សម្រស់
សារធាតុសំខាន់ៗអាចបំបាត់មុនកប់បាន គួរស្គាល់ងាយស្រួលរកទិញប្រើ

មុនកប់គ្មានមុខ គ្មានខ្ទុះចេញមកក្រៅទេ ប៉ុន្តែពិបាកបំបាត់ ភាគច្រើនកើតលើអ្នកដែលមានស្បែកប្រភេទប្រេង។ បើស្បែកមុខមានមុនកប់ យើងមិនគួរព្យាយាមញិចខ្លួនឯងទេ ដោយសារវាងាយបែកគ្រប់មុនខាងក្នុង ឆ្លងទៅកន្លែងផ្សេងៗហើយ ពិសេសមុនប្រភេទនេះពិបាកញិចណាស់ ក្រោយពីញិចរួច សល់ស្នាម យូរមិនងាយបំបាត់ ឬអាចបង្កទៅជាស្នាមខ្មូតថែមទៀត។ 
ផលរំខានបើ ទុកយូរពេកវានឹងវិវត្តន៏ទៅជា acne vulgaris ជាជម្ងឺមុនរាំរ៉ៃដោយមានបង្ករោគដល់ ទាំងគល់ រោម តួរោម និងក្រពេញបញ្ចេញខ្លាញ់។

វិធីបំបាត់ ត្រូវលាងសម្អាតមុខឱ្យបានស្អាតល្អ និង លាងមុខ២តង់ (double clean) ប្រសិនបើផាត់មុខ ឬប្រើឡេការពារកម្ដៅថ្ងៃ BB cream CC cream ដែលហ្វូមមិនអាចសម្អាតបានត្រឹមត្រូវ។ កត្តាធ្វើឱ្យកើនមុនកប់នេះមានច្រើន ហើយមួយក្នុងចំណោមនឹងគឺកើតមកពីស្ទះរន្ធរោម ចឹងត្រូវតែសម្អាតមុខឱ្យបានស្អាតនេះឯង។ សារធាតុ ដែលគួរមានដូចជា៖ 
1. សារធាតុ Salicylic acid,ឬ Azeleac acid អាចប្រើក្នុងជាសំឡីជូតមុខ ឬToner។ 
មួយវិញទៀត ក៏អាចប្រើប្រាស់ Benzoyl peroxide ជាលក្ខណៈក្រែម ឬថ្នាំបន្តក់មុនក៏បាន។
2. ត្រូវតែប្រើគ្រីម ឬសេរ៉ូម ដែលអាចផ្ដល់សំណើមឱ្យស្បែក ដើម្បីការពារនិងពង្រឹងរនាំងការពារស្បែក ប្រឆាំងការរលាក ដូចជាប្រើជា Hyaluronic សេរ៉ូមជាដើម។ 
3. ត្រូវតែលាបឡេការពារកម្ដៅថ្ងៃឱ្យបានជាប់លាប់ ព្រោះសារធាតុព្យាបាលមុនខាងលើ អាចធ្វើឱ្យស្បែករលាក ដោយសារមិនបានការពារពីUV ព្រះអាទិត្យឱ្យបានត្រឹមត្រូវ។ 
4. កំឡុងពេលដែលកំពុងព្យាយាលមុនកប់ បើអាចគួរតែកាត់បន្ថយការផាត់មុខ និង
គួរចៀសវាងសារធាតុដែលអាចធ្វើឱ្យរន្ធរោមកាន់តែស្ទះដូចជា៖ Comedogenic Oils,Butters,Mineral Oils,Silicones,Benzophenones,PABA and Other Chemicals

សូមប្រឹក្សាជាមួយអ្នកជំនាញជាមុន ប្រសិនបើបងប្អូនមិនច្បាស់ជាការជ្រើសរើសផលិត ហាមប្រើតាមគ្នា៕

អត្ថបទដោយ៖ សេងហុង-Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
200 views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
115 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
63 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
9 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia