ចិត្តសាស្ត្រ
ចង់អាយុវែង មានក្តីសុខ រស់នៅគ្មានជំងឺតោងខ្លួន អ្នកត្រូវមានទម្លាប់ល្អៗ បែបនេះពីជប៉ុន

ការរស់នៅរបស់មនុស្សម្នាក់ៗ មានក្តីសុខឬទុក្ខ សប្បាយឬឈឺចាប់ និងមានឬក្រ វាស្ថិតនៅលើទម្លាប់យើងចាយជាប្រចាំថ្ងៃនេះឯង។ ព្រោះទម្លាប់ល្អ នាំឱ្យជីវិតអ្នករស់មានក្តីសុខ និងគ្មានជំងឺដែរ។ តាមអ្នកចិត្តវិទ្យាលោក Héctor García បានសិក្សាពីមនុស្សអាយុវែង រស់នៅមានក្តីសុខបំផុត ព្រោះតែទម្លាប់ល្អៗ បែបនេះ។ គាត់បានធ្វើដំណើរទៅសិក្សាកោះអូគីណាវ៉ា ធ្វើឱ្យគាត់ចម្លែកចិត្ត និងចាប់អារម្មណ៍ទង្វើមនុស្សរស់នៅទីនោះ។ ហើយមានមនុស្សចាស់ៗ បួនទៅប្រាំនាក់ បាននាំលោក García ស្វែងយល់ពីការរស់នៅអ្នកកោះអូគីណាវ៉ា ហើយអ្វីអស្ចារ្យនោះ ក្នុងចំណោមមនុស្សចាស់ប៉ុន្មាននេះ មានអ្នកនៅក្មេងជាងគេ អាយុត្រឹម ៨៤ឆ្នាំ។ ការបើកឡានរបស់ពួកគាត់បើកឡានវិញ ដូចជាមនុស្សមានអាយុ ៣០ ទៅ៤០ឆ្នាំចឹង។ សុខភាពរឹងមាំ និងរាងកាយរាងរហ័ស ហើយមានស្នាមញញឹមចេញពីបេះដូង ធ្វើឱ្យលោក García មានភាពកក់ក្តៅណាស់។

លោកយាយម្នាក់ បាននិយាយថា “ពេលនេះ ខ្ញុំមានអាយុ ១០៣ឆ្នាំ និងមានសុខភាពល្អ គឺស្នាមញញឹមរបស់ខ្ញុំ និងការជួយអ្នកដទៃនៅជុំវិញខ្លួនខ្ញុំ វាធ្វើឱ្យខ្ញុំមានក្តីសុខណាស់។” ហើយការរស់នៅបែបនេះ របស់លោកយាយ​ គេហៅថា ikigai។

នៅពេលព្រឹកមួយ លោក García បានក្រោកពីប្រលឹមដើរហាត់ប្រាណ ស្រាប់តែជួបបុរសម្នាក់។ ហើយលោក García បានសួរថា នេះជាទម្លាប់របស់លោកតាមែនទេ? លោកតា បានឆ្លើយដោយទឹកមុខញញឹម និងរាងកាយដោយមានកម្លាំងស្វាហាប់ថា ខ្ញុំមានអារម្មណ៍រីករាយ ពេលខ្ញុំភ្ញាក់នៅម៉ោង ៦ព្រឹក ហើយបេសកម្មរបស់ខ្ញុំ គឺចាប់ផ្តើមទៅមើលថែសួនរបស់ខ្ញុំ ដែលមានដាំបន្លែដូចជា ប៉េងប៉ោះ ផ្លែក្រូច និងផ្លែផ្សេងទៀត។ ព្រោះខ្ញុំចូលចិត្តមើលថែដំណាំទាំងនោះ វាជួយបន្ធូរអារម្មណ៍របស់ខ្ញុំ និងពង្រឹងរាងកាយ កុំឱ្យចុះខ្សោយលឿនផងដែរ។ ខ្ញុំចូលចិត្តដាំបន្លែ និងចម្អិនអាហារហូបដោយខ្លួនឯងបែបនេះ ជាប្រចាំថ្ងៃ ព្រោះវាជា ikigai របស់ខ្ញុំ។

មានលោកតាម្នាក់ទៀត បាននិយាយប្រាប់លោក García ថា ខ្ញុំតែងតែភ្ញាក់ពីគេងនៅម៉ោង ៤ព្រឹក ខ្ញុំមានទម្លាប់សាមញ្ញណាស់ជាប្រចាំថ្ងៃ គឺខ្ញុំផឹកកាហ្វេមួយពង និយាយជាមួយមិត្តភក្តិ និងធ្វើលំហាត់ប្រាណបន្តិចបន្តួចដោយលើកដៃនិងលើកជើង។ ការធ្វើបែបនេះ ដូចជាការបញ្ចូលថាមពលខ្ញុំពេញមួយថ្ងៃចឹងដែរ។” ហើយខ្ញុំញ៉ាំអាហារតិចៗ ប៉ុន្តែច្រើនមុខណាស់ វាមានរសជាតិផ្សេងគ្នា និងជាតិឆ្ងាញ់។ ខ្ញុំគិតថានេះជាអាថ៌កំបាំងរបស់ខ្ញុំ។

ហើយលោក Héctor García សរុបថា ការរស់នៅបានយូរ និងមានក្តីសុខ អ្នកត្រូវធ្វើរឿង ៣នេះ ចូរធ្វើលំហាត់ប្រាណ បរិភោគល្អៗ ដើម្បីពង្រឹងរាងកាយ និងចំណាយពេលវេលាជាមួយមនុស្សជុំវិញខ្លួន៕ អត្ថបទដោយ៖ ទ្រ សុភាព

អ្នកអាចតាមដានផេកថ្មី គឺផេកកម្មវិធី លំហូរចិត្ត 

អ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមនេះ https://t.me/BusinessCambodiaBook



Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2044

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

៤ទម្លាប់ធ្វើឱ្យជប៉ុនចេះតស៊ូ ហើយមានជំងឺតិចជាងគេថែមទៀត
Tror Sopheap
July 3 2024
168 views

#ចិត្តសាស្ត្រ

អ្នកខូចចិត្ត មានទុក្ខលំបាកច្រើន មកតាមក្បួននេះ ពង្រឹងចិត្តឱ្យរឹងមាំ ឱ្យមានក្តីសុខ
Tror Sopheap
July 3 2024
593 views

#ចិត្តសាស្ត្រ

អ្នកមានទម្លាប់ខ្លាំងបែបនេះ ជាវេទមន្តជប់ផ្លូវចិត្តរបស់អ្នកឱ្យចេះរីករាយហើយអាយុវែង
Tror Sopheap
July 2 2024
617 views

#ចិត្តសាស្ត្រ

ចង់បានសុភមង្គល និងក្តីសុខក្នុងគ្រួសារ ប្តីប្រពន្ធត្រូវតែចៀសឲ្យឆ្ងាយនៅរឿង ៤ចំណុចនេះ
Tror Sopheap
July 1 2024
91 views

#ចិត្តសាស្ត្រ

ព្រះពុទ្ធបញ្ជាក់ថា ឱសថ ២ ជួយបណ្តេញក្តីទុក្ខ ឱ្យជីវិតអ្នករស់នៅរីករាយ មានក្តីសុខ
Tror Sopheap
June 28 2024
868 views

#ចិត្តសាស្ត្រ

ធ្វើរឿង ៤នេះជួយផ្លូវចិត្តរបស់អ្នករស់នៅឆ្ងាយពីបញ្ហាបាក់ទឹកចិត្ត និងភាពតានតឹង
Tror Sopheap
June 28 2024
929 views
អត្ថបទពេញនិយមប្រចាំខែ

#សម្រស់

៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
Senghong Kong
July 2 2024
1.5 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.4 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
1.3 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
1.2 K views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
990 views

#ជំងឺ

អាហារ៣ក្រុម បើស្រីៗបន្តញ៉ាំច្រើនខ្លាំងលើសកម្រិត អាចបង្កហានិភ័យប្រឈមនឹងបញ្ហាស្វិតស្បូន
Mourn Kunthea
July 2 2024
918 views
អត្ថបទថ្មីៗ
#អាហារJuly 4 2024
ញុំា៣មុខនេះទៅ បើចង់កាត់គីឡូ​កាត់ខ្លាញ់ កុំឱ្យឡើងខ្លាំង
#ជំងឺJuly 4 2024
៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
#ជំងឺJuly 4 2024
របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
#សម្រស់July 4 2024
សម្រាលកូនរួចរយៈពេលប៉ុន្មានទើបអាច លាបឡេ ថែរក្សាសម្រស់ ហាត់ប្រាណថែរាងវិញបាន?
#អាហារJuly 3 2024
ភេសជ្ជៈចំនួន៤ ញុំាមុនចូលគេងជះឥទ្ធិពលល្អជួយសុខភាពខួរក្បាល ស្បែក ធ្វើឱ្យគេងលក់ស្កប់ល្អ
#ចិត្តសាស្ត្រJuly 3 2024
៤ទម្លាប់ធ្វើឱ្យជប៉ុនចេះតស៊ូ ហើយមានជំងឺតិចជាងគេថែមទៀត
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia