឹកតែ ៣ នេះ ដុតខ្លាញ់យករាងស្លឹម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia