ចិត្តសាស្ត្រ
ចង់បានសុភមង្គល និងក្តីសុខក្នុងគ្រួសារ ប្តីប្រពន្ធត្រូវតែចៀសឲ្យឆ្ងាយនៅរឿង ៤ចំណុចនេះ

ការរស់នៅក្នុងជីវិតគ្រួសារអ្នកណាក៏ចង់បានសុភមង្គលដែរ ប៉ុន្តែមានរឿងជាច្រើនដែលបង្កបញ្ហាឱ្យមានជម្លោះគ្នាដូចជាខ្វះការទំនាក់ទំនង ខ្វះការយល់ចិត្ត និងការគិតអវិជ្ជមានលើដៃគូច្រើនផងដែរ។ ពេលខ្លះខឹងគ្នាដោយគ្មានហេតុផលក៏មានទៀត។ បើអ្នកមិនចង់បែកបាក់គ្រួសារទេ អ្នកគួរតែចៀសវាង ៤នេះ៖

១.ប្តី​ប្រពន្ធ​​មើល​ឃើញតែ​ចំណុចខ្សោយ​ រួចចាប់កំហុសដាក់គ្នា៖ នៅក្នុងជីវិតគ្រួសារ បើម្នាក់ៗ ចាប់តែកំហុសគ្នា ពេលមានអារម្មណ៍ខឹងឬអន់ចិត្តនឹងគ្នានោះ ត្រៀមខ្លួនបែកចានបែកឆ្នាំងផ្ទះរៀងៗ ខ្លួនទៅ។ បើអ្នកមិនចង់ជួបបញ្ហាបែបនេះទេ អ្នកត្រូវតែចេះ​ការ​យោគយល់​គ្នា ចេះមានចិត្តមេត្តាគ្នា និងអភ័យទោសឱ្យគ្នាទៅវិញទៅមក វាជា​រឿង​សំខាន់​បំផុត​។ តាមព្រះពុទ្ធបានសម្តែងថា ចំណងស្នេហ៍ស្មោះកើតចេញពីការយល់ ទើបអ្នកមានបេះដូងមេត្តាដល់អ្នកដទៃ។ មានតែក្តីមេត្តា មានតែការមើលចំណុចល្អៗ របស់អ្នកទេ ទើបអ្នកគ្មានចិត្តប្រើអំពើហឹង្សាលើដៃគូនោះទេ។

២. គ្មានពេលនិយាយ គ្មានពេលស្តាប់គ្នា៖ បើអ្នកមានបញ្ហាក្នុងគ្រួសារ កុំចិត្តក្តៅតសម្តីគ្នាដោយមិនចេះចាញ់គ្នា បញ្ហានឹងរីកធំហើយអ្នកលែងមានសតិស្តាប់គ្នាថែមទៀត។ បើខឹងខ្លាំងគួរតែដើរចេញសិន ចាំត្រជាក់ចិត្ត ចាំមកនិយាយគ្នាដោយមានហេតុមានផល ហើយប្តីប្រពន្ធត្រូវតែតាំងស្តាប់ចិត្តគ្នា ដើម្បីយល់ពីគំនិងពីបេះដូងគ្នាទៅវិញទៅមក។ ការស្ដាប់គ្នាដោយមានហេតុផលដោយការយកចិត្តទុកដាក់ពីដៃគូ វាជាដំណោះស្រាយល្អបំផុតក្នុងការកើនក្តីស្រឡាញ់ដល់បេះដូងប្តីប្រពន្ធ។ ការនិយាយកាត់ ឬមិនព្រមស្តាប់គ្នាទេ ទើបវាជាបញ្ហាក៏ដុះឬសធំកាន់តែខ្លាំងទៅជាមិនខានទេ។

៣. កម្ទេចរបស់របរក្នុងផ្ទះដូចជាកម្ចេចគ្រួសារដែរ៖ ខ្ញុំបានឃើញបុរសឬស្រ្តីមួយចំនួនពេលឈ្លោះគ្នាតែងតែប្រើអំពើបោកកម្ទេចរបស់របរក្នុងផ្ទះនាំឱ្យដៃគូម្ខាងទៀតមានអារម្មណ៍ឈឺចិត្ត និងខាតលុយចោលទទេៗ មិនត្រឹមតែប៉ុណ្ណោះទេ វានាំឱ្យមានផលប៉ះពាល់ដល់សតិអារម្មណ៍របស់កូនមួយកម្រិតទៀត វាបានដិតជាប់ក្នុងខួរក្បាលក្មេងៗ រហូតដល់គេធំ។ ពេលអ្នកចៀសវាងទម្លាប់អាក្រក់មួយនេះ ជីវិតគ្រួសាររបស់អ្នកនឹងមានក្តីសុខមិនខានឡើយ។

៤. ដៃ​គូ​​មិន​ចេះ​ប្រាស្រ័យ​ទាក់ទង​គ្នាសោះឥឡូវនេះ៖ នៅសម័យឥឡូវនេះមានបញ្ហាធំមួយគឺប្តីប្រពន្ធពុំសូវមានទំនាក់ទំនងល្អជាមួយគ្នាសោះ ព្រោះតែលេងទូរស័ព្ទច្រើន ឬដើរផឹកស្រាចោលប្រពន្ធកូនក៏មានដែរ។ ចំពោះប្តីប្រពន្ធខ្វះទំនាក់ទំនងជាមួយគ្នានោះ ពេលក្នុងគ្រួសារមានបញ្ហាអ្វីមួយនោះ គេ​តែងតែ​ចាប់​ថ្នាក់​ស្តីបន្ទោស​អ្នកនោះ​យ៉ាងចាស់ដៃតែម្តង។ ទំនាក់ទំនងសសំខាន់ណាស់ គ្រាន់តែអ្នកឆ្លៀតហូបជុំគ្នា ចំណាយពេលពិភាក្សាគ្នាមុនចូលគេងចំនួន២០នាទីក៏ច្រើនដែរ។ ហើយពេលព្រឹកគ្រាន់តែអ្នកជាប្តីបានថើបប្រពន្ធមួយ ឬអរគុណប្រពន្ធជាដើម...ទាំងអស់នេះសុទ្ធតែការបង្កើតការទំនាក់ទំនងយ៉ាងល្អបំផុតក្នុងគ្រួសារឱ្យរស់នៅមានន័យមានសុភមង្គលបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2524

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

អ្នកដឹកនាំអស្ចារ្យធ្វើរឿងនេះ នាំបុគ្គលិកខំធ្វើការ ហើយមិនស្រ្តេសនោះទេ
Tror Sopheap
April 27 2025
105 views

#ចិត្តសាស្ត្រ

ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
Tror Sopheap
April 25 2025
1.2 K views

#ចិត្តសាស្ត្រ

អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
Tror Sopheap
April 24 2025
107 views

#ចិត្តសាស្ត្រ

៦ទម្លាប់ធ្វើឱ្យជប៉ុនមានអាយុវែងជាងគេ គ្មានជំងឺកាច មានចិត្តចេះតស៊ូ
Tror Sopheap
April 21 2025
201 views

#ចិត្តសាស្ត្រ

បុគ្គលអស្ចារ្យៗ ធ្វើរឿង ១នេះ ដឹកនាំជីវិតពួកគេឆ្លងផុតគ្រាលំបាកឱ្យមានអនាគតភ្លឺស្វាង
Tror Sopheap
April 21 2025
177 views

#ចិត្តសាស្ត្រ

ទម្លាប់អស្ចារ្យបែបនេះ ធ្វើឱ្យមនុស្សចាស់រស់នៅមានអាយុលើស ១០០ឆ្នាំ
Tror Sopheap
April 20 2025
279 views
អត្ថបទថ្មីៗ
#ជំងឺMay 1 2025
អ្នករក្សាអាហារក្នុងប្រអប់ស្នោចម្លងរោគ និងបញ្ចេញជាតិពុលកើតមហារីក
#សម្រស់May 1 2025
កែដើមហេតុទាំង៥នេះ ស្បែកខូចៗ ឱ្យមានសំណើម ភ្លឺថ្លា សម្រស់ក៏ក្មេងខ្ចី
#ព័ត៌មានApril 30 2025
ក្រសួងបរិស្ថានប្រកាស៖ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» ជំរុញឱ្យផ្លូវជាតិស្អាតនៅឆ្នាំ២០២៥
#សម្រស់April 30 2025
ស្បែកស្រអាប់ៗ មកញ៉ាំផ្លែឈើទាំង ៤នេះ រក្សាពន្លឺស្បែកឱ្យភ្លឺថ្លា សម្រស់ឱ្យក្មេង
#អាហារApril 30 2025
ញ៉ាំផ្លែឈើទិព្វ ១នេះ សមត្ថភាពរំលាយជាតិខ្លាញ់ឱ្យអ្នកស្រកគីឡូឆាប់បំផុត
#អាហារApril 29 2025
ញ៉ាំអាហារ ១នេះ បំបែកខ្លាញ់ការពារគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia