ជំងឺ
និយមសាច់ និងស្រាញឹកញាប់ ឡើងជាតិអាស៊ីតបង្កើនហានិភ័យនៃជំងឺធ្ងន់ៗទាំងនេះណាស់
Sochenda Hai
December 18 2020
658 views

ដោយសារតែកត្តាទម្លាប់ក្នុងការរស់នៅមិនល្អដូចជានិយមញ៉ាំសាច់ គ្រឿងផ្អែម ចូលចិត្តញ៉ាំស្រាញឹកញាប់ មិនសូវហាត់ប្រាណបានធ្វើឱ្យប្រជាជនខ្មែរយើងមួយចំនួនឡើងជាតិអាស៊ីតទាំងវ័យក្មេង មិនមែនទាល់តែចាស់ៗ ហើយពេលវ័យកាន់តែច្រើនក៏ធ្លាក់ខ្លួនឈឺសន្លាក់ មានបញ្ហាសុខភាពផ្សេងៗ និងកើតជំងឺបន្តបន្ទាប់ជាហូរហែរដូចជារង្វាន់សម្រាប់ការមិនថែលសុខភាពពេលវ័យក្មេង ព្រោះពេលនោះវាមិនទាន់កើតអ្វី នៅមាំមួន។

យោងតាមលោកវេជ្ជបណ្ឌិត អ៊ុង ច័ន្ទតុលា ផ្នែកព្យាបាលទូទៅនៅគ្លីនិកឯកជនរបស់លោកឈ្មោះគ្លីនិកច័ន្ទតុលា នៅក្រុងព្រៃវែង តាមរយៈតំណភ្ជាប់វីដេអូអនឡាញបានឱ្យដឹងថា ការឡើងជាតិអាស៊ីត (អ៊ុយរិក) ឫដែលគេហៅថាជំងឺ hyperuricemia កើតឡើងនៅពេលដែលមានអាស៊ីតអ៊ុយរិកច្រើនពេកនៅក្នុងឈាម ដែលកម្រិតអាស៊ីតអ៊ុយរិកខ្ពស់អាចបណ្តាលឱ្យមានជំងឺជាច្រើនដូចជាជំងឺរលាកសន្លាក់ និងអាចបង្កជាជំងឺតម្រងនោមទៀតផង ហើយអ្នកដែលមានជំងឺបេះដូង ទឹកនោមផ្អែម និងជំងឺតម្រងនោមប្រឈមនឹងការឡើងជាតិអាស៊ីតអ៊ុយរិក។

លោកបានពន្យល់ទៀតថា ការឡើងអាស៊ីតអ៊ុយរិកកើតឡើងនៅពេលដែលសារធាតុ purines ដែលជាសារធាតុគីមីបានពីអាហារបំបែកនៅក្នុងរាងកាយដែលផាគច្រើនបានមកពីសាច់ដូចជាសាច់មាន់ សាច់គោ សាច់ជ្រូកដែលយើងញ៉ាំរាល់ថ្ងៃ និងផ្សេងៗទៀតបានមកពីគ្រឿងសមុទ្រ។

ជាធម្មតា រាងកាយយើងបញ្ចេញជាតិអាស៊ីតអ៊ុយរិកដោយខ្លួនឯងនៅពេលយើងនោម តែជំងឺលើសឈាមធ្វើឱ្យរាងកាយយើងបង្កើតអាស៊ីតអ៊ុយរិចច្រើនពេក ឬមិនអាចបញ្ចេញជាតិខ្លាញ់បានគ្រប់គ្រាន់ ដែលជាហេតុធ្វើឱ្យជាតិអាស៊ីតនោះកើនឡើងច្រើនទៅៗ ព្រោះតម្រងនោមមិនអាចកំចាត់ជាតិអាស៊ីតចេញបានលឿនទេ។

លោកបានបន្តទៀតថា កម្រិតអាស៊ីតអ៊ុយរិកខ្ពស់នៅក្នុងឈាមក៏អាចនាំឱ្យមានការបង្កើតជាដុំគ្រួសក្នុងតម្រងនោមផងដែរ ឫរលាកតម្រងនោមផងដែរ។ ហើយបើកម្រិតជាតិអាស៊ីតអ៊ុយរិកនៅតែខ្ពស់ យូរៗទៅវាអាចនាំឱ្យកើតជំងឺជាច្រើន ពិសេសជំងឺរលាកសន្លាក់ដែលបង្កការឈឺចាប់ខ្លាំង ហើយបើធ្ងន់ធ្ងរអាចពិការ។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិតបានបន្ថែមផងដែរថា ប្រភពនៃហានិភ័យមានគ្រឿងស្រវឹង ការញ៉ាំសាច់ អាហារនិងភេសជ្ជៈដែលមានជាតិស្ករច្រើន ថ្នាំមួយចំនួនជាពិសេសថ្នាំសម្រាប់ព្យាបាលជំងឺបេះដូង។ ផងដែរ អ្នកដែលមានជំងឺតម្រងនោម សម្ពាធ​ឈាម​ខ្ពស់ កម្រិតជាតិស្ករក្នុងឈាមខ្ពស់ ឫធាត់ក៏ប្រឈមនឹងការឡើងជាតិអាស៊ីតផងដែរ៕

ដូចនេះ អ្នកទាំងអស់គ្នា ពិសេសបងប្អូននៅតាមបណ្តាលខេត្ត និងជនបទ សូមកាត់បន្ថយការញ៉ាំសាច់ ស្រា អាហារនិងភេសជ្ជៈផ្អែមៗពិសេសភេសជ្ជៈប៉ូវកម្លាំង ហើយញ៉ាំបន្លែ និងផ្លែឈើឱ្យបានច្រើន ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងពិនិត្យសុខភាពជាប្រចាំដើម្បីតាមដានស្ថានភាពសុខភាព និងទទួលបានការព្យាបាលបានទាន់ពេលប្រសិនបើរកឃើញថាអ្នកមានជំងឺណាមួយ៕

ដោយ ហៃ សុចិន្តា



Sochenda Hai
អំពីអ្នកនិពន្ធ
Writer of Leadership & Self Development Facebook Sochenda Hai (Moon) Tel: 011 562 411

អត្ថបទសរុប៖ 280

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia