ជំងឺ
អាហារ៣ក្រុម បើស្រីៗបន្តញ៉ាំច្រើនខ្លាំងលើសកម្រិត អាចបង្កហានិភ័យប្រឈមនឹងបញ្ហាស្វិតស្បូន

ជឿថាបងប្អូនស្រ្តីភាគច្រើនធ្លាប់តែលឺជំងឺគីសស្បូន ស្រុតស្បូន លាន់ស្បូន ដោយឡែកជំងឺស្វិតស្បូនអាចជាជំងឺថ្មីមួយសម្រាប់មនុស្សស្រីដែលត្រូវតែយល់ដឹងនឹងប្រុងប្រយ័ត្នការពារកុំឱ្យកើតឱ្យសោះ។ 

ជាការពិតណាស់ ជំងឺស្វិតស្បូន កើតឡើងដោយសារតែ មានការថយចុះនៃអរម៉ូនខុសប្រក្រតី ស្បូនខ្សោយពីកំណើត ជាពិសេសអាចប្រឈមខ្ពស់ចំពោះមនុស្សស្រីដែលមានបញ្ហារាំងរដូវជាច្រើនខែ មិនប្រញាប់ព្យាបាល យូរៗទៅក៏ធ្វើឱ្យស្បូនបាត់បង់មុខងារ បណ្តាលឱ្យមានការស្វិតនៅតួស្បូន ស្វិតកន្សោមពងញី ជាហេតុនាំឱ្យស្រ្តីមិនអាចមានកូនអស់១ជីវិត។

បន្ថែមពីលើនេះទៀត បើតាមការសិក្សាគេថាបានរកឃើញផងដែរថា របបអាហារក៏ជាតួឯកមួយដែលអាចធ្វើឱ្យស្បូនរបស់មនុស្សស្រី ប្រឈមហានិភ័យទៅជាស្វិតបានដែរប្រសិនបើញ៉ាំមិនបានត្រឹមត្រូវ ជាពិសេសនោះគឺអាហារ៣ក្រុមខាងក្រោម៖

ដែលអាហារទី១នោះគឺ ពពួកអាហារមានផ្ទុកជាតិខ្លាញ់ឆ្អែត ​ជាតិខ្លាញ់មិនល្អ ដូចជាដំឡូងបារាំងបំពង នំដូណាត់ នំឃុកឃី សូកូឡា សាច់បំពងមានម្សៅផ្សេងៗ...ដែលបំពងដោយប្រេងឆាឆ្លងកាត់ការកែច្នៃ នៅពេលដែលស្រ្តីញ៉ាំកាន់តែច្រើន គឺធ្វើឱ្យ កម្រិត prostaglandin(ប្រូស្តេហ្រ្លេនឌីន) មានការកើនឡើង ជាហេតុបង្កជាការរលាក បណ្តាលឱ្យអរម៉ូនស្រ្តីមានការប្រែប្រួលខ្លាំង អាចបង្កទៅជាបញ្ហារាំងរដូវ ប្រឈមហានិភ័យនៃការស្វិតស្បូន។

ក្រុមអាហារទី២គឺ ពពួកសាច់ក្រហម ដែលមានដូចជាសាច់គោ សាច់ជ្រូក សាច់ចៀម...ពិតណាស់សាច់ទាំងអស់នេះគឺវាមានផ្ទុកជាតិខ្លាញ់ឆ្អែត និងមានផ្ទុក Gluten គឺល្អចំពោះសុខភាពប្រសិនបើញ៉ាំក្នុងបរិមាណត្រឹមត្រូវ។ ប៉ុន្តែបើញ៉ាំលើសកម្រិត លក្ខណៈថាញ៉ាំរាល់ថ្ងៃ ថ្ងៃណាក៏ញ៉ាំសាច់ថ្ងៃណាក៏ញ៉ាំសាច់ ញ៉ាំលើសកម្រិតដែលរាងកាយត្រូវការ។ នោះអាចធ្វើឱ្យកំហាប់អរម៉ូន oestradiol(អូស្ត្រាឌីយ៉ូល) និង oestrone sulphate(អ៊ីស្ត្រូនស៊ុលហ្វាត) ក្នុងឈាមកើនឡើងខ្ពស់ ធ្វើឱ្យមានការប្រមូលផ្តុំអរម៉ូន steroid ដែលធ្វើឱ្យកើនឡើងហានិភ័យនៃការកើតជំងឺមហារីកស្បូនចំពោះស្រ្តី ហើយអាចប្រឈមហានិភ័យនៃជំងឺស្វិតស្បូន។

ក្រុមអាហារគ្រោះថ្នាក់ទី៣នោះគឺគ្រឿងស្រវឹង៖ ជាតិអាល់កុលនៅក្នុងគ្រឿងស្រវឹងឬស្រាមានផ្ទុកសារធាតុ phytoestrogens(ហ្វាយថូលេសត្រូចេន) ដែលបង្កើនកម្រិតអរម៉ូនអ៊ឹស្ត្រូសែន ធ្វើឱ្យមានភាពមិន ប្រក្រតីនៃដំណើរការរបស់ស្បូន បង្កើនហានិភ័យនៃជំងឺ endometriosis រាំងរដូវ ស្វិតស្បូនប្រសិនជា។

សរុបមកវិញអាហារទាំង៣ក្រុមខាងលើមិនមែនបងប្អូនញ៉ាំភ្លាមអាចបង្កទៅជាជំងឺស្វិតស្បូនភ្លាមនោះ គ្រាន់តែជាករណីអាចប្រឈម ប្រសិនជាបងប្អូនបន្តទម្លាប់ញ៉ាំអាហារទាំងអស់នេះច្រើនលើសកម្រិត ហើយញឹកញាប់ខ្លាំង។

សង្ឃឹមថាបងប្អូនស្រ្តីនឹងទទួលបានចំណេះដឹងថ្មីបន្លែមពីវីដេអូមួយនេះ ហើយបានងាកទៅគិតគូរមើលថែសុខភាពស្បូនឱ្យបានកាន់តែខ្លាំងជាងមុន ពីព្រោះថាសរីរាង្គស្បូនប្រៀបដូចជាសរីរាង្គតួឯកមួយរបស់ស្រីដែលត្រូវការពារកុំឱ្យឈឺឱ្យសោះ។ 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 893

អត្ថបទទាក់ទង

#ជំងឺ

ក្បួនរស់បែបជប៉ុន ធ្វើឱ្យអ្នកសុខភាពល្អ មិនងាយឈឺ និងមានអាយុវែងជាង៩០ឆ្នាំ កម្លាំងនៅតែខ្លាំង
Tror Sopheap
July 4 2024
285 views

#ជំងឺ

៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
Thida Pet
July 4 2024
1.3 K views

#ជំងឺ

របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
Mourn Kunthea
July 4 2024
29 views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
1 K views

#ជំងឺ

ចៀសវាងឈឺចុកខ្លាំងពេលមករដូវ! ស្រីៗគួរមានទម្លាប់៣នេះ តាំងពីមុនថ្ងៃត្រូវមករដូវ
Thida Pet
July 3 2024
395 views

#ជំងឺ

6យ៉ាង ជួយឱ្យឆាប់គេងលក់ គេងលក់ស្រួលបានស្ងប់ស្កល់ មិនរវើរវាយភ្ញាក់កណ្តាលយប់
Pheakdey Pao
July 2 2024
240 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ជំងឺJuly 4 2024
ក្បួនរស់បែបជប៉ុន ធ្វើឱ្យអ្នកសុខភាពល្អ មិនងាយឈឺ និងមានអាយុវែងជាង៩០ឆ្នាំ កម្លាំងនៅតែខ្លាំង
#សម្រស់July 4 2024
នៅខ្មែរ គួរប្រើផលិតផលថែសម្រស់របស់ប្រភេទណាទើបល្អនិងធ្វើឱ្យស្បែកស្អាត?
#អាហារJuly 4 2024
ហេតុផល៥យ៉ាង ដែលគួរតែកាត់បន្ថយការញុំាអាហារខ្លោចឱ្យបាន បង្ការកុំឱ្យសុខភាពប្រឈមនឹងការកើតជំងឺ
#អាហារJuly 4 2024
ញុំា៣មុខនេះទៅ បើចង់កាត់គីឡូ​កាត់ខ្លាញ់ កុំឱ្យឡើងខ្លាំង
#ជំងឺJuly 4 2024
៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
#ជំងឺJuly 4 2024
របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia