ចិត្តសាស្ត្រ
ព្រះអង្គ គូ សុភាព មានសង្ឃដីកាថា ចូរធ្វើរឿង ៣នេះ ជួយផ្លូវចិត្តអ្នកបានសុខ មានសុខភាពរឹងមាំ

មនុស្សមានសេចក្តីសុខព្រោះតែមានទ្រព្យច្រើនជារឿងល្អ ប៉ុន្តែបើអ្នកខ្វះសុខភាពរាងកាយ មួយថ្ងៃៗ ដេកតែឈឺព្រឹកល្ងាចនោះ តើអ្នកមានក្តីសុខឬទេ? ព្រះពុទ្ធបានសម្តែងថា “ជីវិតជាទុក្ខ”។ នេះជាសបញ្ជាក់ថាសេចក្តីទុក្ខជាផ្នែកមួយនៃជីវិតមនុស្សគ្រប់គ្នាមែន ដែលមិនអាចគេចវាសបានឡើយ។ រឿងដំបូងអ្នកត្រូវថែរក្សាគឺសុខភាព។ តាមព្រះភិក្ខុ វជិរប្បញ្ញោ បណ្ឌិត គូ សុភាព មានសង្ឃដីកាថា ទម្លាប់ទាំង៣ នាំជីវិតអ្នកបានសុខមានសុខភាពល្អ។  

ការថែរាងកាយឱ្យរឹងមាំ ចិត្តអ្នកក៏បានសុខដែរ ព្រោះតែចិត្តនៅក្នុងរាងកាយអ្នកណា! តាមព្រះអង្គបណ្ឌិត គូ សុភាព បានសម្តែងថា ចូរអ្នកព្យាយាមធ្វើលំហាត់ប្រាណ ដើម្បីបង្ការជំងឺដាច់សរសៃឈាមខួរក្បាល ការគាំងបេះដូង កាត់បន្ថយអារម្មណ៍ស្ត្រេសជាដើម ព្រោះវាជួយពង្រឹងប្រពន្ធការពាររាងកាយឱ្យខួរក្បាលចងចាំបានល្អ។ បើមិនធ្វើអ្វីធំដុំ គ្រាន់តែអ្នកដើរយ៉ាងហោចណាស់ ៣០នាទីក្នុង១ថ្ងៃ ដើម្បីបញ្ចេញញើស បញ្ចេញជាតិពុលពីក្នុងខ្លួនក៏បានដែរ ការធ្វើរបៀបនេះ សុខភាពកាយក៏ប្រសើរ សុខភាពចិត្តក៏ល្អដែរ។

ការហាត់ប្រាណកម្រមានអ្នកឈឺណាស់ ឈឺតែអ្នកមិនសូវហាត់ប្រាណទេ។ ត្រឹមតែប៉ុណ្ណឹងក៏មិនទាន់គ្រាប់គ្រាន់ដែរ។ របបអាហារជាប្រភពរបស់មនុស្សគ្រប់គ្នា មិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ។ តាមព្រះអង្គបណ្ឌិត គូ សុភាព បានសម្តែងដែរថា កុំញ៉ាំច្រើនពេក មានទម្លាប់ទំពារអាហារឱ្យហ្មត់ ញ៉ាំអាហារឱ្យទៀងពេល ហើយញ៉ាំអាហារណាមានសុខភាពមានដូចជាញ៉ាំបន្លែបែបធម្មជាតិ ញ៉ាំហើយកុំអង្គុយឬគេងភ្លាម វាមិនល្អចំពោះប្រព័ន្ធរំលាយនៃក្រពះទេ អ្នកគួរតែដើរខ្លះ ដើម្បីឱ្យអាហាររលាយបានល្អ។ កុំញ៉ាំពេលល្ងាចច្រើនពេក ព្រោះវាមិនសូវជាចាំបាច់ និងធ្វើឱ្យអ្នកឡើងគីឡូលឿន។ ហើយពេលអ្នកពិបាកចិត្ត សូមកុំពិសាគ្រឿងស្រវឹង ព្រោះវាធ្វើឱ្យពុលថ្លើម សូម្បីតែប្រព័ន្ធការពាររាងកាយចុះខ្សោយ។

នៅសល់ទម្លាប់ចុងក្រោយមួយទៀត ដែលព្រះអង្គផ្តាំនោះថា ទោះបីអ្នករវល់ការងារប៉ុនណាក៏ដោយ ពិបាកចិត្តប៉ុនណាក៏ដោយ រឿងមួយអ្នកមិនគួរមើលរំលង គឺការគេងឱ្យបានគ្រប់គ្រាន់នេះឯង។ ព្រោះវាមានផលប៉ះពាល់ខ្លាំងដល់សុខភាពកាយនិងចិត្តអ្នកណាស់។ ហើយដើម្បីគេងលក់នោះ អ្នកត្រូវរក្សាចិត្តឱ្យស្ងប់ ផ្អាកគិតមួយរយៈសិន ចាំស្អែក ចាំគិតតទៀត ព្រោះតែការដោះស្រាយបញ្ហាគេបន្តិចម្តងបន្តិចៗ ហើយត្រូវការពេលវេលាដែរ។ ហើយដើម្បីគេងលក់ស្រួលនោះ ចូរអ្នកផ្សាយមេត្តាឱ្យខ្លួនឯង (សូមឱ្យខ្ញុំបានសុខ រួចផុតពីទុក្ខ) ការធ្វើបែបនេះ ចិត្តអ្នកឡើងត្រជាក់រួចហើយក៏គេងលក់ក៏ស្រួល៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
200 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
295 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
949 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
624 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
330 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
777 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia