សម្រស់
សុខៗកើតផ្កាស្បូនលើមុខគួរធ្វើបែបណា! វេជ្ជបណ្ឌិត ប្រាប់មនុស្សខ្ទង់វ័យនេះងាយកើត និងវិធីដោះស្រាយ
Thida Pet
July 3 2024
1.4 K views

សុខៗកើតផ្កាស្បូនលើមុខគួរធ្វើបែបណា! វេជ្ជបណ្ឌិត ប្រាប់មនុស្សខ្ទង់វ័យនេះងាយកើត និងវិធីដោះស្រាយ

យោងតាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិត សេង ម៉ាឡា ជាវេជ្ជបណ្ឌិត ឯកទេសសើរស្បែកបានបទពិសោធន៍ជាង១០ឆ្នាំមកហើយ​ លើឯកទេសនេះ គាត់បានចែករំលែកឱ្យដឹងថា ពាក្យដែលគេតែងនិយាយថាមុនផ្កាស្បូន ជាក់ស្ដែងគឺមិនត្រឹមត្រូវនោះទេ។ ដោយសារតែមុនគឺជាជំងឺមួយផ្សេងទាក់ទងនឹងក្រពេញខ្លាញ់ ចំណែកឯបងប្អូនយើងនិយមហៅថាមុខផ្កាស្បូននេះគឺទាក់ទងនឹងក្រពេញញើស ហើយបងប្អូនចង់ហៅក៏ហៅចុះ តែហៅតែផ្កាស្បូនបានហើយ មិនបាច់បន្ថែមពាក្យថាមុនទេ ព្រោះ២ហ្នឹងផ្សេងគ្នា។

ជាការពិតណាស់ ដែលហៅថាផ្កាស្បូន គឺជាដុំនៅក្នុងក្រពេញញើសរបស់យើង មុខងារបស់ក្រពេញញើសធ្វើមុខងារខុសធម្មតា​ក៏បង្កើតជាដុំចេញមក ហើយដុំនេះភាគច្រើនគឺកើតមានលើផ្ទៃមុខ ក៏ប៉ុន្ដែតំបន់ផ្សេងក៏ងាយនឹងកើតដូចគ្នា មកទល់ពេលបច្ចប្បន្ននេះ គេមិនទាន់រកឃើញមូលហេតុពិតប្រាកដដែលបង្កឡើងជាបែបនេះនោះទេ។

មួយវិញទៀតវេជ្ជបណ្ឌិត បានបញ្ជាក់ថាចំពោះផ្កាស្បូននេះ យើងមិនអាចទៅញិកវាចេញដូចមុនទេ ព្រោះវាជាប្រភេទសាច់ បើចង់ព្យាបាល គឺទាល់តែកាត់វាចេញ ឬក៏ប្រើប្រាស់ឡាស៊ែរ ឬក៏ប្រើប្រាស់ផលិតផល ដែលធ្វើឱ្យដុំសាច់ផ្កាស្បូនរួមតូចដោយខ្លួនឯងជាដើម។ដោយឡែក មុនគឺវាចេញពីក្រពេញខ្លាញ់ វាមានគ្រាប់នៅខាងក្នុង ដូច្នេះយើងអាចញិចវាចេញបាន។

ខាងក្រោមនេះគឺជាប្រភេទមនុស្សងាយប្រឈមនឹងកើតផ្កាស្បូន

វេជ្ជបណ្ឌិត សេង ម៉ាឡា បានបកស្រាយបន្តថា ផ្កាស្បូន គឺភាគច្រើន ចាប់ផ្ដើមកើតលើមនុស្សមានវ័យជំទង់ នៅចន្លោះអាយុពី២០ឆ្នាំ ទៅអាយុ៤០ឆ្នាំ។ ចំពោះអ្នកដែលគាត់អាចងាយប្រឈមនឹងកើតមានផ្កាស្បូននេះ អាចមកពីខ្សែស្រឡាយរបស់គាត់មានបញ្ហាផ្កាស្បូនស្រាប់ទើបធ្វើឱ្យគាត់ក៏ងាយប្រឈមកើតផ្កាស្បូនដែរពេលដល់វ័យដែលអាចកើតមានបាន។ ករណីមួយទៀត អាចមកពីអ្នកមានជំងឺ Down syndrome ក៏ងាយប្រឈមមានបញ្ហាផ្កាស្បូនដូចគ្នា​។ ចំណុចមួយទៀត អ្នកដែលមានបញ្ហាជំងឺទឹកនោមផ្អែមក៏ងាយប្រឈមកើតផ្កាស្បូនភាគរយខ្ពស់ ទាំងប្រុសទាំងស្រី គ្រាន់តែមនុស្សស្រីគឺមានអត្រាកើតអាចខ្ពស់ជាងបុរសៗ។

តើផ្កាស្បូនបើមិនព្យាបាលទុកយូរ អាចបង្កជាដុំសាច់កាចសាហាវដែរទេ បើព្យាបាលត្រូវព្យាបាលដូចម្ដេចខ្លះ?

លោកវេជ្ជបណ្ឌិត សេង ម៉ាឡា បានចែករំលែកឱ្យដឹងថា ចំពោះផ្កាស្បូននេះ បើសិនវាមិនបង្កជាផលរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃទេ អ្នកមិនចង់យកចេញក៏បានដែរ ព្រោះដុំសាច់នេះវាមិនបង្កជាជំងឺមហារីកនោះទេ គ្រាន់តែបើទុកយូរវាអាចនឹងប្រឈមរីកកាន់តែធំ។ មួយវិញទៀត បើសិនវាកើតលើមុខ ហើយច្បាស់ណាស់គឺប៉ះពាល់ដល់សម្រស់ គ្រប់គ្នាប្រាកដជាចង់យកចេញត្រូវអត់?

ឥឡូវវេជ្ជបណ្ឌិតបានបកស្រាយថាចំពោះវិធីការពារមិនឱ្យកើតផ្កាស្បូន មកទល់ពេលនេះមិនទាន់មានឡើយ ក៏ប៉ុន្ដែ​វិធីព្យាបាលផ្កាស្បូនគឺអាចព្យាបាលបាន ដោយអ្នកជំងឺផ្ទាល់ត្រូវទៅជួបពេទ្យឯកទេសសើរស្បែកដើម្បីព្យាបាល ពេលនោះពេទ្យនឹងអាចចេញជាផលិតផលឱ្យប្រើប្រាស់ដើម្បីលាប ញុំាថ្នាំ​បំបាត់​ឬក៏ប្រើប្រាស់ឡាស៊ែរជាដើមដើម្បី បំបាត់បញ្ហាផ្កាស្បូននេះ​។

ជាចុងក្រោយ ទោះបីផ្កាស្បូនមិនអាចការពារមិនឱ្យកើតបាន តែអាចព្យាបាលបានសំខាន់ឱ្យតែបងប្អូនមកជួបពេទ្យឯកទេសើស្បែកដើម្បីព្យាបាល។ បន្ថែមលើសពីនេះវេជ្ជបណ្ឌិតក៏បានបញ្ជាក់ថាអ្នកប្រឈមជំងឺទឹកនោមផ្អែមគឺងាយកើត ដូច្នេះសូមប្រយ័ត្នផងនៅពេលចេញសញ្ញាផ្កាស្បូនឡើងមក គួរយកចិត្តទុកដាក់លើសុខភាព ការពារប្រសើរជាងព្យាបាល៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1264

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia