សម្រស់
នៅខ្មែរ គួរប្រើផលិតផលថែសម្រស់របស់ប្រភេទណាទើបល្អនិងធ្វើឱ្យស្បែកស្អាត?

រឿងដែលបងប្អូនជាច្រើន កំពុងតែជជែកវែកញែក ប្រកែកគ្នា រឿងប្រើផលិតផល(Skincare) ប្រទេសនេះបានល្អ ប្រើផលិតផលរបស់ប្រទេសនោះវិញបានល្អ។ ហេតុនេះហើយមានសំណួរសួរថា តើនរណាខុសនរណាត្រូវ សម្រេចថាផលិតផលរបស់ប្រទេសណាទើបល្អពិតប្រាកដ ហើយនៅប្រទេសកម្ពុជាយើង គួរតែប្រើផលិតផលថែសម្រស់របស់ប្រទេសណាទើបសាកសមនិងត្រូវស្បែកប្រជាជនយើង?

ផលិតផលនៅលើទីផ្សារក្នុងស្រុកយើងបានច្រើនណាស់ ទាំងប្រេងក្នុងស្រុក កូរ៉េ ជប៉ុន អាមេរិក...បើសួរថាតើផលិតផលថែសម្រស់របស់ប្រទេសណាល្អ ចម្លើយ គឺផលិតផលរបស់ប្រទេសណាក៏ល្អដែរ ឱ្យតែផលិតផលនោះជាផលិតចេញមកមានស្ដង់ដារ ទាំងបច្ចេកវិទ្យានៃការផលិតផល ទាំងសារធាតុផ្សំ ព្រមទាំងមានការឆ្លងកាត់ការធ្វើពិសោធន៍កម្រិតសុវត្ថិភាពត្រឹមត្រូវ។ 

ចំណុចមួយទៀត បើនិយាយថាប្រើផលិតកូរ៉េ ជប៉ុន អាមេរិក ធ្វើអី អាកាសធាតុប្រទេសរបស់គេខុសប្រទេសយើង។ ទទួលស្គាល់ថា ប្រសិទ្ធភាពនៃផលិតផល របៀបការថែរក្សាស្បែកឱ្យស្អាតវាពិតជាពាក់ព័ន្ធនឹងកម្រិតអាកាសធាតុមែន ប៉ុន្តែមិនមែនបានន័យថា ប្រើផលិតផលរបស់ប្រទេសផ្សេងដែលមានអាកាសធាតុខុសពីប្រទេសយើងមិនត្រូវនោះទេ។ 

អ្វីដែលខុស គឺខុសនៅលើរបៀបនៃប្រើ និងរបៀបនៃការរើសផលិតផលមកប្រើវិញទេ។ ឧទារហណ៍ ជនជាតិកូរ៉េគេមានស្បែកស្អាត រលោង ថ្លាដូចកញ្ចក់ ហើយបើយើងមើលពីផលិតផលដែលគេប្រើវិញ គឺគេប្រើផលិតផលច្រើនមុខ ច្រើនតង់ណាស់ ហើយយើងមិនចង់បានស្បែកស្អាតដូចគេដែរ រួចទៅប្រើផលិតផល១០តង់ដូចគេដែរនោះ ច្បាស់ណាស់មិនស្អាតហើយ អាចនឹងធ្វើឱ្យស្បែកកាន់តែអាក្រក់ជាងមុនទៀត។ មិនមែនបានន័យថា ផលិតផលគេមិនល្អទេ តែយើងប្រើខុស ស្រុកគេមានដល់៤រដូវកាល ពេលត្រជាក់ដល់ថ្នាក់ធ្លាក់ទឹកកក សីតុណ្ហភាព-០ ចំណែកឯអាកាសធាតុក្នុងស្រុកយើងវិញ ភាគច្រើនក្ដៅ បើប្រើច្រើនដងដូចកូរ៉េ ងាយនឹងធ្វើឱ្យផលិតទាំងនោះ កក់ស្ទះរន្ធរោម។

រឿងមួយទៀតដែលយើងត្រូវដឹង គឺរើសផលិតផលមកលាបមិនត្រូវនឹងប្រភេទស្បែក ឬបញ្ហាដែលខ្លួនឯង។ ឧទាហរណ៍ បើមានស្បែកប្រេង មានមុនកប់ មុនអង្កាមតូច ប៉ុន្តែសាមីខ្លួនមិនដឹងពីស្ថានភាព និងប្រភេទស្បែកខ្លួនឯង ឃើញគេប្រើផលិតផលណាមុខស្អាត ទៅទិញប្រើដែរ ស្បែករបស់យើងមិនមែនជាប្រភេទដូចយើងឡើយ។ហេតុនេះ ត្រូវស្គាល់ពីប្រភេទស្បែកមុខខ្លួនឯង ដឹងសិនថាយើងមានបញ្ហាអី ចង់បាត់មុន ឬចង់បាត់ជាំ ហើយរៀនមើលសារធាតុផ្សំក្នុងផលិតផលទាំងអស់នោះ សិនថាវាត្រូវនឹងអីដែលយើងចង់បានអត់ ហើយដាច់ខាតកុំប្រើតាមគ្នា គេល្បីអីប្រើនឹង។

បើអ្នកទាំងអស់គ្នា មិនដឹងពីចំណុចទាំងអស់នឹងទេ ទោះជាប្រើផលិតប្រេនក្នុងស្រុក ប្រើផលិតផលរបស់ប្រទេសថៃ ឬប្រទេសដែលមានអាកាសធាតុដូចយើងក៏នៅតែស្បែកមិនស្អាតដែរ បើយើងរើសផលិតផលមិនត្រូវផង។ សរុបប្រើផលិតផលប្រទេសណាក៏បានដែរ ឱ្យតែជាផលិតផលស្ដង់ដារ ហើយប្រើឱ្យត្រូវរបៀប ប្រើឱ្យត្រូវតាមប្រភេទនិងបញ្ហារបស់យើងទៅត្រូវហើយ៕

អត្ថបទដោយ៖ សេងហុង-Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1093

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
Thida Pet
July 4 2024
4.9 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
3.3 K views

#ជំងឺ

ប្រយ័ត្នប្រយែង នេះជារោគសញ្ញាបង្ហាញថា ស្រ្តី-កុមារ កំពុងប្រឈមខ្វះគ្រាប់ឈា.មក្រហម
Thida Pet
July 2 2024
3.1 K views

#ជំងឺ

សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
Daddy_Rath (ប៉ាប៉ារតន៍)
July 1 2024
3 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
2.3 K views

#អាហារ

វេជ្ជបណ្ដិតបញ្ជាក់ថា ចង់រក្សាខួរក្បាលកុំឱ្យកើតជំងឺវង្វេង គ្រាន់តែញ៉ាំអាហារ ៣នេះ
Tror Sopheap
July 5 2024
2.2 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia