អាហារ
ហេតុផល៥យ៉ាង ដែលគួរតែកាត់បន្ថយការញុំាអាហារខ្លោចឱ្យបាន បង្ការកុំឱ្យសុខភាពប្រឈមនឹងការកើតជំងឺ

របបអាហារខ្លោចៗ វាត្រូវបានក្លាយទៅជាមុខសញ្ញាមួយដែលអ្នកជំនាញកំពុងតែសិក្សាស្រាវទៅលើផលប៉ះពាល់កម្រិតពីស្រាលទៅធ្ងន់ទៅដល់សុខភាពអ្នកញុំាក្នុងលក្ខខណ្ឌញុំាវាជាប្រចាំ និងលើបរិមាណដែលសរីរាង្គកាយទ្រាំទ្រមិនបាន។

បច្ចុប្បន្ននេះ ថ្វីត្បិតតែរបបអាហារខ្លោចនូវមិនទាន់មានអ្នកជំនាញសង្កត់ធ្ងន់ពីផលប៉ះពាល់ដល់រាងកាយយ៉ាងណាក៏ដោយ ក៏ប៉ុន្តែគេក៏រកឃើញហេតុមួយចំនួនដែលចូលចិត្តញុំា និងទម្លាប់ញុំារបបអាហារខ្លោចគួរកាត់បន្ថយតាមតែអាចធ្វើទៅបាន៖

១. បង្កើនហានិភ័យមហារីក៖ ផ្អែកទៅតាមការចុះផ្សាយរបស់គេហទំព័រ hindustantimes បានលើកឡើងឱ្យដឹងថា ក្រោមប្រធានបទអាហារខ្លោចៗក៏មានសិក្សាវិភាគមួយចំនួនបង្ហាញឱ្យដឹងដែរថា វាអាចជំរុញឱ្យអ្នកទទួលទានប្រឈមនឹងការកើតជំងឺមហារីក។ ដោយហេតុថា អាហារដែលត្រូវដុតឱ្យខ្លោច ឬចម្អិនជ្រុលរហូតដល់ខ្លោច អាចបង្កើតជាសមាសធាតុម្យ៉ាង គេហៅថា heterocyclic amines (HCAs) និង polycyclic aromatic hydrocarbons (PAHs) ដែលជាសារធាតុបង្កឱ្យកើតមហារីក។ សមាសធាតុទាំងនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកពោះវៀនធំ ក្រពះ និងលំពែង។  

២. បញ្ហាផ្លូវដង្ហើម៖ ការចម្អិនអាហារខ្លោចៗជាប្រចាំ អាចបញ្ចេញផ្សែងដែលបង្កគ្រោះថ្នាក់ អាចធ្វើឲ្យរលាកប្រព័ន្ធផ្លូវដង្ហើម និងបង្កបញ្ហាដល់ការដកដង្ហើម។

៣. បញ្ហារំលាយអាហារ៖ ការញុំាអាហារដែលខ្លោច អាចធ្វើឱ្យប្រព័ន្ធរំលាយអាហារពិបាកក្នុងការរំលាយ ហើយអាចបណ្តាលឱ្យមានបញ្ហាក្រពះពោះវៀនដូចជា ចង្អោរ ក្អួត និងរាគ។ 

៤. បង្កើនហានិភ័យនៃជំងឺបេះដូង៖ ការទទួលទានអាហារចម្អិនក្នុងកម្លាំងខ្លាំងឱ្យវាឆ្អិនហួសហេតុ ឬខ្លោច អាចបង្កើនហានិភ័យនៃជំងឺបេះដូង ដោយការជំរុញការរលាកក្នុងរាងកាយ និងបង្កើនកម្រិតនៃភាពតានតឹងអុកស៊ីតកម្ម។

៥. បាត់បង់សារធាតុចិញ្ចឹម៖ អាហារចម្អិនឆ្អិនពេក ឬខ្លោច ភាគច្រើន គឺត្រូវបានបាត់បង់សារធាតុចិញ្ចឹម ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាព និងសុខុមាលភាពទូទៅផងដែរ។

ទាំងនេះ ជាហេតុផលចម្បងៗចំនួន៥ដែលអ្នកមានទម្លាប់ញុំាអាហារខ្លោចៗជាប្រចាំគួរតែយកចិត្តទុកដាក់ និងកាត់បន្ថយវាឡើងវិញ។​ របបអាហារ១ចំនួនដែលបងប្អូនចម្អិនខ្លោច បងប្អូនច្បាស់ជាគិតថា ញុំាតែផ្នែកមិនខ្លោចទៅមិនអីទេ ប៉ុន្តែមិនដូចអ្វីដែលបងប្អូនបានគិតឡើងវាអាចជះផលឱ្យដូចគ្នាគ្រាន់តែក្នុងកម្រិតតិច និងច្រើនប៉ុណ្ណោះ៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី​(Nuk)

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1296

អត្ថបទទាក់ទង

#អាហារ

ពេលវេលា និងបរិមាណដ៏ល្អបំផុត ដើម្បីញុំាទឹកដោះគោស្រស់ ទឹកDetox និងទឹកក្រូចច្របាច់ ជំនួយដល់រាងកាយ
Pheakdey Pao
July 6 2024
540 views

#អាហារ

ផ្លែប៊ឺរមិនត្រឹមតែមានប្រយោជន៍ជួយសម្រកទម្ងន់ទេ ថែមទាំងពង្រឹងប្រព័ន្ធភាពសុំា និងថែស្បែកបានទៀត
Pheakdey Pao
July 5 2024
189 views

#អាហារ

ញុំាល្មមៗបានហើយ! ញុំាសាច់ច្រើនងាយប្រឈមជំងឺ២នេះខ្លាំងបំផុត គ្រោះថ្នាក់ដល់ជីវិត
Thida Pet
July 5 2024
478 views

#អាហារ

មិនហាត់ប្រាណក៏ជួយឱ្យអ្នកសម្រកគីឡូបានដែរ ពេលអ្នកញ៉ាំអាហារតាមរបៀបនេះ
Tror Sopheap
July 5 2024
985 views

#អាហារ

វេជ្ជបណ្ដិតបញ្ជាក់ថា ចង់រក្សាខួរក្បាលកុំឱ្យកើតជំងឺវង្វេង គ្រាន់តែញ៉ាំអាហារ ៣នេះ
Tror Sopheap
July 5 2024
1.2 K views

#អាហារ

ហេតុផល៥យ៉ាង ដែលគួរតែកាត់បន្ថយការញុំាអាហារខ្លោចឱ្យបាន បង្ការកុំឱ្យសុខភាពប្រឈមនឹងការកើតជំងឺ
Pheakdey Pao
July 4 2024
162 views
អត្ថបទថ្មីៗ
#អាហារJuly 6 2024
ពេលវេលា និងបរិមាណដ៏ល្អបំផុត ដើម្បីញុំាទឹកដោះគោស្រស់ ទឹកDetox និងទឹកក្រូចច្របាច់ ជំនួយដល់រាងកាយ
#ព័ត៌មានJuly 5 2024
មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ប្រកាសដាក់សម្ពោធឳ្យប្រើប្រាស់ម៉ាស៊ីនស្កែន​ដ៏ទំនើប MRI 3 Tesla និងកាតសមាជិក​ថ្មី(Prime&Prime+)
#អាហារJuly 5 2024
ផ្លែប៊ឺរមិនត្រឹមតែមានប្រយោជន៍ជួយសម្រកទម្ងន់ទេ ថែមទាំងពង្រឹងប្រព័ន្ធភាពសុំា និងថែស្បែកបានទៀត
#ចិត្តសាស្ត្រJuly 5 2024
ផលអវិជ្ជមាន ៣យ៉ាងធ្វើឱ្យបាត់ខ្លួនឯង ព្រោះតែរងឥទ្ធិពលពីសម្តីអ្នកជិតខាងនេះឯង
#អាហារJuly 5 2024
ញុំាល្មមៗបានហើយ! ញុំាសាច់ច្រើនងាយប្រឈមជំងឺ២នេះខ្លាំងបំផុត គ្រោះថ្នាក់ដល់ជីវិត
#អាហារJuly 5 2024
មិនហាត់ប្រាណក៏ជួយឱ្យអ្នកសម្រកគីឡូបានដែរ ពេលអ្នកញ៉ាំអាហារតាមរបៀបនេះ
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia