ចិត្តសាស្ត្រ
៤ទម្លាប់ធ្វើឱ្យជប៉ុនចេះតស៊ូ ហើយមានជំងឺតិចជាងគេថែមទៀត

ទម្លាប់សំខាន់ណាស់ អ្នកមានជំងឺក៏ព្រោះតែមានទម្លាប់ញ៉ាំប្រៃ ញ៉ាំផ្អែម និងញ៉ាំខ្លាញ់ច្រើននេះឯង។ និយាយទៅ ជនជាតិជប៉ុនមានចិត្តតស៊ូ និងសុខភាពល្អ មិនមែនជារឿងចៃដន្យទេ គេមានទម្លាប់ល្អតាំងពីដូនតាមកម្ល៉េះ។ ៤ទម្លាប់នាំជប៉ុនមានសុខភាព និងចិត្តតស៊ូខ្លាំង៖

១. អាហារសុខភាព៖ បើយោងតាម Indiatimes បានឱ្យដឹងថា អត្រាស្លាប់របស់ជនជាតិជប៉ុនដោយសារជំងឺបេះដូង ជំងឺមហារីក និងជំងឺទឹកនោមផ្អែមមានកម្រិតទាបណាស់ នេះក៏ព្រោះតែជនជាតិជប៉ុនមានទម្លាប់ញុំាត្រី សណ្ដែកសៀង និងតែបៃតងគ្មានជាតិស្ករ។ គួរបញ្ជាក់ថា ពួកគេទទួលទានប្រភេទសាច់ក្រហមដូចជា សាច់គោ សាច់ជ្រូក ក្នុងកម្រិតទាបណាស់។ នេះជាមូលហេតុជនជាតិជប៉ុនមានសុខភាពរឹងមាំព្រោះតែមានអាហារល្អៗ។ បើអ្នកគ្មានសុខភាពល្អ មួយថ្ងៃឈឺព្រឹកល្ងាចនោះ អ្នកច្បាស់ជាគ្មានកម្លាំង និងចិត្តតស៊ូក៏គ្មានដែរ។ ការថែសុខភាព រស់នៅគ្មានជំងឺសំខាន់ណាស់ ដើម្បីឱ្យចិត្តតស៊ូនឹងការលំបាក ឱ្យសម្រេចក្តីស្រមៃ។

២. នៅតែសកម្មជានិច្ច៖ អាថ៌កំបាំងមួយនៃជីវិតដ៏វែង និងមានសុខភាពល្អរបស់ជនជាតិជប៉ុន គឺការរក្សាភាពសកម្ម។ នេះមិនមែនមានន័យថា អ្នកត្រូវតែជាកីឡាករអាជីពនោះទេ តែវាមានន័យថា អ្នករកអ្វីដើម្បីធ្វើឱ្យខ្លួនមានចលនាសកម្មជាប្រចាំថ្ងៃក្នុងការងារណាមួយក្នុងជីវិត។ សូម្បីតែការដើររយៈពេលខ្លីជារៀងរាល់ថ្ងៃក៏អាចធ្វើឱ្យអារម្មណ៍របស់អ្នកមានការផ្លាស់ប្តូរយ៉ាងខ្លាំងដែរ។ ទម្លាប់តូចៗ បែបនេះ ក៏ធ្វើឱ្យជនជាតិជប៉ុនមានចិត្តអំណត់ដើម្បីធ្វើវាជាប្រចាំថ្ងៃដែរ។ ពេលគេធ្វើវាជាប្រចាំថ្ងៃវាក្លាយជាធម្មតា។ ពេលអ្នកមានចិត្តតស៊ូដូចជាជប៉ុន កិច្ចការលំបាកៗ អ្នកនឹងខំធ្វើវាឱ្យងាយស្រួលមិនខានឡើយ។  

៣. ធ្វើដំណើរយឺតៗ តែច្បាស់លាស់៖ ការធ្វើសកម្មភាពឱ្យយឺតៗ មិនថាអ្នករកស៊ី ធ្វើការនិងកិច្ចការអ្វីនោះទេ ការធ្វើតាមលំហូរអារម្មណ៍ជួយបង្កើតគុណភាពនៃជីវិត រីករាយនឹងដំណើរជីវិតទៅរកក្តីគោលដៅ។ បើអ្នកប្រញាប់ប្រញាល់ ជាការផ្ទុយសកម្មក្នុងជីវិតហើយ។ ដូចពាក្យចាស់ពោលថា "ដើរយឺតៗ ហើយអ្នកនឹងដើរបានឆ្ងាយ។ នៅពេលយើងទុកភាពបន្ទាន់ចោលមួយឡែកក្នុងជីវិតសិន ពេលវេលានឹងបង្កើតអត្ថន័យថ្មីដល់អ្នក។ ពេលអ្នកមានអារម្មណ៍ថា ខ្លួនខំធ្វើកិច្ចហ្នឹងមានប្រយោជន៍ អ្នកនឹងកើតចិត្តស៊ូចេញមក ដើម្បីធ្វើកិច្ចការហ្នឹងមានលទ្ធផលមិនខានទេ។

៤. ដើរលើផ្លូវការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់៖ ជនសាំមូរ៉ៃជាអ្នកមានគំនិតជឿលឿនក្នុងការអភិវឌ្ឍខ្លួនឥតឈប់ឈរនោះទេ។ ពួកគេបានឧទ្ទិសខ្លួនពួកគេចំពោះភាពស្ទាត់ជំនាញ ហើយព្យាយាមកែច្នៃអត្តចរិករបស់ពួកគេពេញមួយជីវិតតែម្តងដោយមានចិត្តតស៊ូខ្លាំងបំផុត ព្រោះតែគេមានបុព្វហេតុក្នុងជីវិត។ ការទទួលយកផ្នត់គំនិតនៃការរៀនបន្តនិងការរីកចម្រើនអាចជួយពួកគេឈានដល់សក្តានុពលពេញលេញនិងជម្នះឧបសគ្គបានគ្រប់យ៉ាងងាយស្រួលផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

អ្នកអាចតាមដានផេកថ្មី គឺផេកកម្មវិធី លំហូរចិត្ត 

អ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមនេះ https://t.me/BusinessCambodiaBook

404625260 885552729603027 4715310593762381148 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2513

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
Tror Sopheap
April 25 2025
12 views

#ចិត្តសាស្ត្រ

អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
Tror Sopheap
April 24 2025
98 views

#ចិត្តសាស្ត្រ

៦ទម្លាប់ធ្វើឱ្យជប៉ុនមានអាយុវែងជាងគេ គ្មានជំងឺកាច មានចិត្តចេះតស៊ូ
Tror Sopheap
April 21 2025
188 views

#ចិត្តសាស្ត្រ

បុគ្គលអស្ចារ្យៗ ធ្វើរឿង ១នេះ ដឹកនាំជីវិតពួកគេឆ្លងផុតគ្រាលំបាកឱ្យមានអនាគតភ្លឺស្វាង
Tror Sopheap
April 21 2025
172 views

#ចិត្តសាស្ត្រ

ទម្លាប់អស្ចារ្យបែបនេះ ធ្វើឱ្យមនុស្សចាស់រស់នៅមានអាយុលើស ១០០ឆ្នាំ
Tror Sopheap
April 20 2025
272 views

#ចិត្តសាស្ត្រ

៤ចំណុចជួយអ្នកកាត់កាត់ស្រ្តេស កាត់បញ្ហាបាក់ទឹកចិត្ត ឱ្យអ្នករស់នៅបានយូរ
Tror Sopheap
April 17 2025
346 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia