អាហារ
ភេសជ្ជៈចំនួន៤ ញុំាមុនចូលគេងជះឥទ្ធិពលល្អជួយសុខភាពខួរក្បាល ស្បែក ធ្វើឱ្យគេងលក់ស្កប់ល្អ

ប្រសិនបើនិយាយអំពីប្រភេទភេសជ្ជៈជំនួយដល់ការគេង បងប្អូនភាគច្រើនមែនទែន គិតឃើញទៅដល់ទឹកដោះគោក្តៅឧណ្ហសម្រាប់ញុំាមុនចូលគេង ដើម្បីទាញបានប្រសិទ្ធិភាពជួយឱ្យឆាប់គេងលក់ គេងលក់បានស្កប់ស្កល់ និងជះផលកាន់តែល្អជំនួយដល់អារម្មណ៍នាក្នុងអំឡុងពេលព្រឹក។

យ៉ាងណាមិញ ក្រោមប្រធានបទជួយសុខភាពរាងកាយ ជួយដល់ដំណើរគេងឱ្យឆាប់លក់នឹងដែរ ក្នុងប្រធានបទថ្ងៃនេះ Healthy Cambodia សូមលើកយកនូវភេសជ្ជៈល្អៗបន្ថែមចំនួន ៤មុនទៀត ដែលមានប្រយោជន៍មិនត្រឹមតែជួយមុខងារខួរក្បាល ធ្វើឱ្យគេងលក់ស្កប់ស្កល់ល្អនោះទេ គឺអាចបំប៉នដល់ស្បែកបានផងដែរ៖

១. ទឹកដោះគោអាល់មុន៖ ទឹកដោះគោអាល់ម៉ុន ជួយដោយសារចិញ្ចឹមសំខាន់ៗ និងសារធាតុរ៉ែដែលមានមុខងារជំរុញការគេងដូចជា tryptophan, melatonin និងម៉ាញ៉េស្យូម។ ដោយអត្ថប្រយោជន៍ទាំងនេះ វាល្អបំផុតជួយខួរក្បាលឱ្យស្ងប់ គេងលក់បានលឿន។ ទន្ទឹមនឹងនេះ ប្រភពដ៏អស្ចារ្យនៃវីតាមីន E ដែលមានក្នុងទឹកដោះគោអាល់មុននឹងផងដែរ វាមានសារៈសំខាន់ ​ជួយ​ក្នុង​ការ​បង្កើត​​កោសិកា​, ទប់ស្កាត់បញ្ហារលាក និងធ្វើឱ្យស្បែកភ្លឺថ្លាល្អបន្ថែម១កម្រិតទៀត។

២.​ ទឹកដោះគោល្មៀត៖ ទឹកដោះគោមានសមាសធាតុជម្រុញការគេងចំនួន ៤គឺទ្រីប៉ូតូផាន កាល់ស្យូម វីតាមីនD និងមេឡាតូនីន ចំណែកឯម្សៅល្មៀត មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ជួយដោះស្រាយបញ្ហារលាក និងវិបត្តិគេងមិនលក់។ ការទទួលទានទឹកដោះគោលល្មៀតក្តៅៗមួយពែង មុនពេលចូលគេងជាវិធីជួយបន្ធូរអារម្មណ៍ពេលនៅយប់ ខួរក្បាលបានស្កប់ ធ្វើឱ្យដំណើរការនៃការគេងឆាប់លង់លក់។

៣. Herbal Tea (តែធ្វើចេញពីរុក្ខជាតិ)៖ តែរុក្ខជាតិដូចជា chamomile, ginger និង mint ត្រូវបានគេរកឃើញនូវសារជាតិចិញ្ចឹមដ៏សម្បូរបែបនៅខាងក្នុងវា​ ជាពិសេសនោះសារធាតុប្រឆាំងអុកស៊ីតកម្ម សារជាតិចិញ្ចឹមទាំងអស់នេះ មានលក្ខណៈពិសេសជួយលើកកម្ពស់ការគេង បង្កើនគុណភាពដំណេក ប្រសិនបើបានញុំាក្តៅៗមុនចូលគេងកន្លះម៉ោងទៅ១ម៉ោងទៀត រឹតតែមានប្រសិទ្ធិជួយដល់ខួរក្បាលឱ្យបានសម្រាក និងរក្សាសំណើមឱ្យស្បែក។

៤​. ទឹក​សណ្តែក៖ នៅសារចិញ្ចឹមនៅក្នុង​ទឹកសណ្តែក ក៏មានប្រយោជន៍មិនចាញ់ទៅនឹងទឹកដោះគោប៉ុន្មានដែរ ព្រោះមានការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា ទឹកដោះគោសណ្តែក អាចជំរុញឱ្យមានប្រសិទ្ធិភាព sedative ធម្មជាតិ ដោយធ្វើឱ្យប្រសើរឡើងនូវកម្រិត Melatonin របស់រាងកាយ កាត់បន្ថយភាពតានតឹង ជំរុញដល់វដ្តនៃការគេងឱ្យកាន់តែមានគុណភាព៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1295

អត្ថបទទាក់ទង

#អាហារ

ផ្លែប៊ឺរមិនត្រឹមតែមានប្រយោជន៍ជួយសម្រកទម្ងន់ទេ ថែមទាំងពង្រឹងប្រព័ន្ធភាពសុំា និងថែស្បែកបានទៀត
Pheakdey Pao
July 5 2024
39 views

#អាហារ

ញុំាល្មមៗបានហើយ! ញុំាសាច់ច្រើនងាយប្រឈមជំងឺ២នេះខ្លាំងបំផុត គ្រោះថ្នាក់ដល់ជីវិត
Thida Pet
July 5 2024
360 views

#អាហារ

មិនហាត់ប្រាណក៏ជួយឱ្យអ្នកសម្រកគីឡូបានដែរ ពេលអ្នកញ៉ាំអាហារតាមរបៀបនេះ
Tror Sopheap
July 5 2024
510 views

#អាហារ

វេជ្ជបណ្ដិតបញ្ជាក់ថា ចង់រក្សាខួរក្បាលកុំឱ្យកើតជំងឺវង្វេង គ្រាន់តែញ៉ាំអាហារ ៣នេះ
Tror Sopheap
July 5 2024
703 views

#អាហារ

ហេតុផល៥យ៉ាង ដែលគួរតែកាត់បន្ថយការញុំាអាហារខ្លោចឱ្យបាន បង្ការកុំឱ្យសុខភាពប្រឈមនឹងការកើតជំងឺ
Pheakdey Pao
July 4 2024
157 views

#អាហារ

ញុំា៣មុខនេះទៅ បើចង់កាត់គីឡូ​កាត់ខ្លាញ់ កុំឱ្យឡើងខ្លាំង
Thida Pet
July 4 2024
842 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានJuly 5 2024
មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ប្រកាសដាក់សម្ពោធឳ្យប្រើប្រាស់ម៉ាស៊ីនស្កែន​ដ៏ទំនើប MRI 3 Tesla និងកាតសមាជិក​ថ្មី(Prime&Prime+)
#អាហារJuly 5 2024
ផ្លែប៊ឺរមិនត្រឹមតែមានប្រយោជន៍ជួយសម្រកទម្ងន់ទេ ថែមទាំងពង្រឹងប្រព័ន្ធភាពសុំា និងថែស្បែកបានទៀត
#ចិត្តសាស្ត្រJuly 5 2024
ផលអវិជ្ជមាន ៣យ៉ាងធ្វើឱ្យបាត់ខ្លួនឯង ព្រោះតែរងឥទ្ធិពលពីសម្តីអ្នកជិតខាងនេះឯង
#អាហារJuly 5 2024
ញុំាល្មមៗបានហើយ! ញុំាសាច់ច្រើនងាយប្រឈមជំងឺ២នេះខ្លាំងបំផុត គ្រោះថ្នាក់ដល់ជីវិត
#អាហារJuly 5 2024
មិនហាត់ប្រាណក៏ជួយឱ្យអ្នកសម្រកគីឡូបានដែរ ពេលអ្នកញ៉ាំអាហារតាមរបៀបនេះ
#ចិត្តសាស្ត្រJuly 5 2024
របៀបបង្កើនអ័រម៉ូនស្នេហាក្នុងខ្លួនឱ្យច្រើន បង្កើនក្ដីសុខឱ្យផ្លូវចិត្ត កាត់ទុក្ខ
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia